
បន្ថែមពីនេះទៅទៀត ចំពោះចំនុចនេះ វាមិនពិបាក ធ្វើនោះទេ សម្រាប់មនុស្សស្រី ដែលគ្រាន់តែចំណាយពេល មើលថែទាំស្វាមី ថើបអោប ធ្វើឲ្យ គាត់ ជឿជាក់ថា អ្នកមានតែរូបគាត់ និងឲ្យកាដូបន្តិចបន្តួច ក្នុងថ្ងៃពិសេសអ្វីមួយ ជាដើម។ ជាពិសេស ប្រសិនបើ អ្នកអាចធ្វើបាន នូវចំនុចទាំងលើ នេះ ធានាថាស្វាមីរបស់អ្នក នឹងមានភាពកក់ក្តៅ ពេលនៅជាមួយអ្នកមិនខាន។ ២) ទុកគម្លាតឲ្យគាត់ខ្លះ៖ មនុស្សស្រីមួយចំនួន គឺមិនបានចាប់អារម្មណ៍ លើចំនុចនេះនោះទេ ដែលមិនចេះទុកពេល ឲ្យស្វាមីរបស់ខ្លួន ជា លក្ខណៈឯកជននៅពេលខ្លះ ។ ដូច្នេះប្រសិនបើអ្នក ចង់ឲ្យគាត់ស្រឡាញ់អ្នក កាន់តែខ្លាំងនោះ អ្នកគួរតែ ចេះទុកពេលវេលា ឲ្យគាត់ និងព្យាយាម យល់ចិត្តគាត់ ពេលគាត់ពិបាកចិត្ត រឺក៏កើតទុក្ខជាដើម។ គួរបញ្ជាក់ផងដែរថា ចំពោះចំនុចនេះ ពិតជាសំខាន់ ក្នុងនាមអ្នក ជាភរិយា ដែលគួរតែចេះថ្លឹងថ្លែង ពេលវេលាសម្រាប់អ្នក និងពេលផ្ទាល់ខ្លួនសម្រាប់ គាត់ផងដែរ។ ៣) បង្កើនភាពរីករាយ៖ តើអ្នកដឹងទេថា គ្រប់មនុស្សប្រុស តែងតែពេញចិត្ត និង រីករាយបំផុត នៅពេលភរិយារបស់ខ្លួន សើច និងសប្បាយចិត្ត មកកាន់រូបគេ។ ដូច្នេះអ្នកអាច បញ្ចេញស្នាមញញឹម ផ្តល់ភាពកក់ក្តៅ និងយកចិត្តទុកដាក់ ដល់គាត់។ ទោះបីជាគាត់ មានបញ្ហា នៅកន្លែងធ្វើការ ក៏ដោយ ការសើចសប្បាយរបស់អ្នក គឺពិតជាអាចជួួយគាត់ ឲ្យធូរស្រាលបាន។ ៤) ថែទាំរូបរាងរបស់អ្នក៖ ជាការពិត សម្រាប់នារីៗមួយចំនួន គឺបន្ទាប់ពីពួកគេ រៀបការ រឺក៏មាន ផ្ទៃពោះជាដើម ពួកគេតែងតែ បោះបង់ ការថែទាំរូបរាងកាយរបស់ខ្លួន ចោលតែម្តង ហើយស្វាមី នឹងបាត់បង់ ចំណាប់អារម្មណ៍ផងដែរ។ បន្ថែមពីនេះទៅទៀត ការចេះថែទាំ រូបរាងកាយ បានល្អ គឺអាចទាក់ ទាញ ចិត្តស្វាមីរបស់អ្នក ឲ្យស្រឡាញ់អ្នកទ្វេរ មួយកម្រិតទៀត។ ជាពិសេស អ្នកគួរតែចងចាំថា មនុស្សប្រុសគ្រប់រូប តែងចូលចិត្តដើរកំសាន្តទៅក្រៅ ជាមួយនឹង ភរិយាដែល ចេះរៀបចំខ្លួន បានស្អាត។ ទាំងនេះជា គុណសម្បត្តិដែលអាចក្លាយជា ភរិយាល្អ និងអាចទាក់ទាញចិត្តស្វាមី ឲ្យស្រឡាញ់អ្នក ខ្លាំងផងដែរ៕
0 comments:
Post a Comment