Tuesday, February 3, 2015

អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​ដុត​សម្លាប់​ទាំង​រស់​ក្នុង​ទ្រុង​ដែក

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​សម្លាប់​អ្នក​បើក​យន្តហោះ​របស់​ កងទ័ពអាកាស​ហ្ស៊​ក​ដា​នី ដែល​ចាប់​បាន​នៅ​ស៊ី​រី​កាលពី​ខែធ្នូ ដោយ​ដុត​ទាំង​រស់នៅ​ក្នុង​ទ្រុង​ដែក​មួយ ។

ប្រទេស​ហ្ស៊​ក​ដា​នី​ដែល​ ចូលរួម​ក្នុង​ក្រុមចម្រុះ​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​អះអាង​ពី​ការ​ ស្លាប់​របស់​អ្នក​បើក​យន្តហោះ​រូប​នោះ លោក MOUATH AL KASSAESBEH ដោយ​សន្យា​ធ្វើការ​សងសឹក​វិញ​យ៉ាង​ខ្លាំងក្លា ។

វី​ដេ​អូ​ចាក់​ផ្សាយ ​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បង្ហាញ​បុរស​ម្នាក់​ជា​ អ្នក​បើក​យន្តហោះ កំពុង​ត្រូវ​គេ​ដុត​សម្លាប់​ទាំង​រស់​ពេល​គេ​ដាក់​ក្នុង​ទ្រុង​ដែក​មួយ ។ ទូរទស្សន៍​ជាតិ​ហ្ស៊​ក​ដា​នី​និយាយ​ថា អ្នក​បើក​យន្តហោះ​រូប​នោះ តាម​ពិត​ទៅ​ត្រូវ​គេ​ប្រហារជីវិត​យ៉ាង​សាហាវព្រៃផ្សៃ​បែប​នេះ​តាំងពី​១​ខែ​ មក​ហើយ គឺ​តាំងពី​ថ្ងៃ​ទី​៣ មក​រា មក​ម្ល៉េះ ។

ដោយ​យាង​ទៅ​សហរដ្ឋ​អា ​មេ​ិ​រក ព្រះមហាក្សត្រ​ហ្ស៊​ក​ដា​នី ព្រះ​ចៅ​អាប់​ដាល់​ឡា​ហ៍ ទ្រង់​ថ្លែង​តាម​ទូរទស្សន៍​ដើម្បី​បរិហារ​ចំពោះ​អំពើ​ដ៏​សាហាវ​នេះ​របស់​ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ទ្រង់​ថា អំពើ​បែប​នេះ​គ្មាន​ទេ​ក្នុង​សាសនា​អ៊ិ​ស្លា​ម ។ ព្រះមហាក្សត្រ​អង្គ​នេះ​ទ្រង់​កាត់​បន្ថយ​ពេល​ទស្សនកិច្ច​របស់​ព្រះ​អង្គ​មក ​ពី​ការ​ប្រហារជីវិត​វី​រៈ​អ្នក​បើក​យន្តហោះ​រូប​នោះ ហើយ​ទ្រង់​យាង​វិល​ត្រឡប់​មក​ប្រទេស​ហ្ស៊​ក​ដា​នី​វិញ ។ ព្រះ​អង្គ​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នា​វេលា​ម៉ោង​២៣ ម៉ោង​សាកល​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

សហរដ្ឋអាមេរិក ​សន្យា​បង្កើន​ជំនួយ​ដល់​ហ្ស៊​ក​ដា​នី​ដល់​៨៧០​លាន​ដុល្លារ​ទល់​នឹង​៦៦០​លាន ​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​ក្នុង​១​ឆ្នាំ ។ ជំនួយ​នេះ គឺ​សម្រាប់​ជួយ​ដល់​ជនភៀសខ្លួន​មក​ពី​អុ​ី​រ៉ា​ក់ និង​ស៊ី​រី និង​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្នុង​ សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ អ្នកនាំពាក្យ​កងទ័ព​ហ្ស៊​ក​ដា​នី វរសេនីយ៍ឯក MAMDOUH AL AMERI អះអាង​ថា កងទ័ព​សន្យា​ធ្វើការ​សងសឹក​យ៉ាង​ខ្លាំងក្លា​ចំពោះ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​ អ៊ិ​ស្លា​ម ។

អ្នក​បើក​យន្តហោះ​រូប​នេះ​ត្រូវ​ពួក​ជី​ហា​ដ​ក្រុម​ រដ្ឋ​អ៊ិ​ស្លា​ម​ចាប់​បាន​ពេល​យន្តហោះ​របស់​ពួក​គេ​ធ្លាក់​នៅ​ស៊ី​រី ខណៈ​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នានា​របស់​ក្រុម​នេះ ។

នៅ​ ក្រុង​វ៉ា​ស៊ី​ន​តោន លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ថា ប្រសិនបើ​វី​ដេ​អូ​នេះ​ជា​រឿង​ពិត វា​បង្ហាញ​ពី​ភាព​សាហាវយង់ឃ្នង និង​ព្រៃផ្សៃ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ បែប​នោះ​នឹង​គ្រាន់តែ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមចម្រុះ​ អន្តរជាតិ​កម្ទេច​ក្រុម​នេះ ។ ដោយ​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​លោក KASSAESBEH ប្រធានាធិបតី​អា​មេ​រិ​ក​សរសើរ​ពី​សេចក្តី​ក្លាហាន​របស់​អ្នក​បើក​យន្តហោះ​ រូប​នេះ ដោយ​ចាត់​ទុក​ថា ជា​អ្នក​ឈានមុខ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ការ​គំរាមកំហែង​របស់​ ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចុះ​ខ្សោយ និង​កម្ទេច​ពួក​គេ ។

ក្នុង ​វី​ដេ​អូ​បុរស​ត្រូវ​គេ​ដុត​សម្លាប់​ក្នុង​ទ្រុង​ដែក ស្លៀកពាក់​ខោអាវ​ពណ៌​ទឹកក្រូច​ដូច​បណ្តា​ចំណាប់ខ្មាំង​ដែល​ក្រុម​រដ្ឋ​អ៊ិ​ ស្លា​ម​ប្រហារជីវិត​លើក​មុន​ៗ​ដោយ​កាត់​ក្បាល​ដែរ ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ទើប​ប្រកាស​តាម​វី​ដេ​អូ​ពី​ការ​ប្រហារជីវិត​ ចំណាប់ខ្មាំង​ជ​បុ​៉​ន​២​នាក់​ដោយ​កាត់​ក្បាល​ដូច​ការ​សម្លាប់​បណ្តា​ ចំណាប់ខ្មាំង​លោក​ខាងលិច​ដែរ ។

អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី​ត្រូវ ​គេ​ដាក់​ក្នុង​ទ្រុង​ដែក​មួយ សម្លៀក​បំពាក់​របស់​គេ​សើម​ជោក​ពិត​ណាស់​ដោយ​ការ​ចាក់​ស្រោច​ប្រេង​។ ឃាតករ​ម្នាក់​ក្នុង​ចំណោម​ពួក​ឃាតករ បាន​ដុតរ​មួរ​ជ្រលក់​ប្រេង​មួយ​ឱ្យ​ភ្លើង​ឆេះ​រហូត​ដល់​ក្នុង​ទ្រុង​ដែក ៕

0 comments:

Post a Comment

Khmer Proverb