Tuesday, January 19, 2016

Short Course ស្តីពីបែបបទនៃការធ្វើសារព័ត៌មាន

អត្ថបទ:ទុយ​ រៀម
កាលពីសប្តាហ៍មុននាថ្ងៃទី០៩​ ខែមករា ២០១៥ នៅក្នុងសាលាបច្ចេកទេសដុន
បូស្កូខេត្តព្រះសីហនុសិស្សានុសិស្សជំនាន់ទី៨ នៃផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានបានចូលរួមសិក្សាវគ្គខ្លីស្តីពីបែបបទធ្វើសារព័ត៌មាន បង្រៀនដោយលោក​ អ៊ិច​ ណែត ជាអតីតសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ជំនាន់ទី​​៤នៃ សាលាបច្ចេកទេស ដុនបូស្កូខេត្តព្រះសីហនុ។សព្វថ្ងៃគាត់គឺជាអ្នកសារព័​ត៌មាន មួយរូបដែលកំពុងបំរើការ​ងារនៅក្រុមហ៊ុន កាសែតកោះសន្តិភាព។



នារសៀលម៉ោង​២:00 លោកបានមកដល់សាលាដុនបូស្កូ ហើយសិស្សប្អូនបានទទួលរាក់ទាក់គាត់ដោយក្តីសប្បាយរីករាយពេញចិត្ត។ ជាដំបូងគាត់បានណែនាំខ្លួន និងបទពិសោធន៍ការងារ របស់គាត់ បន្ទាប់មកសិស្សប្អូនទាំងអស់ក៏បានណែនាំពីខ្លួនទៅគាត់វិញផងដែរ។
លោក អ៊ិច​​ ណែត គឺជាអ្នកភូមិ អង្គជ័យ​ ឃុំដំណាក់កន្ទួត​ ស្រុកកំពុងត្រាច ខេត្តកំពត។
លោកគាត់បានមានប្រសាសន៍ថា ក្នុងនាមអាជីពជាអ្នកសារព័ត៌មានម្នាក់យើងត្រូវមានភាពក្លាហាន, មានការទទួលខុសត្រូវចំពោះអ្វីដែលយើងបានធ្វើមាន,​​ ចិត្តតស៊ូ ព្យាយាម បន្ទាបខ្លួន និង អត់ធ្មត់ជានិច្ច ហើយត្រូវចេះទំនាក់ទំនងចំពោះ មនុស្សជុំវិញខ្លួន ឲ្យបានច្រើន ព្រោះមនុស្សទាំងអស់នោះហើយដែលជាប្រភពនៃព័ត៌មានរបស់ពួកយើងទាំងអស់គ្នា។

។គាត់បានបន្តទៀតថាការសរសេរព័ត៌មាននីមួយៗយើងត្រូវគិតដល់ W5 និងH1 ​ដែលមានដូចជា Why, What, Where, Who When និង  How។គាត់ក៏បានពន្យល់អត្ថន័យរបស់ពាក្យនីមួយនោះផងដែរដែលពាក្យៈ
Why: មូលហេតុអ្វីដែលវាកើតឡើង?
What:គឺវាជាអ្វីដែលបានកើតឡើង។
Where: វាបានកើតឡើងនៅកន្លែងណា?

Who: តើនរណាជាអ្នកជាអ្នកបង្កឡើង?
 When: តើហេតុការណ៍នោះកើតឡើងនៅពេលណា?
  How: តើវាកើតឡើងដោយរបៀបណា?
លើសពីនេះទៅទៀត គាត់ក៏បានបន្ថែមទៀតថាការសរសេរព័ត៌មានដែលល្អនិងមានភាពទាក់ទាញ គឺយើងត្រូវគិតអំពី៖
-ចំណងជើងនៃហេតុការណ៍ឫព្រឹត្តិការណ៍នោះខ្លី ប៉ុន្តែ ខ្លឹម
-ផ្តើមសេចក្តី ប្រមូលយកចំណុចដែលសំខាន់ៗ
-តួសេចក្តី ត្រូវសរសេរពីចំណុចដែលសំខាន់ៗបន្តបន្ទាប់
-បញ្ចប់ លើកយកចំណុចសំខាន់ៗបន្តបន្ទាប់
ឧទាហរណ៍៖ ព័ត៌មានគ្រោះថ្នាក់ចរាចរមួយមានអ្នកស្លាប់ និងមានអ្នករងរបួស​។ ដូច្នេះក្នុងហេតុការណ៍នោះយើងត្រូវលើកយកមកនិយាយមុនគេគឺ យើងត្រូវនិយាយពី អ្នកស្លាប់ ទើបយើងលើកយកអ្នករងរបួសមកនិយាយតាមពីក្រោយ។
 គាត់់បានបន្តថាប្រព័ន្ធសារព័ត៌មានច្រើនប្រភេទមានដូចជា៖
-ពត៌មានសេដ្ឋកិច្ច: មុននឹងសរសេរអត្ថបទគឺយើត្រូវគិតអំពីសំណួរក៏ដូចជា រឿងរ៉ាវដែលជាប់ពាក់ព័ន្ធ។
-ពត៌មានសន្តិសុខ និងសង្គម: គឺយើងត្រូវនិយាយអំពីអ្វីដែលពាក់ពាន់ទៅនឹង សន្តិសុខ ដូចជា ភ្លើងឆេះផ្ទះ​ គ្រោះថ្នាក់ចរាចរណ៍.... ជាដើម។
-ព័ត៌មានទាន់ហេតុការណ៍: គឺយើងត្រូវមានបណ្តាញជាច្រើន ដើម្បីទទួលបាន ព័ត៌មាន ភ្លាមៗ។
-ព័ត៌មានបច្ចេកវិទ្យា: ជ្រើសរើសប្រធានបទមួយ ដែលពេញនិយម។
-ព័ត៌មាន Profile: គឺត្រូវលើកយកបុគ្គលណាម្នាក់ដែលមានភាពលេចធ្លោល្បីល្បាញ នៅក្នុងសង្គមដោយមិនបំភ្លើស និងត្រូវមានការស្រាយបំភ្លឺពីម្ចាស់ Profile
នោះផងដែរ។មួយវិញទៀតគាត់ បានពន្យល់អំពីព័ត៌មាននៅក្នុង Website  គឺអាចនិយាយបានថាព័ត៌មានជូនដំណឹងឬ ព័ត៌មាន ពាក់កណ្តាលសម្រេច,​ ចំណែកព័ត៌មាននៅក្នុងកាសែតឬនៅក្នុងទស្សនាវដ្តី ហៅថា ព័ត៌មានសម្រេច។
  



0 comments:

Post a Comment

Khmer Proverb