Monday, February 22, 2016

ជម្លោះដីធ្លី​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ជនជាតិ​កួយ​ខេត្តព្រះវិហារ រស់នៅ​យ៉ាង​ត្រដាបត្រដួស​


From: Thmey Thmey.com


ព្រះវិហារ​៖ បន្ទាប់ពី​មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន​ដែលមាន​ឈ្មោះថា រូ​យ​ហ្វេ​ង និង​ឡាន​ហ្វេ​ង ប្រជាជន​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​នៅក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​បាត់បង់​មុខរបរ​ស្ទើរ​ទាំងស្រុង​។ ទំនាស់​នេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ចិន ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាង​១​ម៉ឺន​ហិច​តា រយៈពេល​៩៩​ឆ្នាំ ដើម្បី​ដាំ​អំពៅ​។ ប៉ុន្តែ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ បាន​គ្រប់​ដណ្ដប់​ដី​សហគមន៍​យ៉ាងច្រើន​ហិច​តា​។ បន្ទាប់ពី​មានការ​ឈូសឆាយ ប្រជា​សហគមន៍​បាន​លើក​បដា​តវ៉ា​ទាំង​នៅ​កន្លែង​មាន​ជម្លោះ និង​នៅ​ភ្នំពេញ​ជាច្រើន​ដង ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត ឈូសឆាយដី​សហគមន៍ ដើម្បី​សង់​រោច​ចក្រ​ផលិត​ស្ករស និង​ដាំ​អំពៅ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ជីវភាព​ប្រជា​សហគមន៍ កាន់តែ​ក្រីក្រ ដោយសារ​ការចំណាយ​ពេល​វេលា​ក្នុង​ការតវ៉ា និង​គ្មាន​មុខរបរ​ដែល​ពួកគេ​ធ្លាប់ធ្វើ​តាំងពី​ដូនតា​មក​នោះ​។  

​ជា​បន្ត​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សកម្មភាព របស់​ក្រុមនិស្សិត​មកពី​ភ្នំពេញ​ដែល​បាន​ចូលទៅ​តំបន់​ជម្លោះ និង​ស្តាប់​បទសម្ភាសន៍​រវាង លោក អ៊ុក ពឿ​ន ប្រធាន​សហគមន៍​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ជាមួយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ដែល​បាន​ទៅដល់​សហគមន៍​ផ្ទាល់​ដូចតទៅ​៖       

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​គ្រោង​ចំណាយ​ថវិកា​ជាង​100​លាន​ដុល្លារ​អភិវឌ្ឍន៍​កំពង់​ផែ

ដោយ ៖ សុវណ្ណណែត   
ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១២:០០   (23-02-2016 12:00)
រាជធានី​ភ្នំពេញ ៖ ដោយសារ​កំណើន​នាវា និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​បាន​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​កាន់តែ​ច្រើន​ឡើង​ៗ រហូត​ស្ទើរ​គ្មាន​លទ្ធភាព​សម្រាប់​ស្តុក​ទំនិញ​នាំ​ចេញ និង​នាំ​ចូល និង​ស្ទើរតែ​គ្មាន​គ្រឿងចក្រ​សម្រាប់​លើកដាក់​ទំនិញ​នោះ ពេល​នេះ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន ទាំង​ទំហំ​ផ្ទៃដី​កំពង់​ផែ ការ​នាំ​ចូល​ឧបករណ៍​លើកដាក់​ទំនិញ​បន្ថែម និង​សាងសង់​ផែ​បន្ថែម​ទៀត ។
លោក លូ គឹ​ម​ឈុ​ន អគ្គនាយក​គ្រប់គ្រង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា​៖ « លទ្ធផល​ប្រចាំឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ការងារ​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មានដំណើរ​ការ​ល្អ និង​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ ។ បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ​មាន​កំណើន​ប្រមាណ​១៧,៨៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ​។ សម្រាប់​នាវា​វិញ​មាន​កំណើន​ប្រមាណ​១៥% ហើយ​នាវា​ទេសចរណ៍​ឆ្លងកាត់​មាន​ប្រមាណ​១៧% ផង​ដែរ ។ ជា​ទូទៅ លទ្ធផល​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤ យើង​ទទួល​បាន​កំណើន​មួយ​ខ្ពស់ ដែល​ជា​មោទនភាព​មួយ​របស់​កម្ពុជា​យើង ។ ជាក់ស្ដែង កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ មាន​កំណើន​ប្រមាណ​៧៣% » ។
លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « បើ​តាម​សមត្ថភាព​របស់​កំពង់​ផែ​សព្វ​ថ្ងៃនេះ អាច​លើកដាក់​បាន​តែ​៣៥០​ពាន់​កុងតឺន័រ​ទេ​ក្នុង​មួយ​ឆ្នាំ តែ​សម្រាប់​ឆ្នាំ​២០១៥​កន្លង​មកនេះ កំណើន​កុងតឺន័រ​បាន​កើនឡើង​ជិត​៤០០​ពាន់​កុងតឺន័រ​ទៅ​ហើយ គឺ​វា​លើស​ពី​សមត្ថភាព​របស់​កំពង់​ផែ ដែល​ត្រូវការ​ពង្រីក​វិសាលភាព​ជា​បន្តបន្ទាប់​ទៀត ។ ដោយ​មើល​ឃើញ​ពី​កំណើន​ខ្ពស់​បែប​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អនុញ្ញាត​ឱ្យ​កំពង់​ផែ​ទិញ​គ្រឿងចក្រ​ពីរ​បន្ថែម​ទៀត​សម្រាប់​លើកដាក់​ទំនិញ ដែល​មួយ​គ្រឿង​ឬ​មួយ​សម្រាប់ ត្រូវ​ចំណាយ​លុយ​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​មក​ដល់​កំពង់​ផែ​នៅ​ចុងឆ្នាំ​២០១៦​នេះ ហើយ​មួយ​គ្រឿង​ឬ​មួយ​សម្រាប់​ទៀត នឹង​មួយ​ដល់​នៅ​ដើមឆ្នាំ​២០១៧ ខាង​មុខ​នេះ » ។
លោក​បន្ថែម​ថា ៖ « យើង​សង្ឃឹមថា បន្ទាប់​ពី​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ពីរ​សម្រាប់​នោះ​មក​ដល់​កម្ពុជា បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ នឹង​មាន​កំណើន​ឡើងជា​បន្តបន្ទាប់​ទៀត ហើយនឹង​ធ្វើ​ឱ្យ​កំពង់​ផែ​របស់​យើង អាច​ជា​កំពង់​ផែ​សំខាន់​មួយ​នៅ​ក្នុង​តំបន់ ។ ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​មាន​ទិស​ដៅ​ពង្រីក​ផែ​បន្ត​ទៅ​ទៀត ។ បន្ទាប់​ពី​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ពីរ​បន្ថែម​ទៀត​មក​ដល់​នៅ​ឆ្នាំ​២០១៩ ឬ​២០២០ យើង​សង្ឃឹមថា បរិមាណ​កុងតឺន័រ​នឹង​កើនឡើង​លើស​ពី​៧០០​ពាន់​កុងតឺន័រ​ក្នុង​មួយ​ឆ្នាំ ។ យើង​ក៏​ត្រូវ​គិតគូរ​ធ្វើ​ផែ​ប្រវែង​៣៥០​ម៉ែត្រ​បន្ត​ទៅ​ទៀត និង​មាន​ជម្រៅ​ទឹក​១៣​ម៉ែត្រ ដើម្បី​ទប់ទល់​នឹង​កំណើន​កុងតឺន័រ និង​អនុញ្ញាត​ឱ្យ​នាវា​នៅ​លើ​ពិភពលោក​អាច​ចូល​ចត​កំពង់​ផែ​របស់​យើង​បាន យ៉ាង​ហោច​ណាស់ ក៏​នាវា​៨៣% នៃ​នាវា​ពិភពលោក​អាច​ចូល​ចត​បាន​ដែរ » ។
លោក​បញ្ជាក់​ថា ៖ « ពេល​នេះ ក្រុមការងារ​កំពុង​សិក្សា និង​គូរ​ប្លង់​ដើម្បី​សាងសង់​ព​ង្រី​ផែ​ដែល​ត្រូវ​ចំណាយ​លុយ​ប្រមាណ​៨៣​លាន​ដុល្លារ​អា​មេ​រិ​ក  ហើយ​បន្ទាប់​ពី​ពង្រីក​ផែ​ថ្មី​រួច​ហើយ​នោះ ក៏​ត្រូវការ​គ្រឿងចក្រ​បន្ថែម​ទៀត ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ ដូចនេះ ត្រូវការ​ថវិកា​ធំធេង​ណាស់​សម្រាប់​ពង្រីក​ផែ​ថ្មី » ។
លោក​បញ្ជាក់​ទៀត​ថា ៖ « វា​ជា​ការ​រីករាយ​ណាស់​នៅ​ដើមឆ្នាំ​២០១៦​នេះ ដោយ​មាន​នាវា​ទេសចរណ៍​មក​ចូល​ចត​កំពង់​ផែ​ក្រុងព្រះសីហនុ​ជា​បន្តបន្ទាប់ ដែល​ថ្ងៃ​ខ្លះ​១​គ្រឿង ហើយ​ថ្ងៃ​ខ្លះ​ទៀត​មាន​រហូត​ដល់​២​គ្រឿង ។ កាលពី​ឆ្នាំ​២០១៤ កំពង់​ផែ​ទទួល​បាន​នាវា​ទេសចរណ៍​ចំនួន​២៤​គ្រឿង​, ឆ្នាំ​២០១៥ ទទួល​បាន​នាវា​ទេសចរណ៍​ចំនួន​៣៦​គ្រឿង ហើយ​សម្រាប់​ឆ្នាំ​២០១៦​នេះ គ្រាន់តែ​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង យើង​ទទួល​បាន​នាវា​ទេសចរណ៍​ចំនួន​១៧​គ្រឿង ។ កាលពីមុន នាវា​ទេសចរណ៍​ចេញពី​ថៃ​ទៅ​វៀតណាម គេ​រំលង​ផែ​យើង ជួនកាល​ចេញពី​វៀតណាម​ទៅ​ថៃ ក៏​រំលង​ផែ​យើង​ដែរ តែ​ឥឡូវនេះ​ឃើញ​ថា ស្ទើរតែ​អត់​មាន​រំលង​ទេ » ។
គួរ​បញ្ជាក់​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ធំ​ជាងគេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៦​នេះ ៕

ក្រុមហ៊ុន​​PPC​​យក​សំរាម​ទៅ​ចាក់ចោល​គ្មាន​សណ្តាប់ធ្នាប់​​ប៉ះពាល់​ដល់​សុខភាព​ ​​អ្នក​ភូមិ​តវ៉ា​ខ្លាំង​ក្លា

ដោយ ៖ ពេជ្រ សុវណ្ណារ៉ា   
ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១២:៤១   (23-02-2016 12:41)
ក្រុង​ប៉ោយ​ប៉ែ​ត ​៖ ​អ្នក​ភូមិ​ប្រមាណ​៥០​គ្រួសារ ដែល​អាជ្ញាធរដោះ​ដូរ​ពី​ចំណុច​ដី​ផ្លូវ​រថភ្លើងឲ្យ​ទៅ​រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​​​ត្អូញត្អែ​រប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ពួក​គាត់​រស់នៅ​សព្វថ្ងៃកំពុង​​រង​​ផល​ប៉ះពាល់​បញ្ហាសុខភាព​យ៉ាង​ខ្លាំង ដោយសា​តែខាង​ក្រុមហ៊ុន​សម្អាត​​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​ក្នុង​ដី​ភូមិដែល​ពួក​គាត់​រស់នៅ​ពាស​វាល​ពាស​កាល​គ្មា​សណ្តាប់ធ្នាប់ ។
​ក្រុម​អ្នក​ភូមិ​​បាន​លើក​ឡើង​ថា កាលពីមុន​ពួក​គាត់​រស់នៅ​កន្លែង​នេះ មិន​មាន​បញ្ហា​អ្វី​ទេ ​ប៉ុន្តែ​មួយ​រយៈ​ពេល​ជិត​១​ឆ្នាំ​នេះ​ ​​​​ក្រុមហ៊ុន​សំរាមខាងលើ​​​យក​រថយន្ត​ដឹក​កាក​សំណល់​​សំរាមពី​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត ​​មក​ចាក់ចោល​ពាស​វាល​ពាស​កាល​រាយ​ប៉ាយ​គ្មាន​សណ្តាប់ធ្នាប់​​ជា​រៀងរាល់ថ្ងៃ ​​ថែមទាំង​ដុត​សំរាម​ហុយ​ផ្សែងទ្រលោម រួម​ទាំង​ជះក្លិន​ស្អុយ​​​​​​ស្ទើរតែ​ដកដង្ហើម​មិន​រួច​ ​ជា​បញ្ហាធ្វើ​ឲ្យ​ពួក​គាត់​រង​​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ ។​ 

​​ពួក​គាត់​​ជា​អ្នក​​រង​គ្រោះ​ទាំងអស់​សំណូមពរ​ដល់​​​អាជ្ញាធរ មាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ក្នុង​មូលដ្ឋាន មេត្តា​ជួយ​ចាត់វិធានការ​ណាមួយ​ដល់​ក្រុមហ៊ុន​សំរាម​​សម្អាត​​ក្រុង​ប៉ោយ​ប៉ែ​ត រក​ទីកន្លែង​ណាមួយ​ឲ្យ​បាន​ឆ្ងាយ​ពី​ភូមិ​ពួក​គាត់​រស់នៅ ​ដើ​ម្បី​ចៀសវាង​កុំ​ឲ្យ​រំខាន​ និង​ប៉ះពាល់​ដល់​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ទៅ​ថ្ងៃក្រោយ ៕


Sunday, February 21, 2016

យុត្តិធម៌​ច្រាសជើង ?


ដោយ ៖ សហការី  

ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ០៩:៤៨   (22-02-2016 09:48)

គណៈកម្មាធិការ​មួយ​មាន​កំរិត​ថ្នាក់​ជាតិ ចាប់ផ្តើម​លេង​ធម៌​ក្តៅ​ហើយ​ខាង​រៀបចំ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ដោយ​ទុក​ប្រវែង​៥០​ម៉ែត្រ​ពី​ឆ្នេរ ។

ចាប់ផ្តើម​ចេញ​សកម្មភាព​ឱ្យ​ឃើញ​មុនគេ​...​នៅ​ក្រុងព្រះសីហនុ​ឃើញ​វ៉ៃ​ចោល​នូវ​របង​ស័ង្កសី​ក្រុមហ៊ុន​មួយ​នៅ​មាត់សមុទ្រ​...​បន្ទាប់​មក​ឃើញ​ចាប់
ផ្តើម​ដេញ​សំណង់​ទាំងឡាយ​តាម​ឆ្នេរ​ទៀត មាន​ឆ្នេរ​អូរ​ត្រេះ អូរ​ឈើទាល​ជាដើម ។​ល​។ តាម​សារាចរ​ណែនាំ​លេខ​០១ ឆ្នាំ​២០១២ ។

តាម​សារាចរ​លេខ​០១​នេះ មិនមែន​ប៉ះ​តែ​លើ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​តែ​មួយ​ទេ​...​វា​ប៉ះ​ឆ្នេរ​ទាំងអស់​ទូ​ទាំង​ខេត្ត​ដែល​នៅ​ជាប់​តាម​ឆ្នេរសមុទ្រ ។

សង្ស័យ​ណាស់​...​សង្ស័យ​យុត្តិធម៌​នៅ​ជើងមេឃ​...​សង្ស័យ​យុត្តិធម៌​បាន​ទៅ​លើ​អ្នករក​សី​ុ​តូចតាច​តាម​មាត់​ឆ្នេរ​...​សង្ស័យ​ច្បាប់​បង្ក្រាប​បាន​តែ​អ្នក​តូចតាច​...​ក្រីក្រ​...​យុត្តិធម៌​បែប​នេះ​...​ហៅ​ថា​យុត្តិធម៌​ច្រាសជើង​...​ហេ ! ហេ !

ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ​មាន​ចំណុច​ខ្លះ​កើតកា​ស៊ីណូ​...​សណ្ឋាគារ​...​សង្ស័យ​យក​០១​នោះ​ទៅ​ធ្វើ​មិន​បែក​...​បែក​តែ​ខ្យូ​ស​...​បែក​តែ​តៀមស្រា​តូចតាច​...​តៀម​កាហ្វេ​តាម​ឆ្នេរ​...​។​ល​។

ទៅ​មើល​ឆ្នេរ​ខេត្ត​កែប​ឯណោះ​វិញ​...​សណ្ឋាគារ​មួយ​នោះ​...​ចាក់​ដី​លុប​លើ​ឆ្នេរ​...​លយ​ចូល​ក្នុង​សមុទ្រ​រាប់រយ​ម៉ែត្រ​...​មាន​សំណង់​រកេតរកូត​...​តើ​ហ៊ាន​ធ្វើ​ដូច​នៅ​អូរ​ត្រេះ​...​អូរ​ឈើទាល​ដែរ​ទេ ?

មាន​ព្រមាន​ទុក​ពេល​៣០​ថ្ងៃ​វ៉ៃ​ចោល​ដែរ​ទេ ? ទំនង​ដូច​អត់​មាន​ទេ​...​ដូច្នេះ​សង្ស័យ​យុត្តិធម៌​នៅ​ជើងមេឃ​មែនឬ​អត់ ? ឬ​ក៏​បាន​តែ​លើ​អ្នក​ក្រីក្រ​...​អ្នក​ក្រីក្រ​ទទួលយក​យុត្តិធម៌​ច្រាសជើង​...​កុំ​តវ៉ា​អត់​តម្លៃ​ទេ !

ផ្តល់​យុត្តិធម៌​ឱ្យ​អ្នក​តូចតាច ក្រីក្រ​...​អាជីវក​រកំ​ប៉ិ​ក​កំប៉ុក​...​គោរព​ច្បាប់ !...៣០​ថ្ងៃ​បើ​មិន​គោរព រុះ​ចោល​មិន​ទទួលខុសត្រូវ​...រីឯ​សំណង់​យក្ស​...​មហា​សំណង់​...​កុំទាន់​យក​អី​យុត្តិធម៌​បែប​ហ្នឹង​...​យកអយុត្តិធម៌​វិញ​ល្អ​ជាង​...​ទុក​យុត្តិធម៌​ឱ្យ​អ្នក​ក្រីក្រ​បាន​ហើយ​...​ហេ ! ហេ !
                   អា​ឡេវhttps://kohsantepheapdaily.com.kh/article/140263.html

Friday, February 19, 2016

ការស្វាគមន៍ម្ចាស់ឧបត្ថម្ភរបស់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ

កាលពីវេលាព្រឹកថ្ងៃទី ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ២០១៦​ សាលាបច្ចេទេសដុនបូស្កូ ខេត្តព្រះសីហនុ បានប្រារព្ធកម្មវិធីមួយដោយមានការរាំរបាំប្រពៃណីខ្មែរដែលរាំដោយសិស្សានុសិស្សនិងប្អូនៗមូល
និធិដុនបូស្កូផ្ទាល់តែម្ដង។ការប្ររព្ធកម្មវិធ្ធីនេះគឺធ្វើឡើងដើម្បីទទួលMr. Hector Loontjens

 Mrs. Helen Loontjens​​  មកពី Netherlandsដែលជាអ្នកឧបត្ថម្ភដ៏ធំទៅដល់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
                                   




                                       








Monday, February 1, 2016

សិល្បះក្នុងការបញូលសំលេង

នៅវេលាព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៦នេះលោក សំ គីមសាន ជាអ្នកបញ្ចូលសម្លេងដ៏ល្បីល្បាញរយះពេល១៦ឆ្នាំក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នគាត់កំពុងធ្វើការនៅផលិតកម្ម រស្មីតាន់តាន់ និង ផលិតកម្មឯករាជ្យនៅទីក្រុងភ្នំពេញ បានមកជែករំលែកបទពិសោធន៍ដល់និសិ្សតផ្នែកទំនាក់ទំនងសង្គម និង សារពត័មាន នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ។
គាត់បានបង្រៀនពីរបៀបប្រើប្រាស់សម្លេង និងការគ្រប់គ្រង់សម្លេង ការធ្វើសម្លេងតួផ្សេងៗដូចជា ចាស់ ក្មេង ស្ទាវ និងបានឲ្យសិស្សឡើងអនុវត្តន៍សម្លេងហើយគាត់កែលម្អពីចំនុចខ្វះខាត់ដើម្បីអោយកាន់តែល្អថែមទៀត។
តាំងនាមជំនួសមុខអោយគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូនិង សិស្សនិស្សិតសូមថ្លែងអំណគុណដល់លោក សំ គីមសាន ដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកចែករំលែកបទពីសោធន៍ដល់សិស្សនិស្សិតសូម


ជូនពរឲ្យមានសុខភាពល្អ និង ជោគជ័យក្នុងភារៈកិច្ចការងារ៕

Khmer Proverb