Thursday, January 28, 2016

កម្មវិធី សំនួរ និងចំលើយ អំពីប្រវត្តិលោកឪពុក បូស្កូ ក្នុងឪកាសបុណ្យកីឡាពណ៍


នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុធ្វើការឆ្លើយសំនួរចំលើយទៅតាមក្រុមពណ៌នីមួយៗ ដែលមាន ពណ៍ក្រហម​ ពណ៍លឿង ពណ៍ខៀវ និង

ពណ៍ផ្កាស៊ីជម្ពូ ដោយប្រារព្ធឡើងនៅវេលាម៉ោង 02:00 រសៀល។ក្រុមនីមួយៗមានការជ្រើសរើសសមាជិកចំនួន ០៨នាក់ ដើម្បីចម្រាញយកជើងខ្លាំងពីរនាក់ក្នុងការឆ្លើយសំនួរ ចំនួន ០៥ ដែលសំនួរដែលរៀបចំឡើងដោយលោកគ្រូ អៀង សុធា ។ 
បន្ទាប់មកទៀតជើងខ្លាំងទាំងពីរនាក់ទៅប្រកួតជាមួយក្រុមដ៍ទៃ ក្នុងគោលបំណងជ្រើសរើសយកជ័យ
ជំនះលេខ ០១ ហើយនិងទទួលបានរង្វន់ពីលោកឪពុក យ៉ូ ជីន ខាល់​ កូ។ដែលរង្វន់លេខ០១ ទទួលបានចង្ក្រាហ្គាស លេខ០២ ទទួលបានបំពង់ទឹកក្ដៅ និងលេខ០៣ និងលេខ០៤ ទទួកបាននំនិងស្ករគ្រាប់។






រីករាយថ្ងៃបុណ្យលោកឪពុកបូស្កូ



លោកឪពុក បូស្កូ គឺជា​ បិតា ជាមិត្ត និងជាគ្រូរបស់យុវជនទាំងអស់គ្នា។លោកតែងតែយកចិត្តទុកដាក់លើយុវជនក្រីក្រ យុវជនដែលគ្មានទីពឹងអោយទទួលបានការពារការផ្ដល់អាហារទៅដល់ពួកគេទាំងអស់គ្នា។គាត់ជាមនុស្សម្នាក់ដែលមានពន្លឺចែងចាំងដល់កូនៗទាំងអស់គ្នាគ្មាននរណាអាចប្រៀបផ្ទឹមនឹងលោកបានទេ។លោកមានភាពអត់ធ្មត់ព្យាយាមជំនះគ្រប់ឧបស្គទាំងអស់គ្មានក្លាយអ្វីសោះឡើយ។ដោយហេតុដូចនេះហើយទើបយុវជនទាំងអស់តែងតែប្រារព្ធកម្មវិធីមួយដើម្បីរំលឹកដល់ថ្ងៃដែលលោកអស់ជីវិតលើលោកយើងនេះទៅ។























សាលាបច្ចេកទេសដុន បូស្កូ​ ខេត្តព្រះសីហនុនៅថ្ងៃសុក្រ ទី២៩ ខែ មករាឆ្នាំ២០១៦​នា
ព្រឹកមិញនេះបានប្រារព្ធកម្មវិធីមួយយ៉ាងអធឹកអធមដែលប្រព្រឹត្តទៅចាប់តាំងពីម៉ោង ០៧:៣០​ រហូតដល់វេលាម៉ោង០៣:៥០។ទន្ទឹមនឹងចាប់ផ្ដើមកម្មវិធីនេះក្នុងកំឡុងពេលប្រាំបួនថ្ងៃមុន ជារៀងរាល់ព្រឹកគឺមានការអាននូវប្រវត្ថិសង្ខេបរបស់លោកឪពុកបូស្កូ ដែលអានដោយសិស្សានុសិស្សផ្ទាល់តែម្ដង ជាពិសេសនោះទៅទៀតក្រោយពេលអាននូវប្រវត្ថិសង្ខេបចប់ក៏មានការសួរនឹងឆ្លើយនូវសំនួរផងរវាងលោកគ្រូនិងសិស្សានុសិស្សផងដែរ ហើយមិនត្រឹមតែអាននោះទេក៏មានចាក់បញ្ចាំងរឿងលោកឪពុក យូហានបូស្កូ អោយទៅសិស្សានុសិស្សទស្សនាផងដែរ។ក្រោយអាហារពេលថ្ងៃត្រង់រួចហើយក៏មានការប្រកួតកីឡាទៅតាមក្រុមនីមួយដើម្បីទទួលបានរង្វន់នៅថ្ងៃទី២៩​​ ​ ជាថ្ងៃចុងបញ្ចប់នៃការប្រារព្ធពិធី ដែលរង្វន់នោះទទួលបានពីលោកឪពុក យ៉ូ ជីន ខាល់កូ ជាអធិការ​​នៃសាលាបច្ចេកទេស ដុនបូស្កូ។ក្នងការលេងកីឡានេះមានបែងចែងជាបួនក្រុម ដោយសារតែពណ៌នៃអាវមានបួនពណ៌គឺមាន ពណ៌​ក្រហម ពណ៌ខៀវ ពណ៌​លឿង និងពណ៌ស៊ីជម្ពូ។ដែលពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ៉ាងជ្រាលជ្រៅបំផុតគឺ៖
ក្រហម​៖​តំណាង​អោយ​ភាព​មុះមុតនិងភាពក្លាហានដែលស្តែងអោយឃើញថាយុវជន របស់លោកពុកយូហានបូស្កូ ​គឺ​​មាន​ចិត្ត​ក្លាហាន​ មុះ​មុត​​ជំនះ​រាល់​ឧបសគ្គ​រាល់​ការ​លំបាក​តស៊ូ​ក្នុង​ការ​រៀន​សូត្រ ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិមជីវិតពេលបច្ចុប្បន្ននិងអនាគត។
ពណ៌ខៀវ៖ តំណាង​អោយ​ភាព​មាន​បារមី​ ភាព​មានអំណាច ​ភាព​មាន​មហិទ្ធិរិទ្ធ​និង​ភាព​ខ្លាំងខ្លា​គឺ​សបញ្ជាក់ថា​យុវជន​ដុនបូស្គូ​គឺ​ជា​យុវជន​មានភាពរ៉ឹងប៉ឹង​ ខ្លាំង​ខ្លា​ ផ្នែក​រាង​កាយ​សុខ​ភាព​ និង​ផ្នែក​បញ្ញា​ស្មារតី​ ជំនះ​​និង​​តស៊ូ​​គ្រប់​​ឧបសគ្គ​​ក្នុង​ជីវិត​និង​ការ​រៀន​សូត្រ​ ដោយ​ទទួល​បាន​ភាព​គោរព​ភាព​កោត​ក្រែង ភាពសរសើរ និង​ភាព​មានកិ​ត្តយសពីសំណាក់ឪពុកម្តាយ ​គ្រូបារអាចារ្យ ញាតិ​មិត្ត​បងប្អូន​សង្គមមនុស្ស​និង​សង្គម​ការងារ​។ 
ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាល គឺ​មាន​ន័យ​ថាយុវជន ដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយ ផ្នែក​បញ្ញា​ស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិល្ប៍ធម៌ ចរិយាធម៌ គុណធម៌ ព្រម​ទាំង​ជាយុវជន​ដែល​មាន​នូវសម្មកភាពទាំងទ្រឹស្តីនិងការអនុវត្ត។
ពណ៌ស៊ីជំម្ពូរ៖ តំណាង​អោយ​មិត្តភាព​ការរួបរួម​និង​​សាមគ្គីភាព នេះ​បញ្ជាក់​អោយ​ឃើញ​ថាយុវជន​ដុន​បូស្កូ​ជាកំលាំងស្នូល ផ្នែក​ធនធាន​មនុស្ស​ដ៏​សំខាន់​ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ សង្គមមនុស្ស ​សង្គម​ជាតិ​ និង​​ពិភព​​លោក​​​ទាំង​មូល​។ ចំនុច​ខាង​លើ​នេះ​ហើយ​ជា​ចំនេះ​ដឹង​ពិតៗ​តែង​តែ​រមែងជាទ្រព្យសម្បត្តិអមតៈ យូរអង្វែង ឋិតថេរជេរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។




Tuesday, January 26, 2016

ព្រឹក​នេះ! ​​ខ្យល់​រងា​ចាប់​ផ្ដើម​ធ្លាក់​ហើយ​នៅ​ក្រុង​ព្រះសីហនុ


ខេត្ត​​ព្រះសីហនុ៖ ខ្យល់​រងា​ចាប់​ផ្ដើម​ធ្លាក់​ហើយ​នៅ​ក្រុង​ព្រះសីហនុ ​នា​ព្រឹក​ថ្ងៃ​​ទី​​២៥ ​ខែ​​មករា ឆ្នាំ​​២០១៦​នេះ ​ហើយ​ជា​មួយ​គ្នា​នេះ ​រលក​សមុទ្រ​ក៏​ហក់​ឡើង​កម្ពស់​ខុស​ពី​ធម្មតា​ជា​បណ្ដើរ​ៗ​ហើយ​ដែរ​។ នេះ​បើ​យោងតាម​ទំព័រ Facebook លោក ហ៊ុយ ប៉ុនឡេង។
សូម​បញ្ជាក់​ថា ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​​ដឹង កាល​ពី​​​​​ថ្ងៃ​ទី​២០​ ខែ​មករា ​ឆ្នាំ​២០១៦ កន្លង​មក​​​ថា​ ​បន្ទាប់​ពី​តាម​ដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ​ខែ​មករា​ ឆ្នាំ​២០១៦​​​​នេះ ​កម្រិត​សីតុណ្ហភាព​អប្បបរមា​នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា ​ខេត្ត​ឧត្តរមានជ័យ ​ព្រះវិហារ ​សៀមរាប ​បន្ទាយមានជ័យ ​បាត់weatherដំបង​ ប៉ៃលិន ​ស្ទឹងត្រែង​ រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដោយ​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ពី​១៤ ​ដល់ ​១៦​ អង្សាសេ៕

weather

Wednesday, January 20, 2016

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

         ​រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កំរិត និង ត្រូវចាត់វិធាតការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឪ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទៅប្រទេសដែលធានាឪ្យបាន នូវគោលការណ៍សេរីភាពខាងសិក្សាធិការ គោលកាណ៍សមភាព ក្នុងការអប់រំ ដើម្បីឪ្យប្រជាពលរដ្ឋ គ្រប់រូប មានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យអធិតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ។រាជារដ្ឋាភិបាលកម្ពុជា ត្រូវកាពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ។             រដ្ឋយកចិត្តទុកដាក់ជាអាទិ៍ភាពចំពោះជីវិតរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធមនុស្សដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញាព្រមទាំងឡាយទាក់ទងទៅនឹងសិទ្ធមនុស្ស សិទ្ធនារីនិងសិទិ្ធកុមារ។ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិឋានៈសង្គម ធនធាន ឫស្ថានភាពឯទៃឡើយ។ប្រជាពលរដ្ឋទាំងពីរភេទចូលរួមយ៉ាងសកម្មក្នុងជីភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។សេចក្កីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការ ពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពី អង្គការរដ្ឋ។ការប្រើសិទិ្ធសេរីភាពផ្ទាល់ខ្លួន របស់បុគ្គល ម្នាក់ៗ មិនត្រូវឪ្យប៉ះពាល់ដល់សិទិ្ធសេរីភាពអ្នកដទៃ ឡើយ។ការប្រើសិទិ្ធ សេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌ កំណត់ក្នុងច្បាប់។ ច្បាប់រ៉ាប់រង មិនឪ្យមានការរំលោភបំពានលើរូបរាងកាយ ឬ ទឺកដី របស់បុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋការចោទប្រកាន់ ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្តឹងបរិហារតវ៉ា ឬ ប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ការដោះស្រាយបណ្តឹងតវ៉ា នឹងសំណងជួសជុលការខូចខាតជាសម្ថកិច្ចរបស់តុលាការ។ ទ្រព្យសមត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាត សមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ ក្នុងច្បាប់។ រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឪ្យមាន ផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ភោរគោក្តសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និង ឧស្ម័ន ថ្ម និងខ្សាច់ ត្បូង ព្រៃឈើ ពពួកសត្វព្រៃ មច្ចាជាតិ ធនធានជលផល។ ទឹកដីនៃព្រះជារាណាចក្រកម្ពុជា ចែកជាខេត្ត និងក្រុង។ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ, ក្រុងចែកជាខ័ណ្ឌ ខ័ណ្ឌចែកជាសង្កាត់។
Picture From:Google.com



Video From:youtube.com  

Tuesday, January 19, 2016

Short Course ស្តីពីបែបបទនៃការធ្វើសារព័ត៌មាន

អត្ថបទ:ទុយ​ រៀម
កាលពីសប្តាហ៍មុននាថ្ងៃទី០៩​ ខែមករា ២០១៥ នៅក្នុងសាលាបច្ចេកទេសដុន
បូស្កូខេត្តព្រះសីហនុសិស្សានុសិស្សជំនាន់ទី៨ នៃផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានបានចូលរួមសិក្សាវគ្គខ្លីស្តីពីបែបបទធ្វើសារព័ត៌មាន បង្រៀនដោយលោក​ អ៊ិច​ ណែត ជាអតីតសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ជំនាន់ទី​​៤នៃ សាលាបច្ចេកទេស ដុនបូស្កូខេត្តព្រះសីហនុ។សព្វថ្ងៃគាត់គឺជាអ្នកសារព័​ត៌មាន មួយរូបដែលកំពុងបំរើការ​ងារនៅក្រុមហ៊ុន កាសែតកោះសន្តិភាព។



នារសៀលម៉ោង​២:00 លោកបានមកដល់សាលាដុនបូស្កូ ហើយសិស្សប្អូនបានទទួលរាក់ទាក់គាត់ដោយក្តីសប្បាយរីករាយពេញចិត្ត។ ជាដំបូងគាត់បានណែនាំខ្លួន និងបទពិសោធន៍ការងារ របស់គាត់ បន្ទាប់មកសិស្សប្អូនទាំងអស់ក៏បានណែនាំពីខ្លួនទៅគាត់វិញផងដែរ។
លោក អ៊ិច​​ ណែត គឺជាអ្នកភូមិ អង្គជ័យ​ ឃុំដំណាក់កន្ទួត​ ស្រុកកំពុងត្រាច ខេត្តកំពត។
លោកគាត់បានមានប្រសាសន៍ថា ក្នុងនាមអាជីពជាអ្នកសារព័ត៌មានម្នាក់យើងត្រូវមានភាពក្លាហាន, មានការទទួលខុសត្រូវចំពោះអ្វីដែលយើងបានធ្វើមាន,​​ ចិត្តតស៊ូ ព្យាយាម បន្ទាបខ្លួន និង អត់ធ្មត់ជានិច្ច ហើយត្រូវចេះទំនាក់ទំនងចំពោះ មនុស្សជុំវិញខ្លួន ឲ្យបានច្រើន ព្រោះមនុស្សទាំងអស់នោះហើយដែលជាប្រភពនៃព័ត៌មានរបស់ពួកយើងទាំងអស់គ្នា។

។គាត់បានបន្តទៀតថាការសរសេរព័ត៌មាននីមួយៗយើងត្រូវគិតដល់ W5 និងH1 ​ដែលមានដូចជា Why, What, Where, Who When និង  How។គាត់ក៏បានពន្យល់អត្ថន័យរបស់ពាក្យនីមួយនោះផងដែរដែលពាក្យៈ
Why: មូលហេតុអ្វីដែលវាកើតឡើង?
What:គឺវាជាអ្វីដែលបានកើតឡើង។
Where: វាបានកើតឡើងនៅកន្លែងណា?

Who: តើនរណាជាអ្នកជាអ្នកបង្កឡើង?
 When: តើហេតុការណ៍នោះកើតឡើងនៅពេលណា?
  How: តើវាកើតឡើងដោយរបៀបណា?
លើសពីនេះទៅទៀត គាត់ក៏បានបន្ថែមទៀតថាការសរសេរព័ត៌មានដែលល្អនិងមានភាពទាក់ទាញ គឺយើងត្រូវគិតអំពី៖
-ចំណងជើងនៃហេតុការណ៍ឫព្រឹត្តិការណ៍នោះខ្លី ប៉ុន្តែ ខ្លឹម
-ផ្តើមសេចក្តី ប្រមូលយកចំណុចដែលសំខាន់ៗ
-តួសេចក្តី ត្រូវសរសេរពីចំណុចដែលសំខាន់ៗបន្តបន្ទាប់
-បញ្ចប់ លើកយកចំណុចសំខាន់ៗបន្តបន្ទាប់
ឧទាហរណ៍៖ ព័ត៌មានគ្រោះថ្នាក់ចរាចរមួយមានអ្នកស្លាប់ និងមានអ្នករងរបួស​។ ដូច្នេះក្នុងហេតុការណ៍នោះយើងត្រូវលើកយកមកនិយាយមុនគេគឺ យើងត្រូវនិយាយពី អ្នកស្លាប់ ទើបយើងលើកយកអ្នករងរបួសមកនិយាយតាមពីក្រោយ។
 គាត់់បានបន្តថាប្រព័ន្ធសារព័ត៌មានច្រើនប្រភេទមានដូចជា៖
-ពត៌មានសេដ្ឋកិច្ច: មុននឹងសរសេរអត្ថបទគឺយើត្រូវគិតអំពីសំណួរក៏ដូចជា រឿងរ៉ាវដែលជាប់ពាក់ព័ន្ធ។
-ពត៌មានសន្តិសុខ និងសង្គម: គឺយើងត្រូវនិយាយអំពីអ្វីដែលពាក់ពាន់ទៅនឹង សន្តិសុខ ដូចជា ភ្លើងឆេះផ្ទះ​ គ្រោះថ្នាក់ចរាចរណ៍.... ជាដើម។
-ព័ត៌មានទាន់ហេតុការណ៍: គឺយើងត្រូវមានបណ្តាញជាច្រើន ដើម្បីទទួលបាន ព័ត៌មាន ភ្លាមៗ។
-ព័ត៌មានបច្ចេកវិទ្យា: ជ្រើសរើសប្រធានបទមួយ ដែលពេញនិយម។
-ព័ត៌មាន Profile: គឺត្រូវលើកយកបុគ្គលណាម្នាក់ដែលមានភាពលេចធ្លោល្បីល្បាញ នៅក្នុងសង្គមដោយមិនបំភ្លើស និងត្រូវមានការស្រាយបំភ្លឺពីម្ចាស់ Profile
នោះផងដែរ។មួយវិញទៀតគាត់ បានពន្យល់អំពីព័ត៌មាននៅក្នុង Website  គឺអាចនិយាយបានថាព័ត៌មានជូនដំណឹងឬ ព័ត៌មាន ពាក់កណ្តាលសម្រេច,​ ចំណែកព័ត៌មាននៅក្នុងកាសែតឬនៅក្នុងទស្សនាវដ្តី ហៅថា ព័ត៌មានសម្រេច។
  



Monday, January 11, 2016

កម្មករ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​បាវិត​ត្រូវ​គេ​កាត់​ប្រាក់​ខែ

 From :Postkhmer




ស្វាយរៀងៈ កម្មករ​នៅ​រោងចក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូដកម្ម​នាពេល​ថ្មីៗ​នៅ​​ ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង​បាន​​ទទួល​ប្រាក់​ខែ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​តែ​ប្រាក់​ ខែ​ត្រូវ​បាន​គេ​កាត់​ដែល​នេះ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​អំពី​បាតុកម្ម​ ថ្មី​ទៀត។

ម្ចាស់​រោងចក្រ​នេះ​បាន​បាត់បង់​ប្រាក់​អស់​រាប់​លាន​ដុល្លារ​ដោយសារ​តែ​ ការ​រាំងស្ទះ​ដែល​បណ្តាល​​មកពី​មាន​កូដកម្ម​ហិង្សា​ទាក់ទង​ទៅ​នឹង​ការ​ ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​បង្ក​ឲ្យ​មាន​ភាព​រំជើប​រំជួល​ដល់​ទីក្រុង​ បាវិត​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ​ឆ្នាំ​ ២០១៥ កន្លង​មក។
យោងតាម​លោក Rex Lee ​អ្នក​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាធេន​បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ មិន​បង់​ប្រាក់​ឲ្យ​កម្មករ​ដែល​​មិន​មក​ធ្វើការ​ពី​ថ្ងៃ​ទី ១៦ ដល់​ទី ២៤ ខែ​ធ្នូ​ថ្វីបើ​ប្រាក់​ឈ្នួល​ពាក់កណ្តាល ឬ​ពេញ​ត្រូវ​បាន​ផ្តល់​ជូន​កម្មករ​ដែល​មក​ធ្វើការ​តែ​ត្រូវ​គេ​បញ្ជា​ឲ្យ​ ចេញ​ពី​រោងចក្រ​ក៏ដោយ។
សម្រាប់​រយៈពេល​ពី​ថ្ងៃ​ទី ២២ ដល់ ២៤ ខែ​ធ្នូ​នៅពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​បង្គាប់​ឲ្យ​បញ្ឈប់​ការងារ​ទាំង​ស្រុង ​កម្មករ​ទាំងអស់​ទទួល​បាន​ប្រាក់​ឈ្នួល​ពាក់​កណ្តាល។
លោក Lee បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​និយោជក និង​រដ្ឋាភិបាល​កំពុង​ឃ្លាំមើល​ស្ថានការណ៍​ខណៈ​ដែល​កម្មករ​ទៅ​ធ្វើការ​នៅ​ ព្រឹក​នេះ​បន្ទាប់ពី​ពួកគេ​ឈប់​សម្រាក​កាលពី​ថ្ងៃ​អាទិត្យ។
លោកស្រី យៀន ម៉ាក កម្មករ​រោងចក្រ​នៅ​រោងចក្រ Kaoway ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេនហាធេន បាន​ថ្លែង​ថា​ប្រាក់​ខែ​របស់​អ្នកស្រី​ត្រូវ​បាន​កាត់​ប្រហែល ២០ ទៅ ៣០ ដុល្លារ​អាមេរិក។
លោកស្រី​បាន​ថ្លែង​បន្ត​ថា៖ «​យើង​នឹង​ធ្វើ​បាតុកម្ម​បើ​តំណាង​រោងចក្រ​យើង​មិន​តវ៉ា​ទាមទារ​ប្រាក់​ទេ​»។
ទោះបី​ជា​យ៉ាង​ណា​លោក​ ហាស ប៊ុនធី ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​ថ្លែង​ថា​បញ្ហា​ប្រាក់ខែ​ត្រូវ​បាន​ ដោះស្រាយ​ដោយ​ការ​សម្រប​សម្រួល​រវាង​កម្មករ ​និង​រោងចក្រ​ដែល​ព្រួយ​បារម្ភ​ពី​ការ​រាំង​ស្ទះ​បន្ត​ទៀត។
«​បន្ទាប់ពី​កម្មករ​ទទួល​បាន​ប្រាក់​ខែ​យើង​មិន​ឃើញ​សកម្មភាព ​ឬ​បាតុកម្ម​ទេ​»៕

Monday, January 4, 2016

ពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​ចាក់សំរាម​ទទួល​អំណោយ​ពី​សិល្បករ​តាម​រយៈ​សមាគម​ចាស់ជរា​រស់នៅ​អា​មេ​រិ​ក

រាជ​ធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ២០១៦​ តារា​សម្តែង​ តារាចម្រៀង​ ព្រមទាំង​ម្ចាស់​វិទ្យុ​ឌី​ភី​ បាន​សហការ​គ្នា​​នាំ​យក​អំណោយ​ពី​សប្បុ​រស​ជន​មួយ​ចំនួន​យក​ទៅ​ចែក​ផ្ទាល់​ ដល់​ជន​ក្រីក្រ​បងប្អូន​ប្រកប​របរ​រើស​សំរាម​ជា​ប្រចាំ​។
​អំណោយ​​​នេះ​ជា​ការ​ផ្តល់​ជូន​តាម​រយៈ​សមាគម​ចាស់ជរា​រស់នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ផ្តល់​ដល់​សិល្បករ​ផ្ទាល់​ចុះ​ចែករំលែក​។
លោក​គង់ សុធា​រិ​ទ្ឋ​ តារាចម្រៀង​បាន​ថ្លែង​ទាក់ទិន​នឹង​កម្ម​វិធីចែក​អំណោយ​នេះ​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​សមាគម​ចាស់ជរា​ដែល​មាន​ស្ថាប័ន​នៅ​អា​មេ​រិ​កបាន​ ផ្តល់​ឱកាស​​នាំ​យក​អំណោយ​ពី​សប្បុ​រស​ជន​មាន​ទាំង​នៅ​អា​មេ​រិ​ក​ និង​នៅ​ក្នុងស្រុក​ចែក​ជូន​ដល់​ជន​ក្រីក្រ​៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

Khmer Proverb