Wednesday, March 9, 2016

សូរ្យគ្រាស​ទាំងស្រុង​នៅ​ឥណ្ឌូ​ណេ​ស៊ី និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក




ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០១៦ ម៉ោង ១៤:៤៣   (09-03-2016 14:43)

សូរ្យគ្រាស​ទាំងស្រុង​នា​ថ្ងៃ​ទី​៩ មីនា ធ្វើ​ឱ្យ​ផ្ទៃមេឃ​ងងឹត​នៅ​ឥណ្ឌូ​ណេ​ស៊ី និង​ក្នុង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មាន​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ដោយ​នា​ឱកាស​នោះ​ពួក​អ្នកទេសចរ​សម្តែង​ក្តី​រីករាយ រួច​មាន​ពិធី​ផ្សេង​ៗ​របស់​ពួក​កុលសម្ព័ន្ធ ព្រមទាំង​ពិធី​សូត្រធម៌ ។ សូរ្យគ្រាស​នេះ​ក៏​មើលឃើញ​នៅ​ប្រទេស​កម្ពុជា​ដែរ។
https://i.kspg.co/2016/3/
ព្រះអាទិត្យ​ចាប់ផ្តើម​ធ្វើ​ចលនា​មក​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ​នា​វេលា​ម៉ោង​៦​និង​១៩​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​តំបន់​ជា​ច្រើន​របស់​ឥណ្ឌូ​ណេ​ស៊ី រួច​ប្រមាណ​ជា​១​ម៉ោង​ក្រោយមក ដំណាក់កាល​នៃ​សូរ្យគ្រាស​ទាំងស្រុង​ធ្វើ​ឱ្យ​ងងឹត​ដល់​ផ្ទៃមេឃ​នៃ​តំបន់​មួយ​ចំនួន​នៅ​កោះ​ស៊ូ​ម៉ា​ត្រា និង​ប្រជុំ​កោះ MOLUQUES និង​កោះ​ប័​រ​ណេ​អូ ។

សូរ្យគ្រាស​ទាំងស្រុង​បន្ទាប់​មក​កើត​មាន​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ចំណែក​សូរ្យគ្រាស​មួយ​ផ្នែក​មាននៅ​ភាគ​ខាងជើង​អូស្ត្រាលី និង​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ដូច​ជា​ភូមា​ជាដើម ។ សូរ្យគ្រាស​ទាំងស្រុង​នេះ​គឺជា​លើក​ទី​២​នៃ​សតវត្ស​ទី​២១ ។ សូរ្យគ្រាស​ពេញ​មុន​នេះ​កើត​មាន​នា​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​មើលឃើញ​តែ​ក្នុង​បណ្តា​ដែនដី​នៅ​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​គឺ​នៅ​ប្រជុំ​កោះ FEROE និង SUALBARD ជា​ប្រជុំ​កោះ​របស់​ន័​រវេ​ស​ក្នុង​មហាសមុទ្រ​ទឹកកក​អាក់​ទិ​ក ។

សូរ្យគ្រាស​នា​ពេល​ខាង​មុខ​នឹង​មាន​នា​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៧ នៅ​សហរដ្ឋ​អា​មេ​រិ​ក ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

0 comments:

Post a Comment

Khmer Proverb