Thursday, July 16, 2015

ដឹង​អត់​?​ ឥរិយាបថ​ នៃ​ការ​លេង​ FACEBOOK​ ក៏​អាច​ធ្វើ​ឲ្យ​ មាន​គ្រោះថ្នាក់​ ដល់​ជីវិត​ដែរ​

ការ​សិក្សា​ថ្មី​មួយ​ ដែល​ធ្វើ​ឡើង​ ដោយ​ទស្សនា​ វ​ដ្ដី​វេជ្ជសាស្ត្រ​ និង​បច្ចេកវិទ្យា​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ ដែល​លោក​អ្នក​ កំពុង​ឱនក្បាល​ ចុះ​ក្រោម​លេង​ Facebook​ ឬ​ Chat​ ជាមួយ​អ្នក​ណា​ម្នាក់​តាម​រយៈ​ ទូរស័ព្ទ​ដៃ​ក្នុង​រយៈ​ ពេល​យូរ​នោះ​ វា​គឺជា​ឥរិយាបថ​មួយ​ ដែល​អាច​បម​ន្ថែ​ម​ ទម្ងន់​ទៅ​លើ​ឆ្អឹងខ្នង​របស់​អ្នក​ ដល់​ទៅ​ ២៧​ គឺ​ឡូ​ក្រាម​។​
ការ​សិក្សា​បាន​បន្ត​ថា​ ជា​ទូទៅ​ពេល​ដែល​លោក​អ្នកលេង​ Facebook​ លោក​អ្នក​តែងតែ​ឱនក្បាល​ចុះ​ ក្រោម​ ហើយ​ប្រសិនបើ​លោក​អ្នក​បន្ត​ឥរិយាបថ​នេះ​ក្នុង​រយៈពេល​ពី​ ២​ ទៅ​ ៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ឬ​ បន្ត​រហូត​ដល់​ ១០​ ម៉ោង​នោះ​ វា​ជា​ការ​បំផ្លាញ់​ឆ្អឹងខ្នង​របស់​អ្នក​យ៉ាងធ្ងន់ធ្ងរ​ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ អាក្រក់​ដល់​ ក​ សាច់ដុំ​ សរសៃពួរ​ឆ្អឹងខ្នង​ និង​ សរសៃ​ផ្សេងៗ​ទៀង​ផង​។​
​ការ​សិក្សា​ដដែល​នេះ​បាន​អះអាង​ថា​ ប្រសិនបើ​លោក​អ្នក​ឱនក្បាល​ចុះ​ក្រោម​ក្នុង​មុំ​ 15​ ដឺ​ក្រេ​ លោក​អ្នក​ និង​បន្ថែម​ទម្ងន់​ដល់​ខ្អឹ​ង​ខ្នង​ 12​ គីឡូក្រាម​។​ ឱនក្បាល​ចុះ​ក្រោម​ក្នុង​មុំ​ 45​ ដឺ​ក្រេ​ បន្ថែម​ទម្ងន់​ដល់​ខ្អឹ​ង​ខ្នង​ 22​ គីឡូក្រាម​ ហើយ​ប្រសិនបើ​លោក​អ្នក​ឱនក្បាល​ចុះ​ក្រោម​ក្នុង​មុំ​ 60​ ដឺ​ក្រេ​ នោះ​លោក​អ្នក​បន្ថែម​ទម្ងន់​ ដល់​ឆ្អឹងខ្នង​ ២៧​ គីឡូក្រាម​។​
​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពី​គ្រោះ​ថា្ន​ក់​ដ៏​អាក្រក់​មួយ​នេះ​ លោក​អ្នត​ត្រូវ​តែ​កាត់​បន្ថយ​ពេលវេលា​លេង​ Facebook​ របស់​លោក​អ្នក​ ហើយ​ការ​លេង​នោះ​ទៀត​សោត​ ត្រូវ​តែ​ប្រាកដ​ថា​លោក​អ្នក​ស្ថិត​នៅ​ក្នុង​ ឥរិយាបថ​ដ៏​សមរម្យ​មួយ​៕
How-Your-Texting-or-Facebooking-Posture-is-Killing-You

from :norko24.com

0 comments:

Post a Comment

Khmer Proverb