Sunday, February 21, 2016
Home »
ព័ត៌មានជាតិ
» យុត្តិធម៌ច្រាសជើង ?
យុត្តិធម៌ច្រាសជើង ?
ដោយ ៖ សហការី
ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ០៩:៤៨ (22-02-2016 09:48)
គណៈកម្មាធិការមួយមានកំរិតថ្នាក់ជាតិ ចាប់ផ្តើមលេងធម៌ក្តៅហើយខាងរៀបចំអភិវឌ្ឍន៍ឆ្នេរសមុទ្រដោយទុកប្រវែង៥០ម៉ែត្រពីឆ្នេរ ។
ចាប់ផ្តើមចេញសកម្មភាពឱ្យឃើញមុនគេ...នៅក្រុងព្រះសីហនុឃើញវ៉ៃចោលនូវរបងស័ង្កសីក្រុមហ៊ុនមួយនៅមាត់សមុទ្រ...បន្ទាប់មកឃើញចាប់
ផ្តើមដេញសំណង់ទាំងឡាយតាមឆ្នេរទៀត មានឆ្នេរអូរត្រេះ អូរឈើទាលជាដើម ។ល។ តាមសារាចរណែនាំលេខ០១ ឆ្នាំ២០១២ ។
តាមសារាចរលេខ០១នេះ មិនមែនប៉ះតែលើឆ្នេរសមុទ្រក្រុងព្រះសីហនុតែមួយទេ...វាប៉ះឆ្នេរទាំងអស់ទូទាំងខេត្តដែលនៅជាប់តាមឆ្នេរសមុទ្រ ។
សង្ស័យណាស់...សង្ស័យយុត្តិធម៌នៅជើងមេឃ...សង្ស័យយុត្តិធម៌បានទៅលើអ្នករកសីុតូចតាចតាមមាត់ឆ្នេរ...សង្ស័យច្បាប់បង្ក្រាបបានតែអ្នកតូចតាច...ក្រីក្រ...យុត្តិធម៌បែបនេះ...ហៅថាយុត្តិធម៌ច្រាសជើង...ហេ ! ហេ !
ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុមានចំណុចខ្លះកើតកាស៊ីណូ...សណ្ឋាគារ...សង្ស័យយក០១នោះទៅធ្វើមិនបែក...បែកតែខ្យូស...បែកតែតៀមស្រាតូចតាច...តៀមកាហ្វេតាមឆ្នេរ...។ល។
ទៅមើលឆ្នេរខេត្តកែបឯណោះវិញ...សណ្ឋាគារមួយនោះ...ចាក់ដីលុបលើឆ្នេរ...លយចូលក្នុងសមុទ្ររាប់រយម៉ែត្រ...មានសំណង់រកេតរកូត...តើហ៊ានធ្វើដូចនៅអូរត្រេះ...អូរឈើទាលដែរទេ ?
មានព្រមានទុកពេល៣០ថ្ងៃវ៉ៃចោលដែរទេ ? ទំនងដូចអត់មានទេ...ដូច្នេះសង្ស័យយុត្តិធម៌នៅជើងមេឃមែនឬអត់ ? ឬក៏បានតែលើអ្នកក្រីក្រ...អ្នកក្រីក្រទទួលយកយុត្តិធម៌ច្រាសជើង...កុំតវ៉ាអត់តម្លៃទេ !
ផ្តល់យុត្តិធម៌ឱ្យអ្នកតូចតាច ក្រីក្រ...អាជីវករកំប៉ិកកំប៉ុក...គោរពច្បាប់ !...៣០ថ្ងៃបើមិនគោរព រុះចោលមិនទទួលខុសត្រូវ...រីឯសំណង់យក្ស...មហាសំណង់...កុំទាន់យកអីយុត្តិធម៌បែបហ្នឹង...យកអយុត្តិធម៌វិញល្អជាង...ទុកយុត្តិធម៌ឱ្យអ្នកក្រីក្របានហើយ...ហេ ! ហេ !
អាឡេវhttps://kohsantepheapdaily.com.kh/article/140263.html
Categories: ព័ត៌មានជាតិ
0 comments:
Post a Comment