ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានចេញជួយឃោសនាបោះឆ្នោតរួមជាមួយលោកស្រីហ៊ីលឡារី គ្លីនតុន ជាលើកដំបូងកាលពីថ្ងៃទី៥ កក្កដា ។
ក្នុងអង្គមីទ្ទីងឃោសនាមួយនាទីក្រុង CHARLOTTE រដ្ឋការ៉ូលីនខាងជើង លោកបារ៉ាក់ អូបាម៉ា ថ្លែងថា ហ៊ីលឡារី ! ហ៊ីលឡារី! ហ៊ីលឡារី! តើលោកអ្នកមានការកក់ក្តៅដែរទេ? ហេតុអីក៏ខ្ញុំមកជាមួយលោកស្រីហ៊ីលឡារី? នេះក៏មកពីយើងមានការជឿជាក់លើលោកស្រី។ លោកបានសរសើរថាមពល និងភាពក្លាហានរបស់លោកស្រីគ្លីនតុន ដែលធ្លាប់ជាគូប្រកួតជាមួយលោកក្នុងការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីកាលពីឆ្នាំ២០០៨ ។ លោកថ្លែងទៀតថា ពុំមានបុរស ឬនារីណាដែលមានគុណសម្បត្តិល្អដូចលោកស្រីសម្រាប់កាន់តំណែងប្រធានាធិបតីឡើយ ។ ប្រាកដណាស់ លោកស្រីហ៊ីលឡារី គ្លីនតុន នឹងជានារីរដ្ឋដែលនឹងនាំឱ្យយើងមានមោទនភាពលើពិភពលោក ។
នៅលើវេទិកា ប្រធានាធិបតីអាេមរិកបានលើកឡើងយ៉ាងវែងពីសកម្មភាពរយៈពេល៤ឆ្នាំ ដែលលោកស្រីគ្លីនតុន ធ្វើរដ្ឋមន្ត្រីការបរទេសពោលគឺក្នុងអាណត្តិទីមួយរបស់លោក ។ ពេលនោះលោកស្រីបង្ហាញពីកម្លាំង និងភាពជាអ្នកដឹកនាំ ។
មុននេះលោកស្រីហ៊ីលឡារី គ្លីនតុន បានលើកពីប្រវត្តិនៃទំនាក់ទំនងរបស់លោកស្រីជាមួយលោកបារ៉ាក់ អូបាម៉ា ។ លោកស្រីថា លោកអូបាម៉ា ជាគូប្រជែងខាងនយោបាយ បន្ទាប់មកជាដៃគូ រួចក្លាយជាមិត្ត ។ លោកស្រីបន្តថា ជឿខ្ញុំចុះ ខ្ញុំដឹងពីរបស់២ឬ៣ស្តីពីវិធីយកឈ្នះការបោះឆ្នោត ។
ទាក់ទិនរឿងអីុម៉ែលឯកជនរបស់លោកស្រីហ៊ីលឡារី គ្លីនតុន នាយករបស់ភ្នាក់ងារ FBI អាេមរិក លោក JAMES COMEY ប្រកាសនាថ្ងៃទី៥ កក្កដា ថា ភ្នាក់ងាររបស់លោកនឹងពុំធ្វើអនុសាសន៍ណាមួយឱ្យមានការកាត់ក្តីរបស់តុលាការប្រឆាំងលោកស្រីគ្លីនតុន ទាក់ទិននឹងការស៊ើបអង្កេតលើអីុម៉ែលឯកជនរបស់លោកស្រីឡើយ ៕
From:Kohsantepheapdaily.com
Thursday, July 7, 2016
Home »
ព័ត៌មានអន្តរជាតិ
» លោកបារ៉ាក់ អូបាម៉ា ចេញជួយឃោសនាលោកស្រីគ្លីនតុន
លោកបារ៉ាក់ អូបាម៉ា ចេញជួយឃោសនាលោកស្រីគ្លីនតុន
Categories: ព័ត៌មានអន្តរជាតិ
0 comments:
Post a Comment