Showing posts with label វប្បធម៌និងសិល្បៈ. Show all posts
Showing posts with label វប្បធម៌និងសិល្បៈ. Show all posts

Monday, June 13, 2016

ថែល ​ថៃ ​និង ​ឈីន ​រតនៈ ​អ្នក​គាំទ្រ​វាយ​តម្លៃ​ជា​គូ​ប្រជែង​លើក​ពាន​ (មានវីដេអូ)







សិល្បៈ ៖ ក្រោយ​ពី​រក​ឃើញ​បេក្ខជន​ពីរ​រូប​ និង​បេក្ខនារី​ពីរ​រូប​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ​មក​ ក៏​មាន​ទស្សនិកជន​មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ ​បេក្ខភាព​លោក​ ថែល ​ថៃ ​និង​កញ្ញា​ ឈីន​ រតនៈ​ ខណៈ​ដែល​ពួក​គេ​ទាំង​ពីរ​បង្ហាញ​សមត្ថភាព​កាន់​តែ​ខ្លាំង​ រហូត​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​និយាយ​ឆ្លើយ​ឆ្លង​គ្នា​ថា ​​ម្ចាស់​ជ័យ​លាភី​លើកពានកម្មវិធី​ The Voice Cambodia​ រដូវ​កាល​ទី​ពីរ​នេះគឺ ​ថែល​ ថៃ​ និង​ ឈីន ​រតនៈ ​មាន​ភាគ​រយ​ច្រើន​ជាង​គេ។​

​ទោះ​យ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​មហាជន​តែ​ប៉ុណ្ណោះ ដោយឡែក​​លទ្ធផល​ជាក់ស្ដែង​នៅ​មិន​ទាន់​អាច​ទស្សន៍ទាយថា ​អ្នក​ណា​ជា​ម្ចាស់​ពាន់​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​នេះ​បាន​ឡើយ​ ព្រោះ​កូន​ក្រុម​របស់​ Coach​ ម្នាក់ៗ​មុន​នឹង​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​ឆ្លងកាត់ការ​សម្រិត​សម្រាំង​ទាំង​ទស្សនិកជន​ ក៏​ដូច​ជា C​oach ​របស់​ពួក​គេ​ផ្ទាល់​ផង​ដែរ​ ៕

Monday, November 2, 2015

មិនមែន ម៉ៅ ហា​ជី និង សៅ ឧត្តម នី រតនា​ជា​ម្ចាស់​ជ័យ​លា​ភី​ខេ​ម​បូ​ឌៀ​ន អាយ​ដល

From kohsantepheapdaily
រាជធានី​ភ្នំពេញ ៖ បេក្ខជន​៣​នាក់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល ម្នាក់​ពី​ខេត្តស្វាយរៀង ម្នាក់​ពី​ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​ពី​ខេត្តបាត់ដំបង សុទ្ធតែ​មានការ​គាំទ្រ​ពី​មហាជន​ដូច​គ្នា ហើយ​មហាជន​ខ្លះ​ទស្សន៍​ទាយ​ថា អ្នក​នេះ ខ្លះ​ថា​អ្នក​នោះ ប៉ុន្តែ​ជាក់ច្បាស់​គឺ​បេក្ខជន នី រតនា ពី​ខេត្តកំពង់ធំ ជា​ម្ចាស់​ពានរង្វាន់ ។ ការ​ប្រកួត​ចម្រៀង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ។
ក្នុង​រាត្រី​នោះ ទស្សនិកជន​ច្រើន​កុះករ​ចូលរួម​ទស្សនា និង​បោះ​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ចំពោះ​បេក្ខជន​ដែល​គេ​ពេញចិត្ត ។ វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ទី​១ នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល​នេះ​មាន​បេក្ខជន​៣​រូប ជា​ជើង​ខ្លាំង គឺ​លោក​នី រតនា ពី​ខេត្តកំពង់ធំ​, លោក​ម៉ៅ ហា​ជី មក​ពី​ខេត្តបាត់ដំបង និង​លោក​សៅ ឧត្តម ពី​ខេត្តស្វាយ​រៀង ។ វគ្គ​ចុង​ក្រោយ​នេះ​បេក្ខជន​ទាំង​៣​រូប ត្រូវ​ច្រៀង​បទ​បែប​មនោសញ្ចេតនា​ម្នាក់​២​បទ បែប​ញាក់​កន្ត្រាក់​អារម្មណ៍​១​បទ និង​បទ​មនោសញ្ចេតនា​ច្រៀង​រួម​គ្នា​១​បទ ។ ពួក​គេ​ខំប្រឹង​បញ្ចេញ​ទេព​កោសល្យ រៀង​ៗ​ខ្លួន​ជូន​ទស្សនិកជន​វាយតម្លៃ និង​បោះ​ឆ្នោត​គាំទ្រ ។
បន្ទាប់​ពី​ការ​បញ្ចេញ​ទេព​កោសល្យ​របស់​បេក្ខជន​ចប់​ហើយ​នោះ ការ​បោះ​ឆ្នោត​តាម​ទូរស័ព្ទ​ចាប់ផ្តើម ដោយ​ខាង​អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ជូន​អ្នក​ទស្សនា​ថា បេក្ខជន​ដែល​គណៈកម្មការ​លើក​សរសើ​រ​មិន​មាន​ន័យ​ថា​ល្អ​ទាំងស្រុង​ទេ គឺ​ស្ថិត​នៅ​លើ​សំឡេង​មហាជន​ជា​អ្នក​កំណត់​។ បើ​យល់​ថា​បេក្ខជន​ណា​ល្អ​នោះ មហាជន​អាច​ផ្ញើ​សារ​គាំទ្រ​ដើម្បី​ឱ្យ​បាន​ទទួល​ជ័យ​លា​ភី ។
ទីបំផុត​ពិធីករ​លោក​ជា វិបុល ប្រកាស​លទ្ធផល​ផ្តល់​ជ័យ​លា​ភី​ចំពោះ​បេក្ខជន​នី រតនា ធ្វើ​ឱ្យ​ម្ចាស់ខ្លួន​ត្រេកអរ​ឥត​ឧបមា ។ បេក្ខជន​នី រតនា ជា​ម្ចាស់​ពានរង្វាន់​រដូវ​កាល​ទី​១​នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល នេះ បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ក៏​ដូច​ជា​ទស្សនិកជន​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ដោយសារ​តែ​គេ​បាន​វិ​វ​ឌ្ឍ​ខ្លួន​ល្អ​ទៅ​តាម​ទម្រង់​នៃ​បទ​ចម្រៀង ព្រមទាំង​ត្រងត្រាប់​ការ​ពន្យល់​ណែនាំ​ពី​របៀប​ច្រៀង​របស់​រៀមច្បង ។ ទោះបីជា​ប្រភេទ​បទ​អ្វី​ក៏​ដោយ​ក៏​លោក​នី រតនា តស៊ូ​ហាត់រៀន​ច្រៀង​ឱ្យ​ទាល់តែ​បាន​សម្រេច ។ កន្លង​មក​នៅ​លើ​វេទិកា​នី រតនា ប្រមូល​អារម្មណ៍​ច្រៀង​បាន​ល្អ ចេះ​ដាក់​មនោសញ្ចេតនា​តាម​ប្រភេទ​បទ ទាំង​បទ​មនោ​សញ្ចា​ត​នា ទាំង​បទ​ញាក់ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រឡាញ់​​ពេញចិត្ត  ។ អ្វី​ដែល​ទស្សនិកជន​ជក់ចិត្ត​ខ្លាំង​បំផុត គឺ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់់ព្រ័ត្រ​លោក​នី រតនា​ស្រែកច្រៀង​បទ «​ស៊ូ​ឃ្លាត​» ដែល​ជា​បទ​តឹង បូក​រួម​ទាំង​បទ​មួយ​ចំនួន​ទៀត​ក៏​ច្រៀង​បាន​ល្អ ។  ចាប់តាំងពី​ពេល​នោះ​មក​ប្រជាប្រិយភាព​របស់​លោក​នី រតនា កាន់តែ​ឡើង​ខ្ពស់ ហើយ​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។
លោក​នី រតនា ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល ពី​ម្ចាស់​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល និង​បាន​រង្វាន់​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​២.៥០០​ដុល្លារ ។ ក្រៅពី​រង្វាន់​ទាំងនោះ​នី រតនា​ក្លាយជា​តារាចម្រៀង​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស ។ ដោយឡែក​បេក្ខជន​២​រូប​ទៀត គឺ​លោក​ម៉ៅ ហា​ជី និង​លោក​សៅ ឧត្តម ដែល​មិន​ទទួល​បាន​ជ័យ​លា​ភី​ទទួល​បាន​ប្រាក់​រង្វាន់​ពី​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស លោក​ឧកញ៉ា​អឹុ​ង សុខ​ងួ​ន ១.០០០​ដុល្លារ ក្នុង​ម្នាក់ និង​រង្វាន់​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​គឺ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ក្នុង​ម្នាក់​២.០០០​ដុល្លារ ៕






Sunday, November 1, 2015

បេ​ក្ខ​នារី​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ពិភពលោក​2015​បង្ហាញខ្លួន​នៅ​ចិន

បណ្តា​បេ​ក្ខ​នារី​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ពិភពលោក ២០១៥ (MISS MODE Of The WORLD 2015) ពី​ប្រទេស និង​ដែនដី​ចំនួន​៦០ បាន​បង្ហាញខ្លួន​ហើយ​កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៥ នៅ​ទីក្រុង SHENZHEN ខេត្ត​ក្វា​ង​ចូ​វ ភាគ​ខាងត្បូង​ប្រទេស​ចិន ។
ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជ្រើសរើស​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ឆ្នាំ​២០១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដំណាច់​ខែតុលា​នេះ​ក្នុង​ទីក្រុង SHENZHEN ។
សូម​រង់ចាំ​តាមដាន​មើល តើ​តារា​បង្ហាញ​ម៉ូ​ដ​ប្រទេស​ណា​ជាប់​ចំណាត់ថ្នាក់​លេខ​១​គ្រង​មកុដ​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ពិភពលោក ៕​


Monday, April 20, 2015

អ្នកសិល្បៈ​ថ្មី​-​ចាស់​ច្រើន​នាក់​ចូលរួម​សម្តែង​បម្រើ​អារម្មណ៍​ទស្សនិកជន​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត

ខេត្តសៀមរាប ៖ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ មេ​សា ២០១៥ សិល្បករ សិល្ប​ការិនី​ទាំង​ថ្មី​ទាំង​ចាស់​បាន​ជួបជុំ​គ្នា​ច្រៀង​រាំ​ជូន​ទស្សនិកជន ​ទស្សនា​កម្សាន្ត នៅ​តំបន់​ប្រាសាទអង្គរវត្ត និង​ទី​លានជល់ដំរី ។
កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ក្រេ​ោ​មការ​រៀបចំ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​តំបន់​ប្រាសាទ​អង្គរ​ ដ៏​ល្បីល្បាញ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​ទៅ​កម្សាន្ត ។ លើស​ពី​នេះ​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម​ជា​គណៈអធិបតី​តាម​កម្មវិធី​ដែល​ បាន​រៀបចំ​រួច​ជា​ស្រេច ។
មាន​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជា​ច្រើន​ទម្រង់​ទាំង​បុរាណ និង​សម័យ​បាន​សម្តែង​ជូន​មហាជន​ទស្សនា​ក្នុង​ន័យ​លើកកម្ពស់​វិស័យ​សិល្បៈ​ វប្បធម៌​ខ្មែរ និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ទស្សនិកជន ។ សិល្បករ​ជា​ច្រើន​នាក់​បាន​សម្តែង​ជូន​ទស្សនិកជន​ទស្សនា ។
អ្នកស្រី​ហែម សុវណ្ណ តារាចម្រៀង​ជើង​ចាស់​ថ្លែង​ថា ទោះជា​អ្នកស្រី​មិន​មាន​កម្លាំង​ច្រើន តែ​ខិតខំ​សម្តែង​ជូន​មហាជន​ទស្សនា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ពិសេស​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ឡើង​នៅ​លើ​ទឹកដី​អង្គរ​ដ៏​ ពិសិដ្ឋ​របស់​ខ្មែរ ។ អ្នកស្រី​ភ្ញាក់ផ្អើល​ដែល​បានឃើញ​មហាជន​ចូលរួម​គាំទ្រ​លើកកម្ពស់​វប្បធម៌​ ប្រពៃណី​ខ្មែរ​ដោយ​មាន​អ្នក​ទៅ​ចូលរួម​កម្សាន្ត​ច្រើន​មិន​ចាញ់​ឆ្នាំ​មុន​ ឡើយ ។ នា​ឱកាស​នោះ​អ្នកស្រី​ហែម សុវណ្ណ សម្រិតសម្រាំង​បទ​ចម្រៀង​រាំវង់ រាំក្បាច់ និង​សា​រ៉ា​វ៉ា​ន់​ជូន​ទស្សនិកជន​ស្តាប់ និង​ទស្សនា​កម្សាន្ត ។
អ្នកស្រី​ហែម សុវណ្ណ មានចិត្ត​រីករាយ​ដោយ​ដឹង​ថា​មហាជន​ចង់ឱ្យ​មានកម្ម​វិធី​អង្គរ​សង្ក្រាន្ត​រៀបចំ​នា​ឆ្នាំ​ក្រោយ​ទៀត ។
ចំណែក​តារា​កំប្លែង​ពីរ​ដួង​គឺ​នាយ​ក្រឹម និង​នាយ​កុយ​ដែល​ប៉ះ​គ្នា​សម្តែង​លើ​ឆាក​តែ​មួយ​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រំលេច​ដោយ​សញ្ញា​វិជ្ជមាន​ច្រើន ។ ក្រៅពី​ទទួល​បាន​ជោគជ័យ​ដោយ​រៀបចំ​កម្មវិធី​យ៉ាង​រលូន​ក៏​បាន​ធ្វើ​ឱ្យ​ ពិភពលោក​ភ្ញាក់ផ្អើល​ផង​ដែរ ព្រោះ​នំអន្សម​យក្ស​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក និង​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន​ខ្មែរ​ក៏​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ដែរ ដោយ​យុវជន​ចំនួន​២០១៥​នាក់​ចូលរួម​រាំ ។ ក្នុង​នាម​សិល្បករ​នាយ​ក្រឹម និង​នាយ​កុយ​បាន​រួម​គ្នា​សម្តែង​ឱ្យ​បាន​ល្អ​ទោះ​នឿយហត់​បែប​ណា​អត់​គិត​ទេ ។
នាយ​ក្រឹម និង​នាយ​កុយ រំពឹង​ថា ឆ្នាំ​២០១៦ អង្គរ​សង្ក្រាន្ត​នឹង​រំលេច​រូបរាង​ជា​បន្ត​ទៀត ព្រោះ​មហាជន​គាំទ្រ​ខ្លាំង​ណាស់ ។
អ្នកសិល្បៈ​ដែល​ចូលរួម​សម្តែង​នៅ​មុខ ប្រាសាទអង្គរវត្ត​មាន​នាយ​កុយ​, នាយ​ក្រឹម​,​នាយ​វីតាមីន​សេ​, យាយ​អឿ​ន​, នាង​ប៉េងប៉ោង​,  ស្រី​លាភ​, កន្តុម​អ៊ឺត​, នាយ​ឆ្លាំង​, នាយ​ច​យ​, ចាប​ចៀន​, សាន​ម៉ៅ​, នាង​គ្រ​ត​, នាង​ប្រិមប្រិយ​, លោក​សួ​ស សង​វាចា​, លោក​អា​ដាំ​, លោក​គង់ សុធា​រិ​ទ្ធ​, លោក​ហេង ប៊ុ​ន​លាភ​,​លោក​មាស សា​រ៉ា​ន់​, លោក​យូ​ឌី​ស្កូ​, កញ្ញា​នី មុនីនាថ​, កញ្ញា ពៅ លី​ដា​, នាង​យ៉ុ​ង ចាន់​កណ្ណិកា​, យ៉ុ​ង ចាន់​សុធា​វី​, កញ្ញា​វី ឌី​ណែ​ត​, កញ្ញា​ទៀង មុំ​សុធា​វី​, កញ្ញា​ស៊ូ ដា​ណេ​, អ្នក​នាង​កែវ ពេជ្រ​ពិសី​, កញ្ញា​ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន​, អ្នក​នាង​ឌៀប ស្រីរ​ត្ន័​, អ្នក​នាង សុខ ស្រី​ពេជ្រ​,​អ្នក​នាង​អោ​ក សុ​ម៉ា​វ​ត្តី​, អោ​ក សុ​ម៉ា​លី​តា និង​អ្នក​នាង​ហ៊ឹ​ម សុ​ភី ជាដើម ៕

Tuesday, April 7, 2015

ល្បែង​ប្រជាប្រិយ​ខ្មែរ​«​ចាប់កូនខ្លែង​»

From koh santepheap

ល្បែង «​ចាប់កូនខ្លែង​» ជា​ល្បែង​របស់​កុមា​រា​កុមារី ជំទង់​ៗ តែងតែ​លេង​ក្នុង​វេលា​យប់​ខែភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេលទំនេរ ។ ល្បែង​នេះ​ពេល​លេង​គេ​ចាត់​ម្នាក់​ដែល​មាន​មាឌ​មាំ​ធំ ឱ្យធ្វើ​ជា​មេហ្វូង​ហៅ​ថា​មេមាន់​, ចាត់​ច្រើន​នាក់​ឱ្យធ្វើ​ជា​កូន​មាន់ ហើយ​គេ​ចាត់​ម្នាក់​ទៀត​ឱ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់​ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឱ្យ​តឹង​ណែន ការពារ​កុំឱ្យ​របូត​សម្លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឱ្យ​បានជា​ភ្នក់​តូច ដោយ​កម្ទេច​អុស ហើយ​ម្នាក់​ដែល​ធ្វើ​មេមាន់​បញ្ជា​ឱ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ ត​ៗ​គ្នា​រហូត​ដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំវិញ​ភ្នក់ភ្លើង ។ ជាមួយ​គ្នា​នេះ​មេមាន់​ពោល​ពាក្យ​ចំអក​ឡកឡាយ​ឱ្យន័យ​ទៅ​ខ្លែង​ថា ៖

«​ចាប់កូនខ្លែង​ប្រឡែង​កូន​អក ពពេច​ញ៉ែកញ៉ក​កូន​អញ​តែ​មួយ ។
ជីក​អន្លង់​ដាំ​ត្រកួន ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។
ទៀន​១​គូ​តាំងយូ​បាំង​ព្រះ លើកដៃ​សំពះ ដូន​ៗ​សុំ​ភ្លើង​» ។

ចំណែក ​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មាន់ និង​កូន​មាន់​ស្រែក​ដូច្នោះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា «​ដូន​ៗ​សុំ​ភ្លើង !» ។
មាន់​ឆ្លើយ​ថា ៖ រលត់
ខ្លែង​សុំ​ថា ៖ សុំ​មួយ​អង្កត់
មាន់​ឆ្លើយ​ថា ៖ រលាយ
ខ្លែង​សុំ​ថា ៖ សុំ​ទឹកបាយ
មាន់​ឆ្លើយ​ថា ៖ ឆ្កែ​លិទ្ធ
ខ្លែង​សុំ​ថា ៖ សុំ​កាំបិត
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ប្រុង
ខ្លែង​សុំ​ថា ៖ សុំ​ល្ហុង
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ដាំ
ខ្លែង​សុំ​ថា ៖ សុំ​ថ្នាំ
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ហាល
ខ្លែង​សុំ​ថា ៖ សុំ​ផាល
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​សិត
ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ ។

ចំណែក​មេមាន់​ក៏​នាំ​គ្នា​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធ​ជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា ៖

«​ចាប់កូនខ្លែង​ប្រឡែង​កូន​មាន់ (​បន្ទរ​) ៖​អាឡយ​ៗ បើ​មេ​ទៅ​ទាន់ យក​មាន់​ទៅ​លាក់ (​បន្ទរ​) ៖ អាឡយ ៗ

លាក់​ទុក​ឯណា លាក់​ក្បាល​ដំណេក (​បន្ទរ​)៖ អាឡយ ៗ រលឹក​ពី​ដេក វាយ​មាន់​តូងតាង​» ។
មាន់​ច្រៀង​ចប់​ក៏​ឈប់​ឈរ​តម្រៀប​គ្នា ។

ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​ម្តងទៀត​ថា «​ដូន​ៗ សុំ​ភ្លើង​» ។

មាន់ ​ឆ្លើយ​ថា «​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់​ទៅ​ហើយ​» រួច​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង ហើយ​ច្រៀង​តទៅ​ទៀត​ថា ៖

«​ប្អូន​វេញខ្សែ​សូត្រ បង្ហូត​ខ្សែ​គោម (​បន្ទរ​)៖ អាឡយ ៗ ខ្លែង​អើយ​កុំ​លោម​មិន​បាន​មាន់​ទេ (​បន្ទរ​) ៖ អាឡយ ៗ ហើយ​ឈរ​ស្ងៀម ។
ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន ៖
ខ្លែង​សុំ​ថា ៖ ដូន​ៗ​ឱ្យ​សុំ​កូន​មុខ
មាន់​ឆ្លើយ​ថា ៖ ឪពុក​មិន​ឱ្យ
ខ្លែង​សុំ​ថា ៖ សុំ​កូន​ក្រោយ
មាន់​ឆ្លើយ​ថា ៖ កំបាក់​កំបែក​យក​ចុះ

ខ្លែង ​កាល​បានឮ​មេមាន់​ថា ឱ្យ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញចាប់​បេះ​យក​កូន​ណា​ដែល​នៅ​ក្រោយ​គេ​, ឯ​មេមាន់​ខំប្រឹង​ការពារ​កូន​របស់​ខ្លួន​កុំឱ្យ​គេ​បេះ​យក​បាន​, ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង​ចាប់​បេះ​យក​ខ្លួន ម្នាក់​ៗ​បាន​។  ជួន​ក៏​ខ្លែង​បេះ​យក​កូន​បាន​ម្តង​១ ម្តង​២ ទាល់តែ​អស់ ជួន​ក៏​បេះ​បាន​តែ​១ ។  តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​កូន​ណា​របូត​ចេញពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី នោះ​មេ​ខ្លែង​មិន​ត្រូវ​ចាប់​គេ​ទេ ។

កាល​អស់កម្លាំង​ហត់​រៀងខ្លួន​ហើយ  ក៏​ឈប់​សម្រាក​បន្តិច ហើយ​ផ្លាស់​ប្តូរ​គ្នា​លេង​តទៅ​ទៀត គេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់ ។

ប៉ុន្តែ​ល្បែង​បែប​ដូច​គ្នា​នេះ នៅ​ស្រុក​ខ្លះ​គេ​ហៅ​តម្រូវ​ន័យ​តាម​របៀប​លេង​ថា «​ល្បែង​ខ្លែង​ចាប់កូនមាន់​» ក៏​មាន ។

ល្បែង ​នេះ​ជា​ការ​បង្ហាត់​មនុស្ស​ឱ្យ​ចេះ​ប្រុង​ស្នៀត ប្រុងស្មារតី​ឱ្យ​រហ័សរហួន ចេះ​ការពារ​ខ្លួន និង​គ្រួសារ​ផង (​យោង​តាម​សៀវភៅ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​») ៕

ត្រុដិជា របាំ​ប្រជាប្រិយ​​មាន​ដំណើររឿង​ប្រទាក់​គ្នា​និង​ចម្រៀង​​​ពីរោះ​រណ្ដំ ​​សម្រាប់​​​សុំ​​ពរ​ឆ្នាំ​ថ្មី

ត្រុដិ ជា​​​របាំ​ប្រជាប្រិយ​​ដ៏​​ពេញ​និយម​​​​​ក្នុង​ស្រទាប់​​​ប្រជាជន​ខ្មែរ​យូរ ​លង់​ណាស់​មក​ហើយ។ ​ប្រជាជន​ខ្មែរ​តែង​លើក​យក​របាំ​ដ៏​ចំណាស់​មួយ​នេះ​មក​សម្ដែង​ក្នុង​ឱកាស​ ឆ្លង​ឆ្នាំ​ថ្មី​ ដើម្បី​​​បណ្ដេញ​​គ្រោះ​​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​​​ និង​ជំនួស​​មក​​វិញ​​​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ដោយ​សុភមង្គល​សម្រាប់​ ឆ្នាំ​ថ្មី។

angkor songkran3
​របាំ​ត្រុដិ ទាក់​ទាញ​​ណាស់​ដោយសារ​វា​​មាន​សាច់​រឿង​ប្រទាក់​គ្នា​បង្កប់​ដោយ​អត្ថន័យ​ គួរឲ្យ​ជក់ចិត្ត​​ មាន​ទាំង​តួអង្គ​ព្រាយ​បិសាច ព្រាន យក្ស​​ តាម​ប្រមាណ​​ ម្រឹគ​​​​ និង​មាន​ទាំង​​តួ​អង្គ​​​ក្ងោក​សួគ៌​​​ អម​ដោយ​​តន្ត្រី​​បុរាណ​​ និង​ចម្រៀង​​​​រៀបរាប់​​ដំណើរ​ដើម​ទង​​​ យ៉ាង​ពីរោះ​រណ្ដំ​​​។ ​

​ឯកសារ​ស្ដីពី​របាំ​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ ព្រម​ទាំង​សមាជិក​ឆ្លើយឆ្លង​គ្រប់​ខេត្ត​ដែល​រៀបរៀង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ ព.ស២៥០៧​ គ.ស១៩៦៤ បាន​សរសេរ​ថា ​របាំ​នេះ​មាន​តែ​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ខ្លះ​នៃ​ខេត្ត​បាត់ដំបង​ ត្រង់​ភូមិភាគ​ណា​ដែល​នៅ​ជាប់​នឹង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ។ របាំ​នេះ ​មាន​លេង​តែ​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ប៉ុណ្ណោះ ​ក្នុង​គោលបំណង​ដើម្បី​ប្រសិទ្ធិ​នូវ​សព្ទសាធុការពរ​ជូន​ដល់​អ្នក​ស្រុក​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី។

angkor songkran2


ឯកសារ​ដដែល​​ថា ​ ពាក្យ «ត្រុដិ» ជា​ពាក្យ​ដើម​មក​ពី​ភាសា​ សំស្ក្រឹត​ប្រែ​ថា​ ផ្ដាច់​ឬ​កាត់​ផ្ដាច់ ​គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ​ឬ​ ការ​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​បើ​តាម​ទម្លាប់​របស់​អ្នកស្រុក​ខ្លះ ​គេ​មាន​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹក​ភ្លៀង​នៅ​គ្រា​ស្រុកទេស ​​មាន​ការ​រាំងស្ងួត​ជា​ច្រើន​ថ្ងៃ​ខែ​ម្ដងៗ​ដែរ។


ផ្អែក ​លើ​ឯកសារ​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​​ដដែល​​​ បាន​ លើក​ឡើង​ទៀត​​ថា ប្រវត្តិ​និង​ដើម​កំណើត​នៃ​របាំ​ត្រុដិ​គឺ​មាន​ប្រភព​ច្រើន ​ ក្នុង​នោះ​មាន​ប្រភព​បែប​រឿង​និទាន ប្រភព​បែប​ជំនឿ​អ្នកស្រុក​និង​ប្រភព​ អ្នក​ស្រាវជ្រាវ ។

ប៉ុន្តែ​បើ​ផ្អែក​​​ លើ​​​ឯកសារ​ខ្លះ​ទៀត​ថា ​ របាំ​ត្រុដិ ​មាន​ប្រវត្តិ​ចេញ​ពី​ជន​ជាតិ​ដើម​ភាគ​តិច​សំរ៉ែ តាំង​ពី​យូរយារ​​​ណាស់​មក​ហើយ។  ​វា​​ជា​មរតក​បន្ត​​ពី​​​​​ជំពូក​​​​ជនជាតិ​ដើម​ភាគ​តិច​​មួយ​នេះ ​​និង​​​​​​ជា​ចំណែក​មួយ​នៃ ​អារ្យធម៌​អំបូរ អូស្រ្តូអាស៊ី​យាង ដែល​​​បាន​ចាប់​​​កំណើត​នៅ​​ដែនដី​​​​​​ប្រទេស ​កម្ពុជា​សព្វ​ថ្ងៃ​ តាំង​ពី​​​បុរាណ​កាល​​​រាប់​​ពាន់​ឆ្នាំ​​មុន។ ​​​​​ប្រពៃណី វប្បធម៌​​​ដ៏​យូរលង់​​​​​ ក៏​នៅ​បន្ត​​​រហូត​ដល់​​សង្គម​សម័យ​នា​បច្ចុប្បន្ន​ របាំ​ ត្រុដ តែង​ទទួល​ការ​ពេញ​និយម​​សម្ដែង​ក្នុង​កម្មវិធី​នានា​ពុន​ឆ្នាំ​​ថ្មី​ ប្រពៃណី​ជាតិ​ចូល​មក​ដល់៕

ខាង​ក្រោម​​ជា ​របាំ​​ត្រុដិ ​​ថត​ដោយ​​​​ផលិត​​​កម្ម​ VCM សម្ដែង​ដោយ​ក្រុម​សិល្បៈនៃ​មន្ទីរ​វិចិត្រសិល្បៈ ​ខេត្ត​តាកែវ ​ក្នុង​បរិវេណ​ប្រសាទ​បាទី​។

Friday, February 27, 2015

តារាកំប្លែងនាយក្រិន

ភ្នំពេញ៖ តារាកំប្លែងមាឌល្អិត តែសម្ដីខ្លាំង នាយ ក្រិន មានឈ្មោះពិតថា ទេស សុជន ត្រូវបានគេ ដឹងជាទូទៅថា បានបែកបាក់ ប្រពន្ធទី១ ស្របច្បាប់ត្រឹមត្រូវ ក្រោមអំណាច សាលក្រមតុលាការ ខណៈកូនត្រូវ បានទៅលើនាង ហ៊ិន ចាន់ធឿន ហៅ សុវណ្ណរ៉ា រួមទាំងមាន ការបែងចែក ទ្រព្យសម្បត្តិ គ្នាទៀតផង ។
ក្រោយពីលែងលះ ប្រពន្ធដែល ដែលមានស្រុកកំណើត នៅក្រុងព្រះសីហនុ រួចមក លោក ទេស សុជុន លែងនិយាយ ឬផ្ដល់បទសម្ភាសន៍ ណាមួយ ជាមួយអ្នក កាសែតឡើយ ថែមទាំងគេច ពីកាមេរ៉ា ដូចគេគេច គ្រាប់ផ្លោងអ៊ីចឹង ។ កាលពីចុងឆ្នាំ ២០១៤ កន្លងទៅ គេបានឮដំណឹង បែកធ្លាយថា នាយក្រិន បានប្រពន្ធទី២ ឈ្មោះ យ៉ាយ៉ា ថែមទាំងមាន កូនមួយ ជាចំណងដៃ នឹងគ្នាទៀតផង ខណៈពួកគេ ទាំងពីរ មិនបានរៀបការ ត្រឹមត្រូវទេ ព្រោះគ្មានលុយការ ក៏នៅជាមួយ គ្នាតែម្ដង ។
បន្ទាប់ពីកូនទី២ នាយក្រិនធំ ស្ទើរប៉ុនខ្លួនទៅហើយ ទើបធ្លាយដំណឹងថ្មី ទៀតមកថា នាយ ក្រិន កំពុងតែត្រៀម រៀបការ ប្រពន្ធទី២នេះ ដែលកម្មវិធីមង្គល នឹងរៀបចំក្នុង ពេលឆាប់នេះ តែមិនធ្វើក្នុង ទ្រង់ទ្រាយ ធំដុំពេកទេ សំខាន់គ្រាន់តែចង់ លើកមុខលើកមាត់ ប្រពន្ធរបស់ ខ្លួនថា ជាស្ត្រីមានខាន់ស្លា កុំឲ្យញាតិថា គ្មានខាន់ស្លា ។
មតិអ្នកសិល្បៈជាច្រើន ក៏ដូចជាទស្សនិកជន បានយល់ថា រឿងប្រពន្ធកូន បានក្លាយជារឿង គួរឲ្យញញើត បន្ទាប់ពីនាយ ក្រិន បែកបាក់ ប្រពន្ធទី១ ដោយសារហេតុផល មិនចុះសម្រុងនឹងគ្នា រួចក៏បែងចែក ទ្រព្យសម្បតិ្ត ដោយទ្រព្យភាគច្រើន ជាកម្លាំងញើសឈាម របស់នាយក្រិន ជាអ្នករកយ៉ាង លំបាកម្នាក់ឯង ដូច្នេះ នាយ មិនចង់ជួបរឿង ដដែលៗ ឡើយ ៕
មើលរូបភាពមុន ថ្ងៃអាពាហ៍ពិពាហ៍ នាយក្រិន មកដល់ ស្អាតកម្រិតណា?







ផ្តល់សិទ្ធដោយ ដើមអម្ពិល

Thursday, February 26, 2015

ឆយី ស្ទើរតែក្លាយ ជាមនុស្ស​ឆ្កួត ពេល​ប្រុស​ជាទី​ ស្រឡាញ់​ក្បត់

 from khmer load
ភ្នំពេញ៖ ជាទូទៅទស្សនិកជន ធ្លាប់តែបានឃើញ តារាសម្តែងស្រី សិចស៊ី សម្បូរសាច់ ដើមទ្រូង ទ្រលុកទ្រលន់ អ្នកនាង ឆយី បង្ហាញភាពសប្បាយ រីករាយ រស់នៅយ៉ាងហ៊ឺហារ ស៊ីវិល័យ និងមានកន្លង់ ជាច្រើនហិចហើរ តាមក្រេបលំអង ប៉ុនប៉ងធ្វើជា ម្ចាស់ស្នេហ៍ ប៉ុន្តែនៅពីក្រោយខ្នង នៃភាពសប្បាយរីករាយ នោះទស្សនិកជន មិនធ្លាប់បានដឹងទេ ថាតារាស្រីរូប នេះធ្លាប់បាន ពើបប្រទះ ការឈឺចាប់ ស្នេហា ខកបំណងច្រើន ប៉ុណ្ណានោះឡើយ ។
តារាស្រីសិចស៊ី ចូលចិត្តតុបតែង ខ្លួនបែបលេចលើ ចំហរក្រោម អ្នកនាង ឆយី បានចេញមុខ រៀបរាប់ដោយបើកចំហរ ជាសាធារណៈ នៅលើកញ្ចក់ ទូរទស្សន៍ ក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗ កន្លងទៅនេះ ដោយនាងបាន ជីកកកាយពី អតីតកាល ឈឺចាប់ថា នាងធ្លាប់ជួប ស្នេហាច្រើនណាស់ ប៉ុន្តែក្លាយទៅ ជាមនុស្សស្រី អភ័ព្វស្នេហ៍ ម្តងជាពីរដង។
ជាក់ស្ដែង កាលពីប៉ុន្មាន ឆ្នាំមុននាង ធ្លាប់មានស្នាមដំបៅ ឈឺចាប់មួយ ដោយសារតែស្នេហា ខកបំណងធ្វើឲ្យនាង ស្ទើរតែសម្លាប់ ខ្លួនដោយសារតែ រឿងនេះទៀតផង ។
តារាស្រីធ្មេញជំពើស សាច់សររូបនេះ បានបន្តទាំង សំឡេងអួល ដើមកថា « កាលពីប៉ុន្មានឆ្នាំ មុនខ្ញុំធ្លាប់ជួបរឿង ស្នេហាខកបំណង ឈឺចាប់មួយ ដោយខ្ញុំត្រូវបាន មនុស្សជាទី ស្រលាញ់២នាក់ បោកប្រាស់ខ្ញុំ ដោយម្នាក់ជាមិត្តភក្តិ ជិតដិតខ្ញុំ ស្រលាញ់ខ្លាំង ហើយម្នាក់ទៀត ជាស្វាមីខ្ញុំ ពួកយើងរស់នៅ ជាមួយគ្នាមិនបាន រៀបការឡើយ ខ្ញុំស្រលាញ់ ពួកគេទាំងពីរ នាក់ខ្លាំងណាស់ ខ្ញុំស្ទើរតែមិនជឿ ទេថាពួកគេ ទាំងពីរនាក់ នាំគ្នាក្បត់ខ្ញុំ ទាំងភ្នែកស្រស់ បែបនេះឡើយ»។
តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឆយី បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នៅពេលដែល នាងដឹងរឿងនេះមាន អារម្មណ៍ថាឈឺចាប់ គ្មានអ្វីដែល ឈឺជាងមនុស្ស ជាទីស្រលាញ់ ២នាក់ក្បត់ ប្រៀបដូចជាយក កាំបិតមកចាក់ដោត បេះដូងនាង ដូចជាមនុស្ស ឆ្កួតទៅហើយ ។
តារារូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា «ឆាកជីវិតខ្ញុំ មានតែបទពិសោធន៍ បរាជ័យច្រើន ហើយកន្លងមក ខ្ញុំក៏ធ្លាប់ត្រូវ បានភាគីខាង អតីតមិត្តភក្តិប្តឹង ឡើងតុលាការ ច្រើនដងទៀត។ មេរៀនកន្លងមកពិតជា ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង ប៉ុន្តែខ្ញុំ ចាត់ទុកថា ការឈឺនោះ ជាបទពិសោធន៍ ដែលឲ្យ ខ្ញុំតស៊ូមករហូត ដល់ពេលនេះ ..!»៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

Tuesday, February 17, 2015

ឆយី រំឭករឿងដូចយកកាំបិតចាក់ដើមទ្រូងពេលដែលប្តីមានសាហាវទៅយកស្រីដែលជួយយកអាសា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​លេចធ្លោ​ចំពោះ​ភាព​សិច​ស៊ី​នាង​ឆ​យី បាន​លាតត្រដាង​រឿង​រ៉ា​វ​ស្នេហា​អពមង្គល​ដែល​បក់​បោក​ទៅ​លើ​ជីវិត​ឯកជន​របស់​នាង ស្ទើរតែ​ឱ្យ​នាង​ធ្វើ​អត្តឃាត ។
កាលពី​ពេល ថ្មី​ៗ​នេះ ឆ​យី បាន​លាតត្រដាង​ជា​សាធារណៈ​ថា ពេល​នាង​ចាប់ផ្តើម​ចូល​ពិភព​សិល្បៈ​ដំបូង​មាន​បុរស​ម្នាក់​ស្រឡាញ់​នាង ប៉ុន្តែ​ម្តាយ​ឪពុក​គេ​មិន​ឱ្យ​យក​នាង​ជា​គូ ព្រោះ​លើក​ហេតុផល​ថា​ស្រឡាញ់​អ្នកសិល្បៈ​មិន​បាន​យូរ​ទេ ។ នាង​ឈឺចាប់​ណាស់​ពេល​គេ​ដៀល​បែប​នេះ ។ ដូច្នេះ​ហើយ​នាង​តាំងចិត្ត​ថា ត្រូវ​តែ​រក​លុយ​ឱ្យ​បាន​ច្រើន​ព្រោះ​មនុស្ស​ស្រី​កាលណា​មាន​លុយ​ខ្លួនឯង មាន​ឆ្នាំងបាយ​ខ្លួនឯង មិន​ខ្វះ​ទេ​អ្នក​ស្រឡាញ់ ។ ព្រោះតែ​វណ្ណៈ​គ្រួសារ​បោកបក់​ស្នេហា​ឱ្យ​បែក​គ្នា ឆ​យី​បាន​ចូល​ពិភព​សិល្បៈ​កាន់តែ​ស៊ុប​។ អំឡុង​ពេល​នោះ​នាង​បាន​ជួប​បុរស​ម្នាក់​ទៀត ហើយ​បាន​រស់នៅ​ជាមួយ​គ្នា​មិន​មាន​ចំណងអាពាហ៍ពិពាហ៍​ទេ ។ អ្វី​ដែល​ឆ​យី​ឈឺចាប់​បំផុត គឺ​ស្វាមី​មិន​បាន​រៀប​ការ​នោះ​ក្បត់ចិត្ត​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ជា​មនុស្ស​ជិតដិត​នឹង​នាង ។ នៅ​ពេល​នោះ ឆ​យី មាន​តែ​ខ្លួន​ទទេ ព្រោះ​វិញ្ញាណ​ហោះ​ចេញ​បាត់​ហើយ ។ គ្មាន​អ្វី​ឈឺចាប់​ជាង​មនុស្ស​ពីរ​នាក់​ដែល​នាង​ទុកចិត្ត បែរជា​ក្បត់​នាង​ទេ វា​ដូច​ជា​យក​កាំបិត​មក​ចាក់​ទំ​លុះ​ដើមទ្រូង​ដែរ ។
រយៈពេល​២​ខែ​ឆ​យី អត់​ចេញពី​បន្ទប់​ទេ ព្រោះ​មនុស្ស​ដែល​នាង​រាប់អាន ពិសេស​ពេល​គេ​បែកបាក់​សង្សារ​នាង​ជា​អ្នក​មើលថែ ការពារ​យក​ទៅ​ពេទ្យ​ដូច​អាណាព្យាបាល ដូច​កូន ហើយ​ម្ខាង​ទៀត​ជា​បុរស​ក្នុង​បេះដូង ជា​ប្តី​ដែល​នាង​ស្រឡាញ់​រាប់​ឆ្នាំ និង​ជា​មនុស្ស​ម្នាក់​ទុកជា​ទីពឹង​តែ​បែរជា​ក្បត់​នាង​ទៅ​វិញ ។ មនុស្ស​២​នាក់​នោះ​ទាក់ទង​ស្នេហា​គ្នា​ក្បត់​ឆ​យី ខណៈ​ម្នាក់​ជា​មនុស្ស​ជិតដិត ម្នាក់​ជា​ប្តី ។
ពេល​នោះ​ឆ​យី ដើរ​ចេញ​យួរ​តែ​វ៉ា​លី​ស​មួយ​ដោយ​ដើរ​ពី​ម្តុំ​អង់​តែ​ន​ទូរទស្សន៍​ទួល​គោក​ទៅ​ម្តុំ​ស្ពាន​ព្រះ​មុនី​វង្ស ដោយ​អត់​ដឹង​ថា ដើរ​ដល់ទី​នោះ​ទេ គឺ​នាង​ដើរ​ដូច​មនុស្ស​ឆ្កួត ។
ពេល​នោះ​មហាជន​ឆ្ងល់​ថា ឆ​យី​កំពុង​ថតកុន ឬ​មាន​បញ្ហា​អ្វី​បានជា​ដល់​ថ្នាក់​ហ្នឹង ។ ឆ​យី និយាយ​ថា «​មនុស្ស​យើង​ដល់​ពេល​ឈឺចាប់​ខ្លាំង​ដល់​កម្រិត​គឺ​ចង់​តែ​សម្លាប់​ខ្លួន​ប៉ុណ្ណោះ ។ នៅ​ពេល​នោះ​នាង​ខ្ញុំ​ក៏​អរគុណ​ដល់​មនុស្ស​ទាំង​២​នាក់​នោះ​ដែល​បាន​ផ្តល់​ឱ្យ​ខ្ញុំ​ចេះ​ឈរ​យ៉ា​ង​រឹង​មាំ ព្រោះ​បន្ទាប់​ពី​ឃុំ​ខ្លួនឯង​២​ខែ​អត់​ធ្វើ​អី​ទេ​ដេក​គិត​រហូត ។ យូរ​ៗ​ទៅ​ខ្ញុំ​គិត​ច្បាស់​ក្នុង​ចិត្ត​ថា តើ​យើង​ធ្វើ​បែប​នេះ​ដើម្បី​អ្វី គេ​សោយសុខ យើង​កើតទុក្ខ​លំបាក យើង​ស្លាប់​សួរ​ថា ពេល​យើង​ស្លាប់​តើ​គេ​កើតទុក្ខ​បាន​ប៉ុន្មាន​ថ្ងៃ លើស​ពី​នេះ​យើង​មាន​ម្តាយ​ឪពុក​បងប្អូន​នៅ​ចាំ​យើង គាំទ្រ​យើង ពេល​បាត់​យើង​ទៅ តើ​គាត់​ឈឺចាប់​បែប​ណា ។ ពីរ​នាក់​នោះ​គ្រាន់តែ​ជា​សាច់​ដទៃ គ្មាន​ជាប់​សាច់ឈាម​យើង​នោះ​ទេ ។ ពីរ​នាក់​នោះ​គ្មាន​លទ្ធភាព​ឱ្យ​យើង​ឈឺចាប់​តទៅ​ទៀត គ្មាន​លទ្ធភាព​ឱ្យ​យើង​យំ​តទៅ​ទៀត​នោះ​ទេ ។
មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គាត់​ប្តឹងប្តល់​ជាមួយ​ខ្ញុំ​ឡើង​តុលាការ​ម្តង​ហើយ​ម្តងទៀត ត្រូវ​តតាំង​ជាមួយ​គាត់ ។ ខ្ញុំ​ដើរ​ដល់​ផ្លូវ​ទាល់​អស់រលីង ព្រោះ​យើង​ឡើង​តុលាការ​មេធាវី​ត្រូវការ​លុយ​គេ​ជា​អ្នកមាន​ទ្រព្យ គេ​អត់​ខ្វល់ យើង​ទេ​ជា​អ្នក​តតាំង ។
ពេល​ខ្ញុំ​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង គាត់​ឃើញ​ខ្ញុំ​ក៏​មក​អង្គុយ​ជិត​ខ្ញុំ ហើយ​ធម្មតា​មនុស្ស​ផឹក​ស្រវឹង​មានទុក្ខ​មិន​ទាន់​បាត់​រលត់​ផង គាត់​ឌឺដង​យើង​ផ្អែមល្ហែម​មុខ​យើង ខ្ញុំ​ក៏​គប់​កែវ​ទៅ​គាត់ តែ​បែរជា​ត្រូវ​ប្រពន្ធ​ថ្មី​គាត់ ហើយ​គេ​ក៏​ប្តឹង​ខ្ញុំ និង​ឱ្យ​សុំ​ទោស​ជា​សាធារណៈ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​សុំ​ទោស​ទេ ព្រោះ​អ្នកឯង​ធ្វើ​ខុសសីលធម៌ បើ​ខ្ញុំ​ខុស​ខ្ញុំ​មិន​ខ្លាច​សុំ​ទោស​នោះ​ទេ ។ ទម្រាំ​តែ​ដោះស្រាយ​ឱ្យ​ផុតរលត់​គ្នា​ដាច់​ស្រឡះ ខ្ញុំ​បាន​ប្រើ​ពេល​បី​ឆ្នាំ ។
នៅ​ទីបំផុត​ខ្ញុំ​មិន​ឱ្យ​គេ​ជាន់ឈ្លី​តទៅ​ទៀត​បាន​ទេ ហើយ​អារម្មណ៍​ពេល​នេះ​មាន​តែ​ព្យាយាម​តស៊ូ​ជាមួយ​ជីវិត និង​តស៊ូ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។ ជីវិត​ស្នេហា​បែប​នេះ​ពិតជា​មិន​អាច​មក​បំបាក់ ហើយ​ឱ្យ​ខ្ញុំ​ឆោតល្ងង់​បន្ត​ទៀត​បាន​ឡើយ ។
នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​មហាជន ពិសេស​មិត្ត​នារី​ទាំងឡាយ​គួរតែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​កុំ​សម្រេចចិត្ត​គិត​រឿង​ស្នេហា​ក្នុង​វ័យ​នៅ​ក្មេង នៅ​សិក្សា ។ ចាប់ពី​ពេល​នេះ​ទៅ ឆ​យី ខំតស៊ូ​ឱ្យ​កាន់តែ​ជះ​ពន្លឺ​នៅ​លើ​អាជីព​សិល្បៈ​ផ្គើន​មនុស្ស​ដែល​បំផ្លាញ​ចិត្ត​នាង​ខ្ញុំ​» ៕



Monday, November 24, 2014

Hotel californai



នៅលើផ្លូវដែលឆ្លងកាត់ដោយវាលខ្សាច់ មានខ្យល់ត្រជាក់មកប៉ះសក់
ជក់បារី Colitas ផ្សែងបារីបានហោះទៅក្នុងខ្យល់
មើលទៅមុខក្នុងចំង្ងាយដល់ឆ្ងាយ ខ្ញុំបានឃើញភ្លើងពន្លឺភ្លីបភ្លេត
ក្បាលខ្ញុំបានឈឺហើយការមើលរបស់ខ្ញុំក៏មិនច្បាស់ដែរ
ខ្ញុំបានឈប់សម្រាក់ពេលយប់
មាននារីម្នាក់បានឈរចំកន្លែងផ្លូវដើរ
ខ្ញុំបានលឺសូរកណ្ដឹងសាសនាលឺឡើង
ហើយខ្ញុំបានគិតទៅខ្លួនឯង
នេះជាឋានសួរ ឬក៏ជាឋាននរក
បន្ទាប់មកនាងដាក់ទៀនមួយ ហើយនាងបានបង្ហាញ់ផ្លូវដល់ខ្ញុំ
មានសំលេងចេញពីខាងក្នុងផ្ទះ
ខ្ញុំបានគិតថាខ្ញុំបានលឺសំលេងពួកគេ
ស្វាគមន៏ការមកដល់សណ្ឋានគារ​ California
ជាកន្លែងដល់ស្រស់ស្អាត់
ជាកន្លែងដែលមានស្រីស្អាត់ៗច្រើ​ន
សណ្ឋានគារ​ Californiaមានបន្ទប់ជាច្រើន
គ្រប់ពេលវេលានៃឆ្នាំណាមួយ អ្នកអាចស្វែងរកវានៅទីនេះ
គំនិតរបស់នាងគឺចូលចិត្តវត្ថុណាដែលមានតំលៃ នាងមានឡានម៉ាក Mercedes មួយ
នាងបានស្គាល់មនុស្សស្អាត់ៗជាច្រើន បុរសសង្ហារ បន្ទាប់មកនាងហៅពួកគេជាមិត្តភក្តិ
កន្លែងដែលពួកគេរាំគឺនៅក្នុងផ្ទះដែលជាកន្លែងស្អាត់ ជាកន្លែងដ៏ល្អសម្រាប់ដល់ការរាំ
ការរាំខ្លះជួយដល់ការចង់ចាំ និង​ ការរាំខ្លះទៀតជួយដល់ការបំភ្លេច
ដូច្នេះខ្ញុំបានហៅអ្នកគ្រប់គ្រងមក
សូមយកស្រាមកឲ្យខ្ញុំ
គាត់បាននិយាយថាពួកយើងអត់មានស្រាថ្លៃទេ មានតែស្រាដែលផលិតឆ្នាំ ១៩៦៩
ហើយសំលេងទាំងនោះនៅតែហៅពីឆ្ងាយ
អ្នកបានក្រោបនៅពាក់កណ្តាលយប់
គ្រាន់តែបានលឺពួកគេនិយាយ
ស្វាគមន៏ការមកដល់សណ្ឋានគារ​ California
ជាកន្លែងដល់ស្រស់ស្អាត់
ជាកន្លែងដែលមានស្រីស្អាត់ៗច្រើ​ន
ពួកគេរស់នៅ នៅលើសណ្ឋានគារ​ California
ជាកន្លែកដល់ភ្ជាក់ភ្តើលដ៏ស្រស់ស្អាត់ ណាំមកជាមួយការដោះសាររបស់អ្នក
កញ្ចក់នៅលើពីដាន
ស្រាសំប៉ាញពណ៍ផ្កាឈូក ជាមួយនិង​ទឹកកក
ហើយនាងបាននិយាយថា ពូកយើងទាំងអស់គ្នាគ្រាន់តែជាអ្នកទោសនៅទីនេះ ធ្វើអ្វីតាមតែចិត្តរបស់ពួកយើង
ហើយនៅក្នុងបន្ទប់មេការ
ពួកយើងបានប្រជុំគ្នា សម្រាប់ការជប់លៀង
ការចាក់វាជាមួយកាំបិត
ប៉ុន្តែពួកគេគ្រាន់តែមិនអាចសំលាប់សត្វបាន
រឿងចុងក្រោយដែលខ្ញុំចង់ចាំ ខ្ញុំបានរត់មករកទ្វារ
ខ្ញុំបានរកផ្លូវត្រឡប់មកក្រោយវិញ ទៅកន្លែងដែលខ្ញុំបានទៅពីមុន
សម្រាក់​ សន្តិសុខបាននិយាយថា
ពួកយើងគឺជាអ្នករៀបចំកម្មវិធីសម្រាប់ទទួល
អ្នកអាចចេញគ្រប់ពេល ដែលអ្នកចង់ចេញ

ប៉ុន្តែអ្នកអាចចេញបាន

Monday, November 17, 2014

Boney M - Maker Lyrics




  
  • ឈប់​​កុំកំរើក​​, ខ្ញុំគីជាម៉ា​​​ ប៊ែកឃើ​
  • លើកដៃរបស់អ្នកទ្បើងលើហើយអោយលុយរបស់អ្នកទាំងអស់មកអោយខ្ញុំុំុំ។
  • នេះជារឿងរបស់អ្នកស្រីម៉ា​ ប៊ែកឃើដែលជាស្រីកាចហើយចិត្តអាក្រក់ដែលមកពីទីក្រុងឈីកាហ្គោដ៏ចំណាស់មួយ
  • គាត់ជាស្រីចិត្តអាក្រក់កាចសាហាវណាស់នៅក្នុំងទីក្រុងឈីកាហ្គោចាស់មួយ
  • គាត់ជាស្រីកាចចិត្តអាក្រក់
  • គាត់ពិតជាបានសម្លាប់មនុស្សអស់ជាច្រើន
  • គាត់គ្មានទឹកចិត្តទាល់តែសោះ
  • ទេ!ទេ!ទ!គ្មានទាល់តែសោះ
  • គាត់គឺជាស្រីកាចសាហាវម្នាក់
  • សម្រាប់គាត់ជាស្រ្តីដែលពិតជាខ្លាំងពូកែម្នាក់
  • គាត់បានចាកចេញពីប្តីរបស់គាត់ដោយការសម្លាប់ប្តីគាត់ចោល
  • ដោយសារប្តីរបស់គាត់ខ្លាំងមិនគ្រប់គ្រាន់សម្រាប់នាង
  • គាត់បានមើលថែរក្សាកូនៗរបស់គាត់ជាយូរ
  • ដោយសារពួកគេគឺត្រូវតែអាក្រក់ហើយខ្លាំងដូចគាត់
    ​Chrous

  • ម៉ែ!​ ម៉ែ!ម៉ែ!ម់ែ
  • ម៉ា ប៊ែកឃើ
  • គាត់បានបង្រៀនកូនប្រុសបួននាក់របស់គាត់
  • ម៉ែ!ម់ែ!ម៉ែ!ម៉ែ!
  • ម៉ា ប៊ែកឃើ
  • ដៃពួកគេគឺកាន់កាំភ្លើង
  • ម៉ែ!ម៉ែ!ម៉ែ!ម៉ែ!
  • ម៉ា ប៊ែកឃើ
  • គាត់គឺមិនដែលយំទាល់តែសោះ
  • ម៉ែ!ម៉ែ!ម៉ែ!ម៉ែ!
  • ម៉ា ប៊ែកឃើ
  • ប៉ុន្តែគាត់ពិតជាខ្លាចសេចក្តីស្លាប់ខ្លាំងណាស់
  • ពួកគេបានចាកចេញទៅដោយបានបន្សល់ទុកនៅការប្រព្រឹត្តនៅបទឧក្រិតកម្ម
  • ហើយបានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក
  • ហើយពេលដែលកូនប្រុសរបស់គាត់បានសម្លាប់
  • គាត់បានចំណាយពេលវេលាជាមួយពូកវា
  • គាត់គ្មានទឹកចិត្តទាល់តែសោះ
  • ទេ!ទេ!ទេ! គ្មានទឹកចិត្តទាល់តែសោះ
Chours: ម៉ែ!ម៉ែ!ម៉ែ!ម៉ែ!

  • គាត់បានជួបនឹងបុរសម្នាក់ហើយគាត់ក៏បានចូលចិត្តបុរសនោះដែរ
  • គាត់បានគិតថាគាត់និងមករស់នៅជាមូយនឹងបុរសនោះ
  • ថ្ងៃមួយបុរសនោះបានប្រាប់ដល់ពួកវា
  • ពួកគេបានចាកចេញពីគាត់ទៅជាមួយបុរសនោះបាត់ទៅ
  • នាងមិនបានខ្វល់ខ្វាយទាល់តែសោះ
  • មិនខ្វល់ទាល់តែសោះ
  • នៅទីនេះមានការប្រកាសដំណឹងជាពិសេស
  • ភ្នាក់ងារប៉ូលីសសំងាត់កុំពង់រកចាំស្រ្តីម្នាក់ឈ្មោះម៉ា ប៊ែកឃើ
  • រូបថតរបស់នាងគឺ មានព្យួរនៅលើជញ្ជាំងគ្រប់ទីកន្លែងនៅតាមការិយាល័យប្រៃសណីយ៍
  • បើសិនជាអ្នកទទួលបានព័ត៌មានអំពីស្រីម្នាក់នេះ
  • សូមធ្វើការទំនាក់ទំនងទៅប៉ុស្តិប៉ូលីស
  • គ្មាននរណាម្នាក់អាចយកលុយនិងជីវិតរបស់អ្នកបានឡើយ
  • ថ្ងៃមួយពួកគេបានប្លន់ធនាគារមួយ
  • វាជាការប្លន់របស់ពួកគេកាលពីសារមុន
  • ប៉ូលីសបានចេញមកភ្លាមៗ
  • ពួកគេមិនអាចគេចបានឆ្ងាយនោះទេ
  • ជាមួយនឹងរបស់របរដែលពួកគេបានលួច
  • វាធ្វើអោយពួកគេស្ទើតែឆ្កួតហើយ
  • ហើយដូចនេះពួកគេបានបាញ់កាំភ្លើងចេញមកក្រៅ
  • ម៉ា ប៊ែកឃើហើយកូនៗរបស់នាង
  • ពួកគេមិនចង់អោយមានការព្យូររូបបែបនោះទេ
  • ពួកគេបានស្លាប់និងគ្រាប់កាំភ្លើង
  • ហើយរឿងក៏បានបញ្ចប់
  • គ្មាននរណាជាមិត្តនិងនាងម្នាក់ឡើយ

Khmer Proverb