Thursday, July 16, 2015

ញាក់សាច់​!​ ល្បី​ថា​ LUMIA​ 940​ និង​ 940​ XL​ មាន​តម្លៃ​ថ្លៃ​ជាង​ IPHONE​ 6​ &​ SAMSUNG​ S6

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Microsoft​ ដែល​មានឈ្មោះ​ថា​ Lumia​ 940​ និង​ 940​ XL​ បាន​ក្លាយជា​ប្រធានបទ​ដែល​សារ​ព​ត៌​មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា​ វា​ប្រាកដជា​មាន​តម្លៃ​ថ្លៃ​ជាង​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ និង​ iPhone​ 6​ របស់​ក្រុមហ៊ុន​ Apple​ ទៅ​ទៀត​។​
c1
​សារ​ព​ត៌​មាន​ទាំងនោះ​បាន​លើក​ឡើង​ថា​ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​គឺ​ខុស​ប្លែក​ពី​ Samsung​ និង​ Apple​ ត្រង់​ថា​វា​ផលិត​មក​ពី​សារធាតុ​ប៉ូ​លី​កាបូ​ណាត​ដែល​មិន​ច្រេះ​ និង​មាន​ភាពរឹងមាំ​។​ លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន​ Lumia​ 940​ គឺ​បំពាក់​មក​ជាមួយ​នូវ​ Snapdragon​ 808​ SoC​ ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.2​ អ៊ី​ង​ Full​ HD​ (1920​ x​ 1080​ ភិ​ច​សែ​ល​)​។​ វា​ភ្ជាប់​ជាមួយនឹង​ RAM​ ទំហំ​ 3GB​ និង​មាន​ Memory​ ទំហំ​ 32GB​ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​បំពាក់​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ទំហំ​ 20MP​ និង​កាមេរ៉ា​មុខ​ទំហំ​ 5MP​ ។​
​ c2
​ចំនែក​ស្មា​ត​ហ្វូ​ន​ Lumia​ 940XL​ វិញ​បាន​ភ្ជាប់​ជាមួយនឹង​ Chipset​ ប្រភេទ​ Snapdragon​ 810​ ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​ Quad​ HD​ (2560​ x​ 1440)​ និង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ Lumia​ 940​ ដែរ​។​ យ៉ាងណាមិញ​ ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​គ្រោង​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​៕
c3
​ប្រភព​៖​ goal.com

0 comments:

Post a Comment

Khmer Proverb