លោកឪពុក បូស្កូ គឺជា បិតា ជាមិត្ត
និងជាគ្រូរបស់យុវជនទាំងអស់គ្នា។លោកតែងតែយកចិត្តទុកដាក់លើយុវជនក្រីក្រ យុវជនដែលគ្មានទីពឹងអោយទទួលបានការពារការផ្ដល់អាហារទៅដល់ពួកគេទាំងអស់គ្នា។គាត់ជាមនុស្សម្នាក់ដែលមានពន្លឺចែងចាំងដល់កូនៗទាំងអស់គ្នាគ្មាននរណាអាចប្រៀបផ្ទឹមនឹងលោកបានទេ។លោកមានភាពអត់ធ្មត់ព្យាយាមជំនះគ្រប់ឧបស្គទាំងអស់គ្មានក្លាយអ្វីសោះឡើយ។ដោយហេតុដូចនេះហើយទើបយុវជនទាំងអស់តែងតែប្រារព្ធកម្មវិធីមួយដើម្បីរំលឹកដល់ថ្ងៃដែលលោកអស់ជីវិតលើលោកយើងនេះទៅ។
សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុនៅថ្ងៃសុក្រ ទី២៩ ខែ
មករាឆ្នាំ២០១៦នា
ព្រឹកមិញនេះបានប្រារព្ធកម្មវិធីមួយយ៉ាងអធឹកអធមដែលប្រព្រឹត្តទៅចាប់តាំងពីម៉ោង
០៧:៣០ រហូតដល់វេលាម៉ោង០៣:៥០។ទន្ទឹមនឹងចាប់ផ្ដើមកម្មវិធីនេះក្នុងកំឡុងពេលប្រាំបួនថ្ងៃមុន
ជារៀងរាល់ព្រឹកគឺមានការអាននូវប្រវត្ថិសង្ខេបរបស់លោកឪពុកបូស្កូ
ដែលអានដោយសិស្សានុសិស្សផ្ទាល់តែម្ដង
ជាពិសេសនោះទៅទៀតក្រោយពេលអាននូវប្រវត្ថិសង្ខេបចប់ក៏មានការសួរនឹងឆ្លើយនូវសំនួរផងរវាងលោកគ្រូនិងសិស្សានុសិស្សផងដែរ
ហើយមិនត្រឹមតែអាននោះទេក៏មានចាក់បញ្ចាំងរឿងលោកឪពុក យូហានបូស្កូ អោយទៅសិស្សានុសិស្សទស្សនាផងដែរ។ក្រោយអាហារពេលថ្ងៃត្រង់រួចហើយក៏មានការប្រកួតកីឡាទៅតាមក្រុមនីមួយដើម្បីទទួលបានរង្វន់នៅថ្ងៃទី២៩
ជាថ្ងៃចុងបញ្ចប់នៃការប្រារព្ធពិធី ដែលរង្វន់នោះទទួលបានពីលោកឪពុក យ៉ូ ជីន ខាល់កូ
ជាអធិការនៃសាលាបច្ចេកទេស ដុនបូស្កូ។ក្នងការលេងកីឡានេះមានបែងចែងជាបួនក្រុម
ដោយសារតែពណ៌នៃអាវមានបួនពណ៌គឺមាន ពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿង និងពណ៌ស៊ីជម្ពូ។ដែលពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ៉ាងជ្រាលជ្រៅបំផុតគឺ៖
ក្រហម៖តំណាងអោយភាពមុះមុតនិងភាពក្លាហានដែលស្តែងអោយឃើញថាយុវជន
របស់លោកពុកយូហានបូស្កូ គឺមានចិត្តក្លាហាន
មុះមុតជំនះរាល់ឧបសគ្គរាល់ការលំបាកតស៊ូក្នុងការរៀនសូត្រ ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិមជីវិតពេលបច្ចុប្បន្ននិងអនាគត។
ពណ៌ខៀវ៖ តំណាងអោយភាពមានបារមី ភាពមានអំណាច
ភាពមានមហិទ្ធិរិទ្ធនិងភាពខ្លាំងខ្លាគឺសបញ្ជាក់ថាយុវជនដុនបូស្គូគឺជាយុវជនមានភាពរ៉ឹងប៉ឹង
ខ្លាំងខ្លា ផ្នែករាងកាយសុខភាព និងផ្នែកបញ្ញាស្មារតី ជំនះនិងតស៊ូគ្រប់ឧបសគ្គក្នុងជីវិតនិងការរៀនសូត្រ
ដោយទទួលបានភាពគោរពភាពកោតក្រែង ភាពសរសើរ និងភាពមានកិត្តយសពីសំណាក់ឪពុកម្តាយ
គ្រូបារអាចារ្យ ញាតិមិត្តបងប្អូនសង្គមមនុស្សនិងសង្គមការងារ។
ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាល គឺមានន័យថាយុវជន
ដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយ
ផ្នែកបញ្ញាស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិល្ប៍ធម៌ ចរិយាធម៌ គុណធម៌
ព្រមទាំងជាយុវជនដែលមាននូវសម្មកភាពទាំងទ្រឹស្តីនិងការអនុវត្ត។
ពណ៌ស៊ីជំម្ពូរ៖ តំណាងអោយមិត្តភាពការរួបរួមនិងសាមគ្គីភាព
នេះបញ្ជាក់អោយឃើញថាយុវជនដុនបូស្កូជាកំលាំងស្នូល
ផ្នែកធនធានមនុស្សដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ
សង្គមមនុស្ស សង្គមជាតិ និងពិភពលោកទាំងមូល។
ចំនុចខាងលើនេះហើយជាចំនេះដឹងពិតៗតែងតែរមែងជាទ្រព្យសម្បត្តិអមតៈ យូរអង្វែង
ឋិតថេរជេរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។
0 comments:
Post a Comment