ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៤:៥៥
ខេត្តឧត្តរមានជ័យ ៖
យុវជនស្ទាវម្នាក់ផឹកស៊ីក្នុងថ្ងៃសែនចិនស្រវឹងជោកជាំខឹងឪពុកម្តាយ
ស្តីបន្ទោសបន្តិចបន្តួច និងសុំលុយមិនបានក៏ដុតផ្ទះឆេះហ្មត់
ហើយឪពុក បងប្អូន
និងអ្នកជិតខាងខឹងខ្លាំងពេកនាំគ្នាវាយរហូតដល់សន្លប់
រួចបញ្ជូនទៅឱ្យកងរាជអាវុធស្រុកអន្លង់វែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ កុម្ភៈ ២០១៥ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង៊វែង ។ តាមការឱ្យដឹងពីលោកអនុសេនីយ៍ទោ ហើន សំបោន នាយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថស្រុកបានប្រាប់ថា យុវជនស្ទាវឈ្មោះ ម៉ី សុខា អាយុ១៩ឆ្នាំ ត្រូវឪពុកម្តាយចាប់បញ្ជូនមកកងរាជអាវុធដោយសារផឹកស៊ីក្នុងថ្ងៃ សែនចិនស្រវឹងជោកជាំដុតផ្ទះខ្លួនឯង ហើយមិនតែប៉ុណ្ណោះយុវជនរូបនេះក៏មានស្ថានភាពបែកថ្នាំផងដែរ។
លោកបន្តថា បើតាមឱ្យដឹងពីឈ្មោះ ម៉ី ស៊ីវ ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ កាម ម៉ាលី អាយុ៤៦ឆ្នាំ ត្រូវជាម្តាយ ឪពុកជនសង្ស័យបានរៀបរាប់ថា មុនកើតហេតុជនសង្ស័យជាកូនគាត់បានត្រឡប់មកពីផឹកស៊ីជាមួយមិត្ត ភក្តិ ហើយបានសុំលុយទៅទិញស្រាផឹក តែគាត់មិនឱ្យ ជនសង្ស័យក៏បានយកដែកកេះទៅកេះដុតផ្ទះ ពួកគាត់ស្មានតែកូននិយាយលេង មិនបានចាប់អារម្មណ៍ ក៏នាំគ្នាទៅកាប់ដំឡូងនៅមុខផ្ទះ ស្រាប់តែឃើញផ្សែងហុយចេញពីផ្ទះ ហើយឃើញកូនប្រុសគាត់រត់ចេញពីផ្ទះ។
ភ្លាមៗនោះម្តាយរបស់ជនសង្ស័យឈ្មោះ កាម ម៉ាលី ក៏ឡើងលើផ្ទះដើម្បីជញ្ជូនសំភារ តែដោយសារភ្លើងឆេះនៅមាត់ទ្វារខ្លាំង ហើយផ្ទះពុំមានបង្អួចចេញ ស្ត្រីជាម្តាយត្រូវភ្លើងឆេះរោលពេញខ្លួន តែត្រូវបានអ្នកជិតខាងជួយទាន់ ។ ពេលនោះមានខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឱ្យភ្លើងឆាបឆេះ សន្ធោសន្ធៅ ហើយនៅក្បែរទីតាំងកើតហេតុក៏ពុំមានប្រភពទឹកគ្រប់គ្រាន់ដែរ ឪពុកជនសង្ស័យ និងអ្នកជិតខាងបានត្រឹមតែនាំគ្នាឈរមើលភ្លើងឆេះផ្ទះ និងសោកស្តាយទ្រព្យសម្បត្តិ ដែលត្រូវអគ្គិភ័យលេបត្របាក់ប៉ុណ្ណោះ។
នៅពេលភ្លើងឆេះមិនទាន់រលត់អស់ អ្នកជិតក៏នាំគ្នាដេញតាមចាប់ជនសង្ស័យ ហើយបានស្វាគនម៍រហូតដល់សន្លប់ រួចចាប់ចង និងហៅកម្លាំងកងរាជអាវុធហត្ថស្រុកមកយកទៅឃុំខ្លួនបណ្តោះអាសន្ន។ លោកបន្តថា នៅពេលកម្លាំងអាវុធហត្ថចុះទៅដល់ទីតាំងកើតហេតុ ស្ត្រីជាម្តាយមានស្ថានភាពរបួសធ្ងន់ធ្ងរណាស់ លោកក៏នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ហើយជនបង្កជាកូន កម្លាំងអាវុធហត្ថស្រុកបាននាំខ្លួនមកទីបញ្ជាការកងអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរ។
អនុសេនីយ៍ទោបានបញ្ជាក់ថា តាមការឱ្យដឹងពីម្ចាស់ផ្ទះឈ្មោះ ម៉ី ស៊ីវ ជាឪពុកជនសង្ស័យថា ផ្ទះ១ខ្នងដែលឆេះខាងលើនេះ មានទំហំ៥គុណ៧ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារប្រក់ស័ង្កសី ហើយសំភារទាំងប៉ុន្មាននៅក្នុងផ្ទះត្រូវភ្លើងឆេះអស់ដូចជា ម៉ូតូវ៉េវ១គ្រឿង ម៉ូតូវីវ៉ា១គ្រឿង ស្រូវ៣បាវ ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ទូរស័ព្ទ៣គ្រឿង និងលុយ៦លានរៀលដែលទើបនឹងលក់ដំឡូងបានថ្មីៗត្រូវឆេះគ្មានសល់ ឡើយ៕

0 comments:
Post a Comment