កាលពីថ្ងៃទី០៦និង០៧ ខែសីហា ឆ្នាំ២០១៦នេះសិស្សានុសិស្សផ្នែទំនាក់ទំនងសង្គម
និងសារព័ត៌មាននៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ បានសិក្សាវគ្គខ្លីស្តីពី Basic Journalism Writing ដែលបង្រៀនដោយលោកគ្រូ
ហ៊ឹម សីហា ជាទីព្រឹក្សាសារព័ត៌មានប្រចាំក្រុមហ៊ុន Century 21
Cambodia។
ក្នុងកំឡុងពេលសិក្សាពីរថ្ងៃនេះគាត់បានចែករំលែកចំណេះដឹងជាច្រើនទៅសិស្សនិស្សិត។គាត់បានពន្យល់បង្ហាញពីមូលដ្ឋានគ្រឺះជាច្រើនក្នុងការធ្វើជាអ្នកសារព័ត៌មាន។តាមសំដីរបស់សិស្សនិស្សិតម្នាក់ឈ្មោះ
ផេង ដាវុធ បាននិយាយថា “ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះគាត់បានសិក្សាពីចំណុចសំខាន់ៗជាច្រើនដែលទាក់ទងនឹងវិស័យសារព័ត៌មានដូចជា The News Worthiness, The Definition Of New Articles, The News Basic, The
style Of Reporting, Developing a new Angle…… ។គាត់បានបន្តទៀតថាក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះមកគាត់ពិតជាមានអារម្មណ៍រីករាយចិត្តជាខ្លាំងព្រោះពុំដែលបានធ្លាប់ដឹងពីមុនទេនូវអ្វីដែលលោក
ហ៊ឹម សីហាយកមកបង្រៀន”។
ប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ។
0 comments:
Post a Comment