ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១៦:១៧
ក្រោយការឆេះក្លិបរាត្រីមួយកាលពីយប់ថ្ងៃទី៣០ តុលា នៅទីក្រុងប៊ុយការ៉េស រដ្ឋធានីរូម៉ានី បណ្តាលឱ្យមនុស្សស្លាប់២៧នាក់ ភាគច្រើនជាយុវជន ប្រធានាធិបតីរូម៉ានី លោក KLAUS IOHANNIS កាលពីថ្ងៃទី៣១ តុលា បានចោទលើការមិនគោរពបណ្តាបទដ្ឋានសន្តិសុខ ទើបកើតមានសោកនាដកម្មនេះ ។
ប្រមុខរដ្ឋថ្លែងថា ខ្ញុំមានទុក្ខក្រៀមក្រំ តែមិនអស់ចិត្តឡើយ ដែលសោកនាដកម្មមួយបែបនេះអាចកើតមាននៅកណ្តាលក្រុងប៊ុយការ៉េស ។ អាជ្ញាធរមានតម្រុយនានារួចហើយ ដែលបង្ហាញថា បែបបទសន្តិសុខមិនត្រូវបានគេគោរព ។
ក្រោយទៅកាន់កន្លែងកើតគ្រោះថ្នាក់ ប្រធានាធិបតីរូម៉ានីមានប្រសាសន៍ថា ជារឿងនឹកស្មានមិនដល់ ដែលមនុស្សយ៉ាងច្រើនអាចចូលរួមក្នុងការប្រគំតន្ត្រីក្នុងហាងឌីស្កូចង្អៀតមួយ ហើយសោកនាដកម្មមួយអាចកើតមានក្នុងពេលដ៏ខ្លីបំផុត ក៏ព្រោះតែបទដ្ឋានសន្តិសុខត្រូវគេធ្វើមិនដឹងមិនឮ ។
ក្រោយសោកនាដកម្មនេះ រដ្ឋាភិបាលប្រកាសពីការកាន់មរណទុក្ខជាតិរយៈពេល៣ថ្ងៃ ។
យុវជនជាច្រើនរយនាក់ ដែលយោងតាមក្រសួងមហាផ្ទៃថា រវាងពី៣០០ទៅ៥០០នាក់ បានលើកទៅជួបជុំគ្នាក្នុងក្លិបរាត្រី COLECTIV ដោយនៅទីនោះមានការប្រគំតន្ត្រីមួយរបស់ក្រុមរ៉ុករូម៉ានី GOODBYE TO CRAVITY ដែលផ្សាយពាណិជ្ជកម្មពីអាល់ប៊ុមថ្មីរបស់ខ្លួន ។ អ្នកកាន់ហ្គីតា២នាក់របស់ក្រុមតន្ត្រីនេះស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយសមាជិកក្រុម៣នាក់ទៀតរបួសធ្ងន់ ។ មានការផ្ទុះខ្លាំងមួយមុនពេលចប់ការប្រគំតន្ត្រីនេះ ហើយភ្លើងបានឆាបឆេះភ្លាមៗ និងរាលដាលយ៉ាងឆាប់នាំឱ្យមានផ្សែងយ៉ាងក្រាស់ ញ៉ាំងឱ្យមនុស្សម្នាផ្អើលរត់ចេញ ហើយជាន់គ្នាព្រោះច្រកចេញមានបើកចំហតែមួយ ។ ក្រៅពីអ្នកស្លាប់ មនុស្សជិត២០០នាក់រងរបួស ក្នុងនោះ១៤៦នាក់បញ្ជូនទៅមន្ទីរពេទ្យ ៕

0 comments:
Post a Comment