ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៤:៤៣
ពួកអ្នកវាយប្រហារប្រព័ន្ធអីុនធើរណែត ហៅពួក Hackers បានគំរាមដោយផ្ទាល់ចំពោះគ្រួសារប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ។
ភ្នាក់ងារប៉ូលិសសហព័ន្ធ FBI បានស៊ើបអង្កេតលើការវាយប្រហារលើគណនី Twitter របស់ទស្សនាវដ្តីអាមេរិក Newsweek កាលពីថ្ងៃទី១០ កុម្ភៈ ខណៈដែលសារគំរាមកំហែងនានាត្រូវបានចេញផ្សាយតាមបណ្តាញសង្គមសំដៅលើលោកស្រី មីសែល អូបាម៉ា និងកូនស្រីប្រធានាធិបតីទាំង២រូប គឺនាង សាសា និងនាង ម៉ាលីយ៉ា ព្រមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកតែម្តង ។
ដោយប្រកាសថា នេះជា Cybercalifat ពួក Hackers បានប្រកាសតាមសារអេឡិចត្រូនិក របស់ពួកគេថា «ខ្ញុំជា IS» ជាអក្សរកាត់នៃឈ្មោះក្រុមរដ្ឋអ៊ិស្លាម ។ ដោយចង់និយាយយោងយ៉ាងច្បាស់ដល់ពាក្យស្លោកថា Je Suis Charlie (ខ្ញុំជា Charlie) ជាពាក្យស្លោកគេប្រើគ្រប់ទិសទីក្រោយការវាយប្រហារប្រឆាំងកាសែតរូបត្លុកបារាំង Charlie Hebdo កាលពីថ្ងៃទី៧ មករា កន្លងមកនេះ ។ សារអេឡិចត្រូនិកនេះ សរសេរថា Bloody Valentine's Day Michelle Obama ! We're Watching you, your girls and your husband ! «Cybercaliphate» ។ មានន័យថា ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដែលមានការបង្ហូរឈាម មីសែល អូបាម៉ា ! យើងតាមឃ្លាំមើលអ្នកឯង កូនស្រីរបស់អ្នក និងស្វាមីអ្នក ! ។ ពាក្យទាំងនេះអាចឃើញជាពិសេសនៅលើគណនី Twitter របស់ទស្សនាវដ្តី Newsweek ដែលមានអ្នកអានជាង២,៥លាននាក់ ។
ពួក Hackers ទាំងនោះ បន្តទៀតថា បើដរាបណាសហរដ្ឋអាមេរិក និងបណ្តាអាយ៉ងរបស់គេបន្តសម្លាប់បងប្អូនយើង នៅស៊ីរី និងនៅអីុរ៉ាក់ ព្រមទាំងនៅអាហ្វហ្គានីស្ថាន នោះយើងនឹងកម្ទេចក្នុងផ្ទៃប្រព័ន្ធជាតិនៃ Cybersecurrite ។ សារទាំងនេះ គេឃើញរយៈពេលប្រមាណជា១០នាទី មុនពេលលុបចោលវិញ ។
Newsweek អះអាងពីការវាយប្រហារនោះ ដោយគូសបញ្ជាក់ថា បណ្តាញអីុនធើរណេតរបស់ទស្សនាវដ្តី International Business Times ក៏រងការវាយប្រហារដែលហាក់ធ្វើដោយក្រុម Hackers នេះដែរ ។
ប្រព័ន្ធព័ត៌មានវិទ្យារបស់កងទ័ពអាមេរិក ក៏ធ្លាប់ត្រូវគេវាយប្រហារដែរ កាលពីខែមុន ៕

0 comments:
Post a Comment