Monday, January 11, 2016

កម្មករ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​បាវិត​ត្រូវ​គេ​កាត់​ប្រាក់​ខែ

 From :Postkhmer




ស្វាយរៀងៈ កម្មករ​នៅ​រោងចក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូដកម្ម​នាពេល​ថ្មីៗ​នៅ​​ ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង​បាន​​ទទួល​ប្រាក់​ខែ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​តែ​ប្រាក់​ ខែ​ត្រូវ​បាន​គេ​កាត់​ដែល​នេះ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​អំពី​បាតុកម្ម​ ថ្មី​ទៀត។

ម្ចាស់​រោងចក្រ​នេះ​បាន​បាត់បង់​ប្រាក់​អស់​រាប់​លាន​ដុល្លារ​ដោយសារ​តែ​ ការ​រាំងស្ទះ​ដែល​បណ្តាល​​មកពី​មាន​កូដកម្ម​ហិង្សា​ទាក់ទង​ទៅ​នឹង​ការ​ ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​បង្ក​ឲ្យ​មាន​ភាព​រំជើប​រំជួល​ដល់​ទីក្រុង​ បាវិត​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ​ឆ្នាំ​ ២០១៥ កន្លង​មក។
យោងតាម​លោក Rex Lee ​អ្នក​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាធេន​បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ មិន​បង់​ប្រាក់​ឲ្យ​កម្មករ​ដែល​​មិន​មក​ធ្វើការ​ពី​ថ្ងៃ​ទី ១៦ ដល់​ទី ២៤ ខែ​ធ្នូ​ថ្វីបើ​ប្រាក់​ឈ្នួល​ពាក់កណ្តាល ឬ​ពេញ​ត្រូវ​បាន​ផ្តល់​ជូន​កម្មករ​ដែល​មក​ធ្វើការ​តែ​ត្រូវ​គេ​បញ្ជា​ឲ្យ​ ចេញ​ពី​រោងចក្រ​ក៏ដោយ។
សម្រាប់​រយៈពេល​ពី​ថ្ងៃ​ទី ២២ ដល់ ២៤ ខែ​ធ្នូ​នៅពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​បង្គាប់​ឲ្យ​បញ្ឈប់​ការងារ​ទាំង​ស្រុង ​កម្មករ​ទាំងអស់​ទទួល​បាន​ប្រាក់​ឈ្នួល​ពាក់​កណ្តាល។
លោក Lee បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​និយោជក និង​រដ្ឋាភិបាល​កំពុង​ឃ្លាំមើល​ស្ថានការណ៍​ខណៈ​ដែល​កម្មករ​ទៅ​ធ្វើការ​នៅ​ ព្រឹក​នេះ​បន្ទាប់ពី​ពួកគេ​ឈប់​សម្រាក​កាលពី​ថ្ងៃ​អាទិត្យ។
លោកស្រី យៀន ម៉ាក កម្មករ​រោងចក្រ​នៅ​រោងចក្រ Kaoway ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេនហាធេន បាន​ថ្លែង​ថា​ប្រាក់​ខែ​របស់​អ្នកស្រី​ត្រូវ​បាន​កាត់​ប្រហែល ២០ ទៅ ៣០ ដុល្លារ​អាមេរិក។
លោកស្រី​បាន​ថ្លែង​បន្ត​ថា៖ «​យើង​នឹង​ធ្វើ​បាតុកម្ម​បើ​តំណាង​រោងចក្រ​យើង​មិន​តវ៉ា​ទាមទារ​ប្រាក់​ទេ​»។
ទោះបី​ជា​យ៉ាង​ណា​លោក​ ហាស ប៊ុនធី ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​ថ្លែង​ថា​បញ្ហា​ប្រាក់ខែ​ត្រូវ​បាន​ ដោះស្រាយ​ដោយ​ការ​សម្រប​សម្រួល​រវាង​កម្មករ ​និង​រោងចក្រ​ដែល​ព្រួយ​បារម្ភ​ពី​ការ​រាំង​ស្ទះ​បន្ត​ទៀត។
«​បន្ទាប់ពី​កម្មករ​ទទួល​បាន​ប្រាក់​ខែ​យើង​មិន​ឃើញ​សកម្មភាព ​ឬ​បាតុកម្ម​ទេ​»៕

0 comments:

Post a Comment

Khmer Proverb