Monday, April 20, 2015

អ្នកសិល្បៈ​ថ្មី​-​ចាស់​ច្រើន​នាក់​ចូលរួម​សម្តែង​បម្រើ​អារម្មណ៍​ទស្សនិកជន​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត

ខេត្តសៀមរាប ៖ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ មេ​សា ២០១៥ សិល្បករ សិល្ប​ការិនី​ទាំង​ថ្មី​ទាំង​ចាស់​បាន​ជួបជុំ​គ្នា​ច្រៀង​រាំ​ជូន​ទស្សនិកជន ​ទស្សនា​កម្សាន្ត នៅ​តំបន់​ប្រាសាទអង្គរវត្ត និង​ទី​លានជល់ដំរី ។
កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ក្រេ​ោ​មការ​រៀបចំ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​តំបន់​ប្រាសាទ​អង្គរ​ ដ៏​ល្បីល្បាញ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​ទៅ​កម្សាន្ត ។ លើស​ពី​នេះ​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម​ជា​គណៈអធិបតី​តាម​កម្មវិធី​ដែល​ បាន​រៀបចំ​រួច​ជា​ស្រេច ។
មាន​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជា​ច្រើន​ទម្រង់​ទាំង​បុរាណ និង​សម័យ​បាន​សម្តែង​ជូន​មហាជន​ទស្សនា​ក្នុង​ន័យ​លើកកម្ពស់​វិស័យ​សិល្បៈ​ វប្បធម៌​ខ្មែរ និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ទស្សនិកជន ។ សិល្បករ​ជា​ច្រើន​នាក់​បាន​សម្តែង​ជូន​ទស្សនិកជន​ទស្សនា ។
អ្នកស្រី​ហែម សុវណ្ណ តារាចម្រៀង​ជើង​ចាស់​ថ្លែង​ថា ទោះជា​អ្នកស្រី​មិន​មាន​កម្លាំង​ច្រើន តែ​ខិតខំ​សម្តែង​ជូន​មហាជន​ទស្សនា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ពិសេស​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ឡើង​នៅ​លើ​ទឹកដី​អង្គរ​ដ៏​ ពិសិដ្ឋ​របស់​ខ្មែរ ។ អ្នកស្រី​ភ្ញាក់ផ្អើល​ដែល​បានឃើញ​មហាជន​ចូលរួម​គាំទ្រ​លើកកម្ពស់​វប្បធម៌​ ប្រពៃណី​ខ្មែរ​ដោយ​មាន​អ្នក​ទៅ​ចូលរួម​កម្សាន្ត​ច្រើន​មិន​ចាញ់​ឆ្នាំ​មុន​ ឡើយ ។ នា​ឱកាស​នោះ​អ្នកស្រី​ហែម សុវណ្ណ សម្រិតសម្រាំង​បទ​ចម្រៀង​រាំវង់ រាំក្បាច់ និង​សា​រ៉ា​វ៉ា​ន់​ជូន​ទស្សនិកជន​ស្តាប់ និង​ទស្សនា​កម្សាន្ត ។
អ្នកស្រី​ហែម សុវណ្ណ មានចិត្ត​រីករាយ​ដោយ​ដឹង​ថា​មហាជន​ចង់ឱ្យ​មានកម្ម​វិធី​អង្គរ​សង្ក្រាន្ត​រៀបចំ​នា​ឆ្នាំ​ក្រោយ​ទៀត ។
ចំណែក​តារា​កំប្លែង​ពីរ​ដួង​គឺ​នាយ​ក្រឹម និង​នាយ​កុយ​ដែល​ប៉ះ​គ្នា​សម្តែង​លើ​ឆាក​តែ​មួយ​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រំលេច​ដោយ​សញ្ញា​វិជ្ជមាន​ច្រើន ។ ក្រៅពី​ទទួល​បាន​ជោគជ័យ​ដោយ​រៀបចំ​កម្មវិធី​យ៉ាង​រលូន​ក៏​បាន​ធ្វើ​ឱ្យ​ ពិភពលោក​ភ្ញាក់ផ្អើល​ផង​ដែរ ព្រោះ​នំអន្សម​យក្ស​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក និង​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន​ខ្មែរ​ក៏​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ដែរ ដោយ​យុវជន​ចំនួន​២០១៥​នាក់​ចូលរួម​រាំ ។ ក្នុង​នាម​សិល្បករ​នាយ​ក្រឹម និង​នាយ​កុយ​បាន​រួម​គ្នា​សម្តែង​ឱ្យ​បាន​ល្អ​ទោះ​នឿយហត់​បែប​ណា​អត់​គិត​ទេ ។
នាយ​ក្រឹម និង​នាយ​កុយ រំពឹង​ថា ឆ្នាំ​២០១៦ អង្គរ​សង្ក្រាន្ត​នឹង​រំលេច​រូបរាង​ជា​បន្ត​ទៀត ព្រោះ​មហាជន​គាំទ្រ​ខ្លាំង​ណាស់ ។
អ្នកសិល្បៈ​ដែល​ចូលរួម​សម្តែង​នៅ​មុខ ប្រាសាទអង្គរវត្ត​មាន​នាយ​កុយ​, នាយ​ក្រឹម​,​នាយ​វីតាមីន​សេ​, យាយ​អឿ​ន​, នាង​ប៉េងប៉ោង​,  ស្រី​លាភ​, កន្តុម​អ៊ឺត​, នាយ​ឆ្លាំង​, នាយ​ច​យ​, ចាប​ចៀន​, សាន​ម៉ៅ​, នាង​គ្រ​ត​, នាង​ប្រិមប្រិយ​, លោក​សួ​ស សង​វាចា​, លោក​អា​ដាំ​, លោក​គង់ សុធា​រិ​ទ្ធ​, លោក​ហេង ប៊ុ​ន​លាភ​,​លោក​មាស សា​រ៉ា​ន់​, លោក​យូ​ឌី​ស្កូ​, កញ្ញា​នី មុនីនាថ​, កញ្ញា ពៅ លី​ដា​, នាង​យ៉ុ​ង ចាន់​កណ្ណិកា​, យ៉ុ​ង ចាន់​សុធា​វី​, កញ្ញា​វី ឌី​ណែ​ត​, កញ្ញា​ទៀង មុំ​សុធា​វី​, កញ្ញា​ស៊ូ ដា​ណេ​, អ្នក​នាង​កែវ ពេជ្រ​ពិសី​, កញ្ញា​ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន​, អ្នក​នាង​ឌៀប ស្រីរ​ត្ន័​, អ្នក​នាង សុខ ស្រី​ពេជ្រ​,​អ្នក​នាង​អោ​ក សុ​ម៉ា​វ​ត្តី​, អោ​ក សុ​ម៉ា​លី​តា និង​អ្នក​នាង​ហ៊ឹ​ម សុ​ភី ជាដើម ៕

0 comments:

Post a Comment

Khmer Proverb