Friday, February 27, 2015

ថ្ងៃ០៦មេសា​ រដ្ឋសភាបើកសម័យប្រជុំពេញអង្គ

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​រដ្ឋសភាជាតិនឹង​បើកសម័យប្រជុំពេញ​អង្គលើកទី៤ ​នីតិកាលទី៥ ​នៅព្រឹកថ្ងៃទី០៦ ​មេសា​ ២០១៥ ក្រោម​អធិបតី​ភាពសម្តេច ​ហេង សំរិន ។
នេះបើយោងតាម​កម្មវិធីរបស់​សម្តេចប្រធានរដ្ឋសភាជាតិ ​ដែលត្រូវបានគេចែកចាយ​នៅថ្ងៃម្សិលមិញ ​។
យ៉ាងណាក៍ដោយ​នៅក្នុងសម័យប្រជុំ​សភាពេញអង្គ​នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ​ គេមិនដឹងថាតើ​រដ្ឋសភាជាតិ​នឹងពិភាក្សានិង​អនុម័តលើរបៀបវារៈ​សំខាន់ៗអ្វីខ្លះ​​នោះ​ទេ ។
បើតាមកម្មវិធីរបស់សម្តេច ​ហេង សំរិន​ដដែល ​នៅបន្ទាប់ពោលថ្ងៃទី០៧ ​មេសា ២០១៥ ​គណៈអចិន្ត្រៃយ៍រដ្ឋសភា​នឹងពិនិត្យលក្ខណៈសម្បត្តិបេក្ខជន គ.ជ.ប ៕

From : កោះសន្តិភាព




0 comments:

Post a Comment

Khmer Proverb