ទេសចរថ្មើរជើង13ប្រទេសមកដល់ស្រុកខ្មែរជួបចោរប្លន់
ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០១៥ ម៉ោង ០៩:១៥
រាជធានីភ្នំពេញ ៖ បុរសជនជាតិកាហ្សាក់ស្ថានម្នាក់ដែលធ្វើដំណើរទេសចរណ៍ដោយថ្មើរជើងឆ្លងកាត់១៣ប្រទេសរួចមកហើយនោះ ត្រូវជន៣នាក់វាយប្លន់យកទូរស័ព្ទដៃនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២ មេសា ។
ជនបរទេសឈ្មោះ SERGEY ភេទប្រុស អាយុ២០ឆ្នាំ ស្ពាយសាក់កាដូធំមួយជាអ្នកទេសចរថ្មើរជើងអស់រយៈពេល២៩៦ថ្ងៃមកហើយ ដោយឆ្លងកាត់ប្រទេសចំនួន១៣ ដែលប្រទេសកម្ពុជាជាប្រទេសឆ្លងកាត់ទី១៤ ។
នេះជាដំណើរទេសចរណ៍ដោយថ្មើរជើងមួយដោយមិនចំណាយប្រាក់ផ្ទាល់ខ្លួន ឬការផ្តល់ជំនួយអ្វីមួយឡើយ និងនៅជាប់នឹងខ្លួនមានស្ពាយសាក់កាដូយ៉ាងធំមួយ មានដោតទង់ជាតិមួយនៅជាប់នឹងសាក់កាដូជាសញ្ញាសម្គាល់ផងដែរ ដោយដើរឆ្លងកាត់នៅមុខព្រលាន លុះមកដល់ចំណុចខាងលើ ស្រាប់តែមានជន៣នាក់នាំគ្នាវាយប្លន់យកទូរស័ព្ទម៉ាកសាំសុ៊ងកាឡាក់ស៊ីមួយគ្រឿងទៅបាត់ ។
តាមរយៈអ្នកបកប្រែ ជនរងគ្រោះបានប្រាប់ថា ទូរស័ព្ទគាត់មិនស្តាយទេ ប៉ុន្តែនៅក្នុងទូរស័ព្ទ មានភ្ជាប់លេខកូដសម្ងាត់ដែលសំខាន់សម្រាប់ធ្វើដំណើរទេសចរណ៍របស់គាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបឲ្យជួយអន្តរាគមន៍ ។ នេះជាភាពបង្កឱ្យមានការអាម៉ាស់មួយ សម្រាប់ជាតិខ្មែរដែលក្រុមជនអន្ធពាលដ៏គម្រក់ហ៊ានប្រព្រឹត្តអំពើលាមកបែបនេះ ។ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវវែកមុខចាប់ខ្លួនក្រុមចោរហារយទាំងនេះឃើញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
តាមដំណឹងថា តំបន់ពោធិ៍ចិនតុង ដូចជា កាកាប ក្បាលដំរី មានក្មេងញៀនថ្នាំអុកឡុកតាមអំពើចិត្តនៅពេលយប់ ដែលសមត្ថកិច្ចហាក់ដូចជាអន់ជាងជនអន្ធពាលទាំងនោះ ៕

0 comments:
Post a Comment