ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:២៣
ពួកបំបែកខ្លួននិយមសិ្នទ្ធរុស្ស៊ី កាលពីថ្ងៃទី១៨
កុម្ភៈ បានវាយបកយ៉ាងដំណំថ្មីមួយទៀត លើកងទ័ពអ៊ុយក្រែន
ដោយបង្ខំឱ្យកងទ័ពនោះបោះបង់ចោលទីក្រុងយុទ្ធសាស្ត្រ Debaltseve
ដែលជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ
ស្នើឱ្យបញ្ជូនកងកម្លាំងប៉ូលិសមួយរបស់សហភាពអឺរ៉ុប
ក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ
ដើម្បីមកជួយថែរក្សាសន្តិភាពនៅភាគខាងកើតប្រទេស ។
ចំពោះពួក ឧទ្ទាមវិញ ការវាយដណ្តើមយកទីក្រុង Debatseve ជាតំបន់យុទ្ធសាស្ត្រមួយសម្រាប់ត្រួតត្រាភាគខាងកើតអ៊ុយក្រែន ជាការសម្រេចគោលដៅនៃការវាយរុលទៅមុខរបស់ពួកគេ ដែលត្រូវបានជំរុញកាលពីរដូវក្តៅកន្លងមក ។
តំបន់ដែលពួកបំបែក ខ្លួនត្រួតត្រា ពេលនេះរីកកាន់តែធំដែលភ្ជាប់គ្នារវាងដែនដីនៃតំបន់លូហ្គានស្ក៍ និងដូណេតស្ក៍ ។ សំណួរដែលចោទសួរនាពេលនេះ គឺថា តើពួកឧទ្ទាមបញ្ឈប់ត្រឹមនេះ ឬក៏បន្តវាយវាតទីងាកទៅខាងលិច ឬក៏ខាងត្បូងជាប់សមុទ្រ និងទីក្រុងម៉ារីអ៊ូប៉ូល ទៀត ?
ប្រឈម នឹងយថាភាពនេះ លោក ប៉ូរ៉ូឆេនកូ ចង់ឱ្យមានការទប់ស្កាត់មុន ។ កាលពីថ្ងៃទី១៨ កុម្ភៈ ពេលដឹកនាំកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោកប្រកាសថា ប្រទេសលោកនឹងស្នើឱ្យបញ្ជូនបេសកកម្មប៉ូលិសសហភាពអឺរ៉ុបមួយ មកកាន់ភាគខាងកើតប្រទេស ។ លោកអះអាងថា នេះនឹងជាការជ្រើសរើសដ៏ប្រសើរមួយសម្រាប់ធានាសន្តិសុខក្នុង សភាពការណ៍មួយដែលបទឈប់បាញ់គ្នា ពុំត្រូវបានគោរពទាំងរុស្ស៊ី ទាំងពួកអ្នកដែលរុស្សុីជួយទ្រទ្រង់ ។
គោលការណ៍នៃការដាក់ ពង្រាយកងកម្លាំងសន្តិភាពអន្តរជាតិដែលនឹងត្រួតពិនិត្យតាមបណ្តោយ ព្រំដែនរុស្ស៊ី-អ៊ុយក្រែន និងព្រំដែនបែងចែករវាងអ៊ុយក្រែន និងបណ្តាដែនដីបំបែកខ្លួន ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារ ក៏ប៉ុន្តែនៅត្រូវអនុម័តដោយសភាទៀត ។
យោងតាមក្រុងបា៉រីស ថា ប្រធានាធិបតីបារាំង លោកហ្វ្រង់ស្វ័រ ហូឡង់ អធិការបតីអាល្លឺម៉ង់ លោកស្រី អេន ហ្សឺឡា ម័រកែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន ត្រូវពិភាក្សាគ្នានាវេលាល្ងាច ក្នុងឱកាសនៃសន្និសីទតាមទូរស័ព្ទចតុភាគីមួយ ។
កាលពីថ្ងៃទី ១៨ កុម្ភៈ លោក ប៉ូរ៉ូឆេនកូ ប្រកាសពីការបោះបង់ចោលទីក្រុង Debaltseve មុនពេលទៅកាន់ភាគខាងកើតប្រទេស ជួបជាមួយកងទាហានដែលដកចេញពីទីក្រុងនោះ ។ លោកអះអាងថា ការដកនោះមានផែនការ ហើយមានការរៀបចំដែលការអះអាងបែបនេះ ធ្វើឱ្យកងទ័ពអ៊ុយក្រែន ដែលទើបចេញផុតពីការហ៊ុមព័ទ្ធ មិនស្រឡះចិត្តឡើយ ។
បណ្តាអ្នកកាសែតនៅលើទីលានផ្ទាល់ ប្រទះឃើញរថពាសដែក និងរថយន្តយោធា ជាច្រើនសិបគ្រឿង ដែលមកពីក្រុង Debaltseve បានមកដល់ក្រុង Artemivk ដោយកងទាហានជិះក្នុងនោះមើលទៅមានពុកមាត់ស្រម៉ាម ពុំបានកោរ ហើយហាក់ដូចជាហេវហត់ខ្លាំងណាស់ ។ យោងតាមក្រុងគៀវថា ទាហាន២.៤៧៥នាក់ បានចាកចេញពីទីក្រុង Debaltseve កាលពីថ្ងៃទី១៨ កុម្ភៈ ។
ទូរទស្សន៍រុស្សុី ផ្សាយរូបភាពនានាពីឈ្លើយសឹកទាំងឡាយ ។ មែនហើយ ការបាក់ទ័ពនោះ កងទ័ពអ៊ុយក្រែនប្រាកដជារងការបាត់បង់ធ្ងន់ធ្ងរ ។ ចំនួនអ្នកស្លាប់ ពុំបានរាយការណ៍ឡើយ ដោយប្រធានាធិបតីអ៊ុយក្រែន លើកឡើងពីតួលេខដំបូងថា ទាហាន៣០នាក់រងរបួសពេលដកថយចេញ ប៉ុន្តែសារព័ត៌មានមួយចំនួននិយាយថា ទាហានអ៊ុយក្រែនស្លាប់ មានដល់ទៅជាង៤០នាក់ឯណោះ ។
អ្នកជំនាញការយោធារុស្ស៊ីម្នាក់ និយាយថា ក្រុងមូស្គូតាមពិតទៅ មិនចង់ឱ្យពួកឧទ្ទាមវាយដណ្តើមយកទីក្រុង Debaltseve ឡើយ ក៏ប៉ុន្តែចង់ឱ្យកងទាហានអ៊ុយក្រែនចុះខ្សោយ រួចចង់ផ្តួលរំលំប្រធានាធិបតីស្និទ្ធលោកខាងលិច លោក ប៉ូរ៉ូឆេនកូ ដែលរងការរិះគន់ចំពោះការគ្រប់គ្រងសង្គ្រាមមិនល្អ ។ លោក ប៉ាវែល ហ្វែល ហ្គេនហ្គាអ៊ូរេម សរសេរថា រដ្ឋអំណាចរុស្ស៊ីចង់ធ្វើឱ្យកងទ័ពអ៊ុយក្រែនរងការអាម៉ាស់ខ្លាំង ។
បណ្តាសារ ព័ត៌មានរុស្ស៊ី អះអាងថា ទាហានអ៊ុយក្រែន យ៉ាងតិច៧២នាក់ បានចុះចូលខាងពួកឧទ្ទាម តែក្រុងគៀវនិយាយពិការចាប់ខ្លួនពួកទាហាន តែពុំលាតត្រដាងពីចំនួនឡើយ ៕

0 comments:
Post a Comment