Thursday, July 16, 2015

អាយុខ្លី ដោយសារតែមើលទូរទស្សន៍ច្រើនពេក

ការមើលទូរទស្សន៍ច្រើនពេក អាចធ្វើឱ្យអ្នក មានអារម្មណ៍ថាស្ពឹកខួរក្បាល ​ហើយអាចនឹងឆក់យកជីវិត របស់អ្នកក្នុងប្រការ ណាមួយបាន ក្នុងរយៈ​ពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នេះបើតាមការសិក្សាថ្មីមួយបានបង្ហាញ។ កាន់តែមើលប៉ុណ្ណា ហានិភ័យនៃការស្លាប់របស់អ្នក កាន់តែខ្ពស់ ជាពិសេសអាចមកពីកើត ជំងឺបេះដូងទៀត នេះជាអ្វីដែល ក្រុមអ្នកស្រាវជ្រាវបានរកឃើញ។
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានរកឃើញដោយ លោកសាស្ត្រាចារ្យ Miguel Martinez ដែលមកពី សាកលវិទ្យាល័យ Navarra ក្នុងទីក្រុង Pampolona បានបង្ហើបពីការស្រាវជ្រាវនេះថា « យើងបានធ្វើការ សិក្សាស្ទាបស្ទង់ ទៅលើមនុស្សពេញវ័យ ៨៨០០នាក់ ហើយបានរកឃើញនូវ មូលហេតុដ៏គួរអោយភ្ញាក់ផ្អើលមួយ គឺថាការមើលទូរទស្សន៍ច្រើន បានបង្កអោយ មានគ្រោះ​ថ្នាក់ដល់សុខភាព ព្រោះពួកគេមិនបានធ្វើសកម្មភាព អ្វីផ្សេងក្រៅពីអង្គុយស្ងៀមឡើយ ហើយសំឡឹងទូរទស្សន៍ឡើយ។
លោកបានបន្តថា ​មនុស្ស៨៨០០នាក់នោះ អាចនឹងប្រឈមមុខនឹងជំងឺ បេះដូងធ្ងន់ធ្ងរ ហើយបើប្រៀបធៀបទៅនឹង អ្នកដែលបានមើលទូរទស្សន៍ តិចជាងពីរម៉ោងក្នុងមួយថ្ងៃ នឹងអ្នកដែល បានមើល បួនម៉ោងឬច្រើនជាង អ្នកដែលចំណាយច្រើនជាង ៤ម៉ោងមានអត្រាស្លាប់៤៦ ភាគរយ អាចនឹងទំនងជាស្លាប់ដោយសារមូលហេតុណាមួយ ក្នុងពេលស្រាវនេះ ក៏បានអោយដឹង ថា មានមនុស្ស ២៨៤នាក់បានស្លាប់ផងដែរ។ លោកបញ្ជាក់ថា « សុខភាពរបស់មនុស្ស វានឹងចុះខ្សោយ ប្រសិនណាបើ មិនបានធ្វើចលនា ក្នុងរយៈពេល ៤ម៉ោងឡើង »។From :norkor 24.com

0 comments:

Post a Comment

Khmer Proverb