ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០១៥ ម៉ោង ២២:៥៩
ក្រុងសេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៣ សីហា ២០១៥ ថា ប្រទេសកូរ៉េខាងជើងបានប្រមូលមនុស្សរាប់សិបនាក់ នាវាមុជទឹក និងអង្គភាពកាំភ្លើងធំរបស់ខ្លួនទ្វេដងនៅតាមបណ្តោយព្រំដែន ព្រមទាំងចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាធ្វើឱ្យខូចដល់កិច្ចចរចាកម្រិតកំពូលក្នុងគោលបំណងបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ៧០ភាគរយនៃចំនួនសរុបកងនាវាមុជទឹករបស់កូរ៉េខាងជើងបានចាកចេញពីមូលដ្ឋានរបស់ខ្លួន និងបានបាត់ពីរ៉ាដាយោធារបស់ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនត្រូវបង្កើនការត្រួតពិនិត្យយោធារបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការចល័តនាវាមុជទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ដែល «មិនធ្លាប់មានពីមុនមក» នេះ ។
ការចល័តព័ទរបស់កូរ៉េខាងជើងនេះកើតឡើងខណៈដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសកូរ៉េទាំងពីរបានបន្តការពិភាក្សាគ្នាជាលើកទី២ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាបន្ទាប់ពីការចរចាដោយមានរត់ម៉ារ៉ាតុងកាលពីយប់ថ្ងៃសៅរ៍បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងចុងក្រោយ ។
អ្នកនាំពាក្យនិយាយថថា «កូរ៉េខាងជើងកំពុងតែទទួលយកនូវជំហរមុខពីរ ដោយមានការចរចានៅតែបន្ត ការចល័តទ័ពនៅតែមាន» ៕
0 comments:
Post a Comment