Monday, December 15, 2014

នៃប្រទេសវៀតណាម បានអំពាវនាវ ឲ្យលុយចោលទំនប់វារីអគ្គិសនី



ហាណូយ៖ ការិយាល័យកណ្ដាល នៃប្រទេសវៀតណាម បានអំពាវនាវ ឲ្យលុយចោលទំនប់វារីអគ្គិសនី ចំនួន៣១កន្លែង ដែលជាគម្រោងក្នុងខេត្ដចៃទ្បៃ ចំណែកបញ្ជីឈ្មោះរបស់ពួកគេ ដែលរួមបញ្ជូលទាំងទំនប់ទឹក ដែលធ្វើរួចរាល់ដោយ ស្ថិតនៅក្រោមការសាងសង់នោះ ក៏លុបចោលដែរ។
តាមសារព័ត៌មាន Thanhnien news ចេញផ្សាយនៅថ្ងៃ អង្គារ ទី០២ ខែធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា ការសម្រេចនេះ បានអនុវត្ដន៍តាមការពិនិត្យទ្បើងវិញ នៃគម្រោងវារីអគ្គិសនី ខ្នាតតូចមធ្សម ៧៤ និងនៅក្នុងខេត្ដកណ្ដាលនៃតំបន់ខ្ពង់រាប។
ព្រមជាមួយគ្នានោះផងដែរ តាមរយៈការវាយតម្លៃ នៅក្នុងខេត្ដនិងដោយក្រសួង នោះ បានឲ្យដឹងថា ឯកសារផ្សេងៗទំាងអស់ ត្រូវបានដាក់ជូន ដោយក្រុមអ្នកអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី។ នេះបើយោងតាម អ្នកត្រួតពិនិត្យនូវឯកសារទាំងនោះបានឲ្យដឹង។
សូមបញ្ជាក់ថា ការដែលលុបចោល នូវការសាងសង់ទំនប់វារីអគ្គិសនីចំនួន ៣១កន្លែង ក្នុងខេត្ដ នោះ ដោយសារ តែការងារនៃការសាងសង់ បានបង្ហាញពីហានិភ័យខ្ពស់ នៃគុណភាពសំណង់ផ្សេងៗ មានភាពអន់ច្រើន។ នេះបើយោងតាមអ្នកត្រួតពិនិត្យបានឲ្យដឹងនោះ៕
Photo by DAP-News

0 comments:

Post a Comment

Khmer Proverb