ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១០:៥១
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស០៥នាក់បានស្លាប់និងរបួស១៨នាក់ ក្នុងនោះ១៤នាក់របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍១២លើកនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី០២ មេសា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទំាង១២ខាងលើ បានបណ្តាលឲ្យខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះម៉ូតូ១៥គ្រឿង រថយន្តធុនតូច០៣គ្រឿង និងយានផ្សេងៗ០៣គ្រឿង ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីល្បឿន០៦លើក ស្រវឹង០២លើក មិនប្រកាន់ស្តំា០២លើក ប្រជែងគ្រោះថ្នាក់០១លើក និងមិនគោរពសិទ្ឋិអាទិភាព០១លើក ៕
0 comments:
Post a Comment