Tuesday, January 26, 2016

ព្រឹក​នេះ! ​​ខ្យល់​រងា​ចាប់​ផ្ដើម​ធ្លាក់​ហើយ​នៅ​ក្រុង​ព្រះសីហនុ


ខេត្ត​​ព្រះសីហនុ៖ ខ្យល់​រងា​ចាប់​ផ្ដើម​ធ្លាក់​ហើយ​នៅ​ក្រុង​ព្រះសីហនុ ​នា​ព្រឹក​ថ្ងៃ​​ទី​​២៥ ​ខែ​​មករា ឆ្នាំ​​២០១៦​នេះ ​ហើយ​ជា​មួយ​គ្នា​នេះ ​រលក​សមុទ្រ​ក៏​ហក់​ឡើង​កម្ពស់​ខុស​ពី​ធម្មតា​ជា​បណ្ដើរ​ៗ​ហើយ​ដែរ​។ នេះ​បើ​យោងតាម​ទំព័រ Facebook លោក ហ៊ុយ ប៉ុនឡេង។
សូម​បញ្ជាក់​ថា ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​​ដឹង កាល​ពី​​​​​ថ្ងៃ​ទី​២០​ ខែ​មករា ​ឆ្នាំ​២០១៦ កន្លង​មក​​​ថា​ ​បន្ទាប់​ពី​តាម​ដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ​ខែ​មករា​ ឆ្នាំ​២០១៦​​​​នេះ ​កម្រិត​សីតុណ្ហភាព​អប្បបរមា​នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា ​ខេត្ត​ឧត្តរមានជ័យ ​ព្រះវិហារ ​សៀមរាប ​បន្ទាយមានជ័យ ​បាត់weatherដំបង​ ប៉ៃលិន ​ស្ទឹងត្រែង​ រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដោយ​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ពី​១៤ ​ដល់ ​១៦​ អង្សាសេ៕

weather

0 comments:

Post a Comment

Khmer Proverb