Showing posts with label សាលាដុនបូស្កូ. Show all posts
Showing posts with label សាលាដុនបូស្កូ. Show all posts

Monday, March 21, 2016

សកម្មភាពពេលប្រលង​ឆមាសនៃសាលាបច្ចេកទេសដុន​ បូស្កូ

នៅវេលាព្រឹកមិញនេះសាលាបច្ចេកទេស ដុន​ បូស្កូ​ ខេត្តព្រះសីហនុ មានការប្រលងឆមាសទី១សម្រាប់សិស្សានុសិស្សឆ្នាំទី១។វាគឺជាពេលវេលាមួយក្នុងការវាស់ស្ទង់ថាតើ រយៈពេលមួយត្រីមាសសិស្សានិសិស្សទាំងអស់ទទួលបានអ្វីខ្លះ?ព្រោះការប្រលងនេះសុទ្ធតែជាសមត្ថភាពពិតប្រាកដរបស់ពួកគេប្រាកដមែន អ្នកដែលចេះគឺជាប់អ្នកមិនចេះគឺធ្លាក់មិនអាចសាកសួរគ្នាក្នុងពេលប្រលងបានឡើយ។ការប្រលងនេះមានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២២និង២៣ ខែ មិនាឆ្នាំ២០១៦




។

Monday, March 7, 2016

វគ្គ Basic Journalism Writing

      កាលពីថ្ងៃទី០៦និង០៧​ ខែសីហា ឆ្នាំ២០១៦​នេះសិស្សានុសិស្សផ្នែទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ បានសិក្សាវគ្គខ្លីស្តីពី​ Basic Journalism Writing ដែលបង្រៀនដោយលោកគ្រូ ហ៊ឹម​ សីហា​ ជាទីព្រឹក្សាសារព័ត៌មានប្រចាំក្រុមហ៊ុន Century 21 Cambodia។






ក្នុងកំឡុងពេលសិក្សាពីរថ្ងៃនេះគាត់បានចែករំលែកចំណេះដឹងជាច្រើនទៅសិស្សនិស្សិត។គាត់បានពន្យល់បង្ហាញពីមូលដ្ឋានគ្រឺះជាច្រើនក្នុងការធ្វើជាអ្នកសារព័ត៌មាន។តាមសំដីរបស់សិស្សនិស្សិតម្នាក់ឈ្មោះ ផេង ដាវុធ បាននិយាយថា “ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះគាត់បានសិក្សាពីចំណុចសំខាន់ៗជាច្រើនដែលទាក់ទងនឹងវិស័យសារព័ត៌មានដូចជា The News Worthiness, The Definition Of New Articles, The News Basic, The style Of Reporting, Developing a new Angle…… ។គាត់បានបន្តទៀតថាក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះមកគាត់ពិតជាមានអារម្មណ៍រីករាយចិត្តជាខ្លាំងព្រោះពុំដែលបានធ្លាប់ដឹងពីមុនទេនូវអ្វីដែលលោក ហ៊ឹម សីហាយកមកបង្រៀន”។
ប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ។


                                                                                  

Friday, March 4, 2016

ការបង្រៀនពី Radio Report ដោយលោកគ្រូ​ Wolf Gang

 លោកគ្រូ Wolf Gang ជាបង្រៀនផ្នែកRadio Report ដែលបានមកបង្រៀនដល់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន នៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ក្នុងរយះពេល២ ខែនេះដែលបានបង្ហាត់បង្រៀនដល់សិស្សនិស្សិតដោយយកចិត្តទុកដាក់ជាទីបំផុត។ ទោះជាមានការនឿយហត់យ៉ាងណាក៏ដោយក៏គាត់នៅតែបន្តការបង្រៀនដល់ពូកគេបានយ៉ាងល្អ។ សិស្សនិស្សិតទាំងអស់បាននិយាយថា ពួកគេនឹងខិតខំស្រាយជ្រាវបន្ថែមទៀតទៅទៀតទៅលើអ្វីៗដែលលោកគ្រូបានបង្រៀនដល់ពួកគេ មិនអោយលោកគ្រូអស់សង្ឃឹមឡើយ។
សិស្សទាំងអស់ក៏បានបន្តទៀតថា ពួកគេនឹងខិតខំរៀនដើម្បីបានកាងារល្អៗ ហើយនិងជួយដល់ប្រទេសជាតិយើង...។
នៅចុងបញ្ចប់នៃការបង្រៀននោះសិស្សនុសិស្សទាំងអស់ក៏បានធ្វើកម្មវិធីថ្លែងអំណរគុណទៅដល់លោកគ្រូផងដែរហើយទន្ទឹមនឺងនេះក៏មានការចែកសញ្ញាប័ត្រដល់សិស្សទាំងអស់ដែលបានប្រលងជាប់នូវការធ្វើសំលេងផងដែរជាពិសេសទៅទៀតគឺមានការជូននូវកាដូរអនុស្សាវរីយ៍ទៅគាត់ដែរ។បន្ទាប់ពីការបញ្ចប់ការបង្រៀនក្នុងសាលា ដុន ​បូស្កូ គាត់បានបន្តដំណើរទៅប្រទេសវៀតណាម។







ដំណើរទស្សនៈកិច្ចរបស់លោកឪពុក ANGEL FERNANDEZ​​ ARTIME​ ក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី​០១ និង​ ទី ០២​ ខែ មិនា ឆ្នាំ​២០១៦ លោកឪពុក Angel Fernandez Artime ជាអធិការធំហើយជាអ្នកស្នងដំណែងទី១០ បន្ទាប់ពីលោកឪពុកបូស្កូ គាត់បានអញ្ចើញមកប្រទេសកម្ពុជា ក្នុងគោលបំណងមកទស្សនា ប្រាសាទអង្គរវត្ត និង ជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា​​។ បន្ទាប់មកទៀតលោកឪពុកនិង​បន្តដំណើរមកសាលា បច្ចេកទេស ដុន បូស្កូ​ភ្នំពេញ​, ដុន បូស្កូ ខេត្តព្រះសីហនុ និងបន្តទៅដុន បូស្កូទាំងអស់នៅក្នុងប្រទេសកម្ពុជា។













Wednesday, March 2, 2016

មូលនិធិកុមារ ដុនបូស្កូ

មូលនិធិកុមារ ដុនបូស្កូ
កុមារ ដុនបូស្កូ មូលនិធិ ( DBCF ) ត្រូវបាន បង្កើតឡើងនៅក្នុង ជំរុំជនភៀសខ្លួន នៅប្រទេសកម្ពុជា ដោយក្រុម សាឡេស៊ាន ក្នុងឆ្នាំ 1980 ជាមធ្យោបាយមួយ ដើម្បីធានា ថាកុមារអាច បន្តទៅសាលារៀនបាន, ការគេចចេញពីអំពើអាក្រក់ ដូចជាការ ជួញដូរមនុស្សការ រំលោភបំពានលើកុមារ ពលកម្មកុមារនិង អ្នកដទៃ។ ចំពោះក្រុមនេះនិងមានការផ្តល់នូវការឧបត្ថម្ភ សម្រាប់ ក្មេង ដែលងាយរងគ្រោះ។
ជាធម្មតា កុមារជាមូយនឹងក្រុមគ្រួសាររបស់គេផ្ទាល់​​ ឬ​ កុមារនៅក្នុងមជ្ឈមណ្ឌល នេះភាគច្រើនមិន ដំណើរការដោយ មូលនិធិទេ។ កម្មករសង្គមតាមដានករណី របស់ខ្លួននៅក្នុងរបៀបមួយដែល កុមារ កំពុងសិក្សា ខណៈពេលដែលការ ដោះស្រាយបន្ត ដែលអាចធ្វើទៅណាមួយសម្រាប់ឧបសគ្គការអប់រំ របស់ពួកគេ។ ម្ចាស់ឧបត្ថម្ភ ត្រូវបានអញ្ជើញឱ្យ គាំទ្រដល់ ក្មេង ក្រីក្រ មួយដែលមានថ្លៃ 25 ប្រចាំខែ។



ប្រវត្តិសាស្រ្តសង្ខេប
មជ្ឈមណ្ឌលបច្ចេកទេសចំនួនប្រាំមួយនៅក្នុងជំរំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនចំនួនប្រាំមួយក្នុងឆ្នាំ 1886 និងដើម្បីទទួលបានការចាប់អារម្មណ៍ក្នុងការកុមារកម្ពុជាដែលកំពុងរស់នៅ នៅក្នុងជំរំនេះ។
នៅឆ្នាំ 1991 រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅបើកដុនបូស្កូសាលាបច្ចេកទេសមួយនៅរាជធានីភ្នំពេញ។
នៅឆ្នាំ 1992 មូលនិធិដែលបានកំណត់ដុនបូស្កូមូលនិធិកុមារ។ នេះគ្រួសារសាឡេស៊ានបងប្អូនស្រីបើកការកណ្តាលវិជ្ជាជីវៈសម្រាប់ស្ត្រីវ័យក្មេងនិងមត្តេយ្យមួយចំនួនសម្រាប់កុមារកំព្រា។
នៅឆ្នាំ 1997 វាគឺជាការបើកចំហសាលាបច្ចេកទេសដុនបូស្កូនៅក្រុងព្រះសីហនុកំពង់ផែទឹកជ្រៅសមុទ្រអន្ដរជាតិតែមួយគត់នៃប្រទេសកម្ពុជា។
នៅឆ្នាំដដែលនោះមូលនិធិបង្កើតមជ្ឈមណ្ឌលចំនួនពីរនៅក្នុងខេត្តបាត់ដំបងអក្ខរកម្ម។
នៅឆ្នាំ 2000 វាត្រូវបានគេសាងសង់ជំរកសម្រាប់កុមារនៅប៉ោយប៉ែតមួយហើយវាត្រូវបានគេ acquiesced ដីនៅខេត្តកែបមួយ។

សាលាបច្ចេកទេស
សាលាបច្ចេកទេសនៃមូលនិធិមានបំណងដើម្បីផ្តល់នូវមនុស្សវ័យក្មេងកម្ពុជាមកពីភាពក្រីក្រមួយដែលមានជំនាញបច្ចេកទេសនៅក្នុងវិធីដែលពួកគេអាចបង្កើនឱកាសរបស់ពួកគេឱ្យមានការងារកិត្តិយសជាច្រើនទៀត។ នៅក្នុងវិធីនេះ, មនុស្សវ័យក្មេងនឹងបង្កើនស្តង់ដារនៃជីវិតរបស់ក្រុមគ្រួសាររបស់ខ្លួន។ មនុស្សវ័យក្មេងមកុំពុងធ្វើការអនុវត្តន៍នៅក្នុងសាលាបច្ចេកទេសដុនបូស្កូជារៀងរាល់ឆ្នាំដើម្បីអនុវត្តតាមការបណ្តុះបណ្តាល្អិតល្អន់នៅក្នុងផ្នែកនីមូយៗ។ នៅក្នុងបទសម្ភាសមួយក្រុមប្រឹក្សាភិបាលនៃសាលាវាយតំលៃពីស្ថានភាពសង្គមរបស់បេក្ខជន។ ជាអកុសល, វាមានដែនកំណត់នៅក្នុងចំនួននៃសិស្សនិស្សិតសាលាបច្ចេកទេសអាចទទួលបាននោះដោយសារតែតួអក្សរសប្បុរសជននៃដុនបូស្កូ។ម្ចាស់ឧបត្ថម្ភត្រូវបានអញ្ជើញឱ្យគាំទ្រដល់សាលាបច្ចេកទេសដូច្នេះពួកគេអាចបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាមនុស្សវ័យក្មេងកម្ពុជា។មានសាលាបច្ចេកទេសប្រាំមួយសម្រាប់ក្មេងជំទង់ដែលមានអាយុចន្លោះពី 16 និង 22 ឆ្នាំ, បុរសនិងស្ត្រីដែលបានបញ្ចប់កាត្រឹមថ្នាក់ទី 8 បានយ៉ាងហោចណាស់។
ខាងក្រោមនេះ​ គឺជាបញ្ជីនៃជំនាញបច្ចេកទេសដែលមានបង្រងៀននៅក្នុងសាលាដុនបូស្កូ​​ នៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, កែប, បាត់ដំបងនិងក្រុងប៉ោយប៉ែតនេះ៖

·         ផ្នែកយន្តសាស្រ្តទូទៅក្រឡឹងនិងផ្សារ
·         ផ្នែកយន្តសាស្រ្តរថយន្ត​ជាងម៉ាស៊ីន
·     ផ្នែកអគិ្គសនី
·         ផ្នែកលេខាធិការ
·         ផ្នែកទំនាក់ទំនងសង្គម (រចនានិងសោតទស្សន៍បណ្ដាញ)
·        ផ្នែកលេខាធិការដ្ឋាននិងការិយាល័យរដ្ឋបាល
·       ផ្នែក  កាត់ដេរ
·         ផ្នែកបដិសណ្ឋារកិច្ច (ធ្វើម្ហូបគេហកិច្ច, ការិយាល័យជួរមុខនិងអាហារនិងភេសជ្ជៈ )
·         ផ្នែកផ្សារដែក
·         ផ្នែកកសិកម្ម
·         ផ្នែកការទំនាក់ទំនងសិល្បៈ
·        ផ្នែកពត័មានវិទ្យានិងភាសា








Friday, February 19, 2016

ការស្វាគមន៍ម្ចាស់ឧបត្ថម្ភរបស់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

កាលពីវេលាព្រឹកថ្ងៃទី ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ២០១៦​ សាលាបច្ចេទេសដុនបូស្កូ ខេត្តព្រះសីហនុ បានប្រារព្ធកម្មវិធីមួយដោយមានការរាំរបាំប្រពៃណីខ្មែរដែលរាំដោយសិស្សានុសិស្សនិងប្អូនៗមូល
និធិដុនបូស្កូផ្ទាល់តែម្ដង។ការប្ររព្ធកម្មវិធ្ធីនេះគឺធ្វើឡើងដើម្បីទទួល​ Mr. Hector Loontjens

 Mrs. Helen Loontjens​​  មកពី Netherlands​ ដែលជាអ្នកឧបត្ថម្ភដ៏ធំទៅដល់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
                                   




                                       








Monday, February 1, 2016

សិល្បះក្នុងការបញូលសំលេង

នៅវេលាព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៦នេះលោក សំ គីមសាន ជាអ្នកបញ្ចូលសម្លេងដ៏ល្បីល្បាញរយះពេល១៦ឆ្នាំក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នគាត់កំពុងធ្វើការនៅផលិតកម្ម រស្មីតាន់តាន់ និង ផលិតកម្មឯករាជ្យនៅទីក្រុងភ្នំពេញ បានមកជែករំលែកបទពិសោធន៍ដល់និសិ្សតផ្នែកទំនាក់ទំនងសង្គម និង សារពត័មាន នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ។
គាត់បានបង្រៀនពីរបៀបប្រើប្រាស់សម្លេង និងការគ្រប់គ្រង់សម្លេង ការធ្វើសម្លេងតួផ្សេងៗដូចជា ចាស់ ក្មេង ស្ទាវ និងបានឲ្យសិស្សឡើងអនុវត្តន៍សម្លេងហើយគាត់កែលម្អពីចំនុចខ្វះខាត់ដើម្បីអោយកាន់តែល្អថែមទៀត។
តាំងនាមជំនួសមុខអោយគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូនិង សិស្សនិស្សិតសូមថ្លែងអំណគុណដល់លោក សំ គីមសាន ដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកចែករំលែកបទពីសោធន៍ដល់សិស្សនិស្សិតសូម


ជូនពរឲ្យមានសុខភាពល្អ និង ជោគជ័យក្នុងភារៈកិច្ចការងារ៕

Thursday, January 28, 2016

កម្មវិធី សំនួរ និងចំលើយ អំពីប្រវត្តិលោកឪពុក បូស្កូ ក្នុងឪកាសបុណ្យកីឡាពណ៍


នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុធ្វើការឆ្លើយសំនួរចំលើយទៅតាមក្រុមពណ៌នីមួយៗ ដែលមាន ពណ៍ក្រហម​ ពណ៍លឿង ពណ៍ខៀវ និង

ពណ៍ផ្កាស៊ីជម្ពូ ដោយប្រារព្ធឡើងនៅវេលាម៉ោង 02:00 រសៀល។ក្រុមនីមួយៗមានការជ្រើសរើសសមាជិកចំនួន ០៨នាក់ ដើម្បីចម្រាញយកជើងខ្លាំងពីរនាក់ក្នុងការឆ្លើយសំនួរ ចំនួន ០៥ ដែលសំនួរដែលរៀបចំឡើងដោយលោកគ្រូ អៀង សុធា ។ 
បន្ទាប់មកទៀតជើងខ្លាំងទាំងពីរនាក់ទៅប្រកួតជាមួយក្រុមដ៍ទៃ ក្នុងគោលបំណងជ្រើសរើសយកជ័យ
ជំនះលេខ ០១ ហើយនិងទទួលបានរង្វន់ពីលោកឪពុក យ៉ូ ជីន ខាល់​ កូ។ដែលរង្វន់លេខ០១ ទទួលបានចង្ក្រាហ្គាស លេខ០២ ទទួលបានបំពង់ទឹកក្ដៅ និងលេខ០៣ និងលេខ០៤ ទទួកបាននំនិងស្ករគ្រាប់។






Khmer Proverb