ថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ០៦:០០
រាជធានីភ្នំពេញ ៖ សំណុំរឿងឃាតកម្មបាញ់ប្រហារទៅលើលោកឧកញ៉ា អុឹង ម៉េងជឺ គឺជាឃាតកម្មមួយដែលជនជាឃាតករត្រូវបានវាយតម្លៃថា ជាឃាតករស៊ីឈ្នួល ហើយអ្នកនៅពីក្រោយឃាតកម្មនេះ ក៏មានគម្រោងទុកជាមុនផងដែរ ។ មន្ត្រីប៉ូលិសដែលស្ថិតក្នុងប្រតិបត្តិការស្រាវជ្រាវជុំវិញករណីឃាតកម្មនេះបានបង្ហាញពីការប្រឹងប្រែងមោះមុត និងអង់អាចដើម្បីបំបែកសំណុំរឿងដែលមហាជនទូទៅកំពុងតាមដានយ៉ាងដិតដល់បំផុត ហើយក៏ចង់ដឹងថា តើឃាតករពិតប្រាកដជានរណា ?
ពេលនេះករណីសង្ស័យ និងការឃាត់ខ្លួនអាចជាឈុតដំបូង ដែលសមត្ថកិច្ចកំពុងដំណើរការក្នុងការស្វែងរកឃាតករពិត ព្រោះថាការបាញ់សម្លាប់លោកឧកញ៉ា អុឹង ម៉េងជឺ ក៏មិនមែនជារឿងរ៉ាវធម្មតានោះទេ ហើយក្រុមជនដែលបុ៉នប៉ងយកជីវិតរបស់លោក ក៏មិនធម្មតាដែរ ។ ការឃាត់ខ្លួនអង្គរក្ស៣នាក់ របស់លោកឧកញ៉ា ថោង សារ៉ាត់ គិតមកដល់ល្ងាចថ្ងៃទី២ ធ្នូ នៅមិនទាន់ត្រូវបានសមត្ថកិច្ចធ្វើការដោះលែងនៅឡើយទេ ពីបទសង្ស័យទាក់ទិននឹងការបាញ់សម្លាប់ដ៏សាហាវព្រៃផ្សៃនេះ ។ តាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ដោយសារតែការស្រាវជ្រាវដើម្បីបំបែកសំណុំរឿងឃាតកម្មដ៏កក្រើកនៅចុងឆ្នាំ២០១៤នេះ សមត្ថកិច្ចបានសុំបន្តការឃាត់ខ្លួនទៅស្ថាប័នអយ្យការ ដើម្បីពន្យារពេលក្នុងការសើុបអង្កេតឱ្យបានកាន់តែសុក្រឹត ។
អង្គរក្ស៣នាក់ដែលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនត្រូវបានគេស្គាល់ ១-ឈ្មោះ កុយ ច័ន្ទថុល ភេទប្រុស អាយុ២៩ឆ្នាំ ២-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និង៣-ឈ្មោះ ទៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ ។ ពួកគេត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១ ធ្នូ នៅក្បែរស្ពានទី២ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈកំពុងធ្វើដំណើរតាមរថយន្តទំនើប១គ្រឿងរួមជាមួយលោកឧកញ៉ា ថោង សារ៉ាត់ ។ ការឃាត់ខ្លួននិងការសុំពន្យារពេលរបស់សមត្ថកិច្ចនេះដើម្បីទុកសើុបអង្កេតទៅលើអង្គរក្សទាំង៣នាក់នេះ ហើយមកដល់ល្ងាចថ្ងៃទី២ ធ្នូ ក៏មិនទាន់មានព័ត៌មានផ្លូវការបញ្ជាក់ថា ពួកគេពាក់ព័ន្ធនឹងករណីអ្វីមួយនៅឡើយទេ ។ ក៏បុ៉ន្តែប្រភពផ្សព្វផ្សាយព័ត៌មានជាច្រើននិយាយថា ក្នុងចំណោមអង្គរក្ស៣នាក់ មានម្នាក់សង្ស័យពាក់ព័ន្ធករណីឃាតកម្មលើឧកញ៉ា អុឹង ម៉េងជឺ ។ ទោះជាបែបណា នេះគ្រាន់តែស្ថិតក្នុងករណីសង្ស័យនៅឡើយទេ ។
លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទថា លោករួមជាមួយលោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ លោកឧត្តមសេនីយ៍ត្រី ង៉េង ជួរ និងលោកឧត្តមសេនីយ៍ បុ៉ល រតនា សុទ្ធសឹងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បញ្ជូនទៅឱ្យធ្វើការតាមជំនាញនោះ កំពុងដុតដៃដុតជើងហើយជុំវិញករណីនេះ ។ លោកស្នងការរង ជួន ណារិន ក៏បានបញ្ជាក់ដែរថា យើងនៅមិនទាន់អាចទម្លាយបានទេថា អង្គរក្ស៣នាក់នោះពាក់ព័ន្ធនឹងករណីនេះបាននៅឡើយទេ ល្គឹកណាវាំងននខ្មៅនៅមិនទាន់ទម្លាយ ។ បុ៉ន្តែលោកថា សមត្ថកិច្ចមានសង្ឃឹមច្រើន ទៅលើការសើុបអង្កេតយ៉ាងក្តៅគគុក និងសង្ឃឹមថា វាំងននខ្មៅ នឹងបើកមិនខាន ៕

0 comments:
Post a Comment