Friday, February 27, 2015

គ្រូ​វិទ្យាល័យ​១០មក​រា ធ្វើ​កូដកម្ម​មិន​បង្រៀន​ទាមទារ ឱ្យ​ដក​គ្រូ​ម្នាក់​ចេញពី​សាលា

ខេត្តសៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ក្នុង​វិទ្យាល័យ​១០​មក​រា លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជាង​៥០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​សុំ​ឲ្យ​មន្ទីរ​អប់រំ យុវជន​និង​កីឡា ដក​គ្រូបង្រៀន​ម្នាក់​គឺ​លោកគ្រូ ជាន ស៊ន ចេញពី​វិទ្យាល័យ​១០​មក​រា ដោយ​អះអាង​ថា លោកគ្រូ​ម្នាក់​នេះ បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​របស់ ​វិទ្យាល័យ​នេះ ។

តំណាង​គ្រូបង្រៀន​ទាំងអស់​ដែល​នាំ​គ្នា​ធ្វើ​ កូដកម្ម​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​-​អ្នកគ្រូ​មិន​ពេញចិត្ត​អាកប្បកិរិយា​របស់ លោកគ្រូ ជាន ស៊ន និង​ចង់​ឲ្យ​ផ្លាស់​ប្តូរ​គាត់​ចេញ ព្រោះ​ធ្លាប់​មាន​ទំនាស់​ជា​រឿយ​ៗ​នឹង​គ្រូ​ឯទៀត​នៅ​ក្នុង​វិទ្យាល័យ​នេះ ។ មិនតែប៉ុណ្ណោះ គាត់​បាន​ប្រើ​ពាក្យ​ប្រមាថមើលងាយ​ដល់​គ្រូបង្រៀន​ដទៃ ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្លួន ពិសេស​គឺ​លោកគ្រូ ជាន ស៊ន រូប​នេះ ធ្លាប់​ធ្វើ​ទារុណកម្ម​លោកគ្រូ​ម្នាក់​ដោយ​បង្ហោះ​រូប​គាត់​ក្នុង​ហ្វេ​ស​ ប៊ុ​ក​ទៀត​ផង ដែល​ទ​ង្វើ​ទាំង​អស់នេះ​ធ្វើ​ឲ្យ​អាប់ឱន​កិ​តិ្ត​យស​ដល់​លោកគ្រូ​ទូទៅ​នៅ​ ក្នុង​វិទ្យាល័យ​១០​មក​រា នេះ ។ ចំណែក អាណាព្យាបាល​សិស្ស​លែង​ទុកចិត្ត​គ្រូ​នៅ​វិទ្យាល័យ​១០​មក​រា​ទៀត​ហើយ ដោយ​ខ្លះ​បាន​ផ្ទេរ​កូនចៅ​ទៅ​រៀន​នៅ​សាលា​ឯកជន​ទៀត​ផង ។ ដូច្នេះ​ដើម្បី​ស្តារ​មុខមាត់​វិទ្យាល័យ​១០​មក​រា​ឡើង​វិញ ដែល​ជា​វិទ្យាល័យ​ជា​គំរូ​នៅ​ក្នុង​ខេត្តសៀមរាប គឺ​មាន​តែ​សុំ​លោក​ប្រធាន​មន្ទីរ ផ្លាស់​ប្តូរ​លោកគ្រូ ជាន ស៊ន ដែល​បង្រៀន​មុខ​វិជ្ជា​ភាសា​ខ្មែរ​ចេញពី​សាលា បើ​មិន​ដូច្នេះ​ទេ​ពួក​គាត់​នឹង​ធ្វើ​កូដកម្ម​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ មិន​ចូល​បង្រៀន​សិស្ស​ទេ បើ​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​។

លោកគ្រូ ជាន ស៊ន ដែល​ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​១០​មក​រា មួយ​ចំនួន បាន​ធ្វើ​កូដកម្ម​សុំ​ឲ្យ​ដក​ចេញពី​សាលា​១០​មក​រា បាន​ឲ្យ​ដឹង​ថា លោក​មិនដឹង​ថា​ខ្លួន​លោក​ខុស​រឿង​អ្វី​នោះ​ទេ ព្រោះ​កន្លង​មក​រៀង​រាល់​ឆ្នាំ លោក​តែងតែបាន​ទទួល​ប័ណ្ណសរសើរ​ពី​នាយក​សាលា និង​ក្រសួង​អប់រំ​ថា ជា​គ្រូ​ល្អ ប៉ុន្តែ​ដល់​ពេល​នេះ​គេ​ថា រូប​លោក​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​កិត្តិយស​សាលា​ទៅ​វិញ ។

ជុំវិញ​បញ្ហា​ នេះ​ដែរ លោក អ៊ុ​ង សេរី​ឌី ប្រធាន​មន្ទីរ​អប់រំ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ខាង​មន្ទីរ​បាន​ប្រជុំ​៤​លើក​មក​ហើយ  ក្នុង​ការ​រក​ដំណោះស្រាយ​ឲ្យ​ពួក​គាត់​។ លោក​បាន​បន្ត​ថា សូម​ឲ្យ​គ្រូបង្រៀន​ទាំងអស់​រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​ខេត្ត​សិន ហើយ​ត្រូវការ​ពេលវេលា​បន្ថែម​សម្រាប់​ការ​ស្រាវជ្រាវ​រឿង​នេះ ។ លោក​បន្ថែម​ថា នេះ​ជា​រឿង​ទំនាស់​បុគ្គល​និង​បុគ្គល ប៉ុន្តែ​បាន​ទាញ​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​សាលា​ទៅ​វិញ ។ លោក​បន្ថែម​ថា លោក​សំណូមពរ​ឲ្យ​គ្រូបង្រៀន​ទាំងអស់​ចូល​បង្រៀន​សិស្ស​ជា​ធម្មតា ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍​សិស្ស​ជា​ធំ មុន​នឹង​សម្រេចចិត្ត​ធ្វើ​កូដកម្ម​មិន​បង្រៀន​ដែល​មាន​រយៈពេល​៣​ថ្ងៃនេះ ។ ការ​តវ៉ា​នេះ​មិន​ទាន់​ដឹង​ថា​ដោះស្រាយ​បែប​ណា​ទេ ៕

0 comments:

Post a Comment

Khmer Proverb