ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:២៦
ក្រុងម៉ិកស៊ីកូ ៖ បណ្តាប្រទេសផលិតប្រេងនានាកំពុងជួបផលលំបាកដោយសារតែការបោះពួយចុះយ៉ាងគំហុកនាពេលថ្មីៗនៃតម្លៃប្រេងសាកលលោក ហើយម៉ិកស៊ិកក៏មិនខុសគ្នាដែរ ។ នោះក៏ព្រោះតែប្រេងជាប់ពាក់ព័ន្ធទៅនឹងចំណូលហិរញ្ញវត្ថុប្រមាណជា១ភាគ៣នៃវិស័យសាធារណៈក្រៅពីហិរញ្ញវត្ថុក្នុងថវិកាជាតិរបស់ប្រទេសម៉ិកស៊ិក ដូចនេះការធ្លាក់ចុះនៃតម្លៃទីផ្សារប្រេងថ្មីៗនេះបានជំរុញឱ្យរដ្ឋាភិបាលប្រកាសកាត់បន្ថយកញ្ចប់ថវិកាជាតិសម្រាប់ចាយវាយក្នុងឆ្នាំ២០១៥ កាលពីថ្ងៃទី៣០ មករា កន្លងមក ។
បើតាមការអះអាងពីក្រសួងហិរញ្ញវត្ថុ ទំហំទឹកប្រាក់ដែលនឹងត្រូវកាត់បន្ថយស្ថិតក្នុងរង្វង់៨,៣ពាន់លានដុល្លារ ដែលស្មើនឹង០,៧% នៃ GDP របស់ម៉ិកស៊ិក ។ គួរកត់សម្គាល់ថា ប្រេងម៉ិកស៊ិក (Mexican Mix of Crude) មានតម្លៃហាងឆេងជាទូទៅស្ថិតក្រោមហាងឆេងប្រេង Brent (អង់គ្លេស) និង West Texas Intermediate (WTI) អាមេរិក ដែលបានធ្លាក់ថ្លៃក្រោម៤០ដុល្លារក្នុងមួយធុងក្នុងខែមករា ជាកម្រិតធូរថ្លៃបំផុតគិតចាប់តាំងពីឆ្នាំ២០០៩ ដែលវាយលុកយ៉ាងរង្គើដោយវិបត្តិហិរញ្ញវត្ថុសាកលលោកទៅទៀត ។
បច្ចុប្បន្នតម្លៃទីផ្សារប្រេងម៉ិកស៊ិកជួញដូរ ឬលក់ក្នុងហាងឆេង៤៧,៥ដុល្លារក្នុងមួយធុងកាលពីថ្ងៃទី១២ កុម្ភៈ ៕

0 comments:
Post a Comment