
លោកឪពុក John Bosco គាត់បានកើតនៅខែសីហាា ទី១៦ ឆ្នាំ១៨១៥ នៅក្នុងភូមិBecchi។ឪពុកម្តាយរបស់លោកគឺជាកសិករដ៏ក្រីក្រហើយឪពុករបស់គាត់បានស្លាប់តាំងតែពីគាត់មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ម្តាយគាត់(Margarita) បានលើកសរសើរ លោកឪពុក Jonh Bosco ណាស់ដោយសារតែគាត់មានភាពឆ្លាតវាងវៃក្នុងកិច្ចការងារហើយMargarita គឺស្រលាញ់ Jonh Bosco ជាខ្លាំង។គោលបំណងរបស់Jonh Bosco ចង់ក្លាយជា៉លោកបូជាចារ្យ ៉ហើយគាត់ក៏បានសម្រេចនៅគោលបំណងនោះ។គាត់បានជួយសង្គ្រោះជនក្រីក្រគ្មានផ្ទះសំបែងរស់នៅឲមានទីស្នាក់អាស្រ័យ ហើយជួយបង្ហាត់បង្រៀនឲធ្វើជាមនុស្សល្អ សាងតែអំពើល្អជួយអភិវឌ្ឍន៍សង្គមជាតិ។ចាប់ពីពេលនោះមក ក្តីស្រលាញ់ មេត្តា ករុណារបស់លោកក៏បានរីកសុះសាយនៅលើសកលលោកយើងរហូតមកដល់បច្ចុប្បន្ន។គាត់បានដាក់ឈ្មោះក្រុមស្ម័គ្រចិត្តជួយបង្ហាត់បង្រៀនដល់យុវជនថា"គ្រួសារសាឡាស៊ាន"។
លោកឪពុកJonh Bosco បានស្លាប់នៅខែមករា ទី៣១,១៨៨៨។នៅពេលឪពុកជិតអស់ជន្មាយុគាត់បានខ្សឹបប្រាប់គ្រួសារសាឡាស៊ានថា"ចូរស្រលាញ់អ្នករាល់គ្នាឲដូចជាបងប្អូនបង្កើត"នោះព្រះជាម្ចាស់នៃយើងនឹងចាប់ទទួលពួកយើងនៅលើឋានសួគ៌។
ក្រោយពីលោកឪពុកលាចាកលោកនេះទៅក្រុមគ្រួសារសាឡាស៊ាន និងក្រុមយុវជនដុនបូស្កូបានរៀបចំប្រារព្វគំរប់ខួបដែលលោកស្លាប់ជារៀងរាល់ឆ្នាំ។រហូតមកដល់ថ្ងៃគំរប់ខួប២០០ឆ្នាំនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ហើយនៅពេលខាងមុខនេះក្រុមគ្រួសារសាឡាស៊ាន និងយុវជនដុនបូស្កូទូទាំងពិភពលោកនឹងប្រារព្ធគំរប់ខួប២០០ឆ្នាំនេះឡើង។ក្នុងនោះផងដែរប្រទេសកម្ពុជាក៏បានប្រារព្ធគំរប់ខួប២០០ឆ្នាំនៅសាលាបច្ចេកទេសដុនបូស្កូនៅរាជធានីភ្នំពេញយើងនេះដែរ។
0 comments:
Post a Comment