ភ្នំពេញ៖ ជាទូទៅទស្សនិកជន ធ្លាប់តែបានឃើញ តារាសម្តែងស្រី សិចស៊ី សម្បូរសាច់ ដើមទ្រូង ទ្រលុកទ្រលន់ អ្នកនាង ឆយី បង្ហាញភាពសប្បាយ រីករាយ រស់នៅយ៉ាងហ៊ឺហារ ស៊ីវិល័យ និងមានកន្លង់ ជាច្រើនហិចហើរ តាមក្រេបលំអង ប៉ុនប៉ងធ្វើជា ម្ចាស់ស្នេហ៍ ប៉ុន្តែនៅពីក្រោយខ្នង នៃភាពសប្បាយរីករាយ នោះទស្សនិកជន មិនធ្លាប់បានដឹងទេ ថាតារាស្រីរូប នេះធ្លាប់បាន ពើបប្រទះ ការឈឺចាប់ ស្នេហា ខកបំណងច្រើន ប៉ុណ្ណានោះឡើយ ។
តារាស្រីសិចស៊ី ចូលចិត្តតុបតែង ខ្លួនបែបលេចលើ ចំហរក្រោម អ្នកនាង ឆយី បានចេញមុខ រៀបរាប់ដោយបើកចំហរ ជាសាធារណៈ នៅលើកញ្ចក់ ទូរទស្សន៍ ក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗ កន្លងទៅនេះ ដោយនាងបាន ជីកកកាយពី អតីតកាល ឈឺចាប់ថា នាងធ្លាប់ជួប ស្នេហាច្រើនណាស់ ប៉ុន្តែក្លាយទៅ ជាមនុស្សស្រី អភ័ព្វស្នេហ៍ ម្តងជាពីរដង។
ជាក់ស្ដែង កាលពីប៉ុន្មាន ឆ្នាំមុននាង ធ្លាប់មានស្នាមដំបៅ ឈឺចាប់មួយ ដោយសារតែស្នេហា ខកបំណងធ្វើឲ្យនាង ស្ទើរតែសម្លាប់ ខ្លួនដោយសារតែ រឿងនេះទៀតផង ។
តារាស្រីធ្មេញជំពើស សាច់សររូបនេះ បានបន្តទាំង សំឡេងអួល ដើមកថា « កាលពីប៉ុន្មានឆ្នាំ មុនខ្ញុំធ្លាប់ជួបរឿង ស្នេហាខកបំណង ឈឺចាប់មួយ ដោយខ្ញុំត្រូវបាន មនុស្សជាទី ស្រលាញ់២នាក់ បោកប្រាស់ខ្ញុំ ដោយម្នាក់ជាមិត្តភក្តិ ជិតដិតខ្ញុំ ស្រលាញ់ខ្លាំង ហើយម្នាក់ទៀត ជាស្វាមីខ្ញុំ ពួកយើងរស់នៅ ជាមួយគ្នាមិនបាន រៀបការឡើយ ខ្ញុំស្រលាញ់ ពួកគេទាំងពីរ នាក់ខ្លាំងណាស់ ខ្ញុំស្ទើរតែមិនជឿ ទេថាពួកគេ ទាំងពីរនាក់ នាំគ្នាក្បត់ខ្ញុំ ទាំងភ្នែកស្រស់ បែបនេះឡើយ»។
តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឆយី បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នៅពេលដែល នាងដឹងរឿងនេះមាន អារម្មណ៍ថាឈឺចាប់ គ្មានអ្វីដែល ឈឺជាងមនុស្ស ជាទីស្រលាញ់ ២នាក់ក្បត់ ប្រៀបដូចជាយក កាំបិតមកចាក់ដោត បេះដូងនាង ដូចជាមនុស្ស ឆ្កួតទៅហើយ ។
តារារូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា «ឆាកជីវិតខ្ញុំ មានតែបទពិសោធន៍ បរាជ័យច្រើន ហើយកន្លងមក ខ្ញុំក៏ធ្លាប់ត្រូវ បានភាគីខាង អតីតមិត្តភក្តិប្តឹង ឡើងតុលាការ ច្រើនដងទៀត។ មេរៀនកន្លងមកពិតជា ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង ប៉ុន្តែខ្ញុំ ចាត់ទុកថា ការឈឺនោះ ជាបទពិសោធន៍ ដែលឲ្យ ខ្ញុំតស៊ូមករហូត ដល់ពេលនេះ ..!»៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
0 comments:
Post a Comment