ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៤:៤៥
រាជធានីភ្នំពេញ ៖ កម្មករមកពីរោងចក្រស្មាតស៊ើតស៍
ហ្គាមេន មេនូហ្វេឆឺរីង ខេមបូឌា ខូអិលធីឌី
ដែលមានអាសយដ្ឋានស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ
ប្រមាណជិត១០០នាក់បានលើកគ្នាមកកាន់សាលាដំបូងរាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៥
ក្នុងគោលបំណងតវ៉ាចំពោះដីកាសម្រេចរក្សាការពាររបស់លោកចៅក្រមដែល
ហាមឃាត់មិនឱ្យក្រុមកម្មករប្រមាណ២៤នាក់ចូលធ្វើការ ។
ក្រុមកម្មករបានជិះរថយន្តកូរ៉េចំណុះ១តោន ១គ្រឿង ម៉ូតូ៣០គ្រឿង និងប្រើប្រាស់មេក្រូចែងមែង២គ្រឿងផងដែរដាក់លើរថយន្តសម្រាប់ បំពងសម្លេង ក្នុងនោះមានការដឹកនាំដោយលោកឃិត ណាំហោ អនុប្រធានសហព័ន្ធសហជីពសម្លេងកម្មករកម្ពុជា និងលោកនាង សឹង្ហា អនុប្រធានសហពន្ធរូបរួមកម្មករកម្ពុជា ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៣ កុម្ភៈ ២០១៥ មានហេតុការណ៍កើតឡើងនៅរោងចក្រកាត់ដេរស្មាតស៊ើតស៍ ហ្គាមេន ស្ទឹងមានជ័យ ដោយក្រុមកម្មករ និងខាងរោងចក្រមានការប៉េះទង្គិចគ្នា ដែលពេលនោះខាងរោងចក្របានចោទប្រកាន់ខាងកម្មករថា បានធ្វើកុបកម្មប្រើអំពើហិង្សាលើរោងចក្រ ខាងកម្មករចោទថៅកែមិនគោរពច្បាប់ការងារ និងហាមឃាត់មិនឲ្យនិយោជិក កម្មករ ២៤នាក់ចូលធ្វើការ ។
ករណីខាងលើនេះ ត្រូវបានមេធាវីការពារដោយអាណត្តិរបស់ក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់មនុស្ស២៤នាក់នោះថា បំផ្លិចបំផ្លាញព្រទ្យសម្បត្តិរោងចក្រ ដោយយកដុំថ្មចោលនឹងដំបង វាយទ្វាររោងចក្រជាអំពើហិង្សាដោយចេតនា ។
ក្រោយពីមានពាក្យបណ្តឹងនោះលោកម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញបានចេញដីកាមួយ គឺដីកាសម្រេចរក្សាការពារចុះថ្ងៃទី២៣ កុម្ភៈ ២០១៥ ពោលគឺជាដីកាហាមឃាត់មិនឲ្យនិយោជិក និងកម្មករ២៤នាក់នោះចូលធ្វើការទេ ។ ដោយសារតែពួកគាត់មិនត្រូវបានថៅកែរោងចក្រអនុញ្ញាតឱ្យចូលធ្វើការ នោះហើយ បានជាលើកគ្នាប្រមាណជិត១០០នាក់មកតវ៉ាចំពោះដីកាសម្រេចរក្សា ការពារនោះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

0 comments:
Post a Comment