Tuesday, August 25, 2015

ការចែកសញ្ញាប័ត្រទៅដល់សិស្សនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូ


ក្រុងព្រះសីហនុៈ​សាលាបច្ចេកទេសដុន បូស្កូ មានទីតាំងស្ថិតនៅភូមិ៥​ សង្កាត់៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺជាសាលាមូយដែលបង្កើតទ្បើងក្នុងគោលបំណងជួយផ្ដល់នូវចំណេះជំនាញយ៉ាងពិតប្រាកដទៅដល់សិស្សនិស្សិត។ ក្រោយពីសិស្សានុសិស្សទាំងអស់បានបញ្ចប់ការសិក្សា,​ ជារៀងរាល់ឆ្នាំសាលាតែងតែធ្វើការរៀបចំកម្មវិធីចែកសញ្ញាប័ត្រទៅអោយសិស្សទាំងអស់។នៅថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៥​​ ខាងមុខនេះសាលានិងធ្វើការចែកសញ្ញាប័ត្របណ្តោះអាសន្នទៅដល់សិស្សដែលទើបតែបានបញ្ចប់ការសិក្សាក្នុងកំឡុងពេលឆ្នាំសិក្សា២០១៣-២០១៥ដើម្បីអោយសិស្សទាំងអស់យកទៅប្រើប្រាស់តាមសេចក្កីត្រូវការ, ដោយមានការចូលរួមក្រោមអធិប្បតីភាព លោកឪពុក ចន វិសឺរ​ លោក​ឪពុក​

​ យ៉ូ​ជីន ខាល់កូ​​ បងប្រុស រ៉ូប៉ែតូ និងលោកគ្រូ អ្នកគ្រូទាំងអស់នៃសាលាបច្ចេកទេសដុន បូស្កូ។កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ពេលព្រឹកចាប់ផ្តើមពីម៉ោង ៧:៣០នាទីដល់ម៉ោង១១:30នាទី ជាចុងក្រោយទទួលទានអាហារថ្ងៃត្រង់ទាំងអស់គ្នាជាការបិទកម្មវិធី។/

0 comments:

Post a Comment

Khmer Proverb