Wednesday, January 20, 2016

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

         ​រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កំរិត និង ត្រូវចាត់វិធាតការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឪ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទៅប្រទេសដែលធានាឪ្យបាន នូវគោលការណ៍សេរីភាពខាងសិក្សាធិការ គោលកាណ៍សមភាព ក្នុងការអប់រំ ដើម្បីឪ្យប្រជាពលរដ្ឋ គ្រប់រូប មានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យអធិតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ។រាជារដ្ឋាភិបាលកម្ពុជា ត្រូវកាពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ។             រដ្ឋយកចិត្តទុកដាក់ជាអាទិ៍ភាពចំពោះជីវិតរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធមនុស្សដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញាព្រមទាំងឡាយទាក់ទងទៅនឹងសិទ្ធមនុស្ស សិទ្ធនារីនិងសិទិ្ធកុមារ។ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិឋានៈសង្គម ធនធាន ឫស្ថានភាពឯទៃឡើយ។ប្រជាពលរដ្ឋទាំងពីរភេទចូលរួមយ៉ាងសកម្មក្នុងជីភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។សេចក្កីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការ ពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពី អង្គការរដ្ឋ។ការប្រើសិទិ្ធសេរីភាពផ្ទាល់ខ្លួន របស់បុគ្គល ម្នាក់ៗ មិនត្រូវឪ្យប៉ះពាល់ដល់សិទិ្ធសេរីភាពអ្នកដទៃ ឡើយ។ការប្រើសិទិ្ធ សេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌ កំណត់ក្នុងច្បាប់។ ច្បាប់រ៉ាប់រង មិនឪ្យមានការរំលោភបំពានលើរូបរាងកាយ ឬ ទឺកដី របស់បុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋការចោទប្រកាន់ ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្តឹងបរិហារតវ៉ា ឬ ប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ការដោះស្រាយបណ្តឹងតវ៉ា នឹងសំណងជួសជុលការខូចខាតជាសម្ថកិច្ចរបស់តុលាការ។ ទ្រព្យសមត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាត សមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ ក្នុងច្បាប់។ រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឪ្យមាន ផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ភោរគោក្តសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និង ឧស្ម័ន ថ្ម និងខ្សាច់ ត្បូង ព្រៃឈើ ពពួកសត្វព្រៃ មច្ចាជាតិ ធនធានជលផល។ ទឹកដីនៃព្រះជារាណាចក្រកម្ពុជា ចែកជាខេត្ត និងក្រុង។ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ, ក្រុងចែកជាខ័ណ្ឌ ខ័ណ្ឌចែកជាសង្កាត់។
Picture From:Google.com



Video From:youtube.com  

0 comments:

Post a Comment

Khmer Proverb