ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៥:២៦
រាជធានីភ្នំពេញ ៖
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មាន
ថា អង្គការសហប្រជាជាតិ ( UN ) បានស្នើសុំបើកការិយាល័យមួយទៀត
ដែលហៅកាត់ថា UNOPS នៅព្រះរាជាណាចក្រកម្ពុជា
ហើយការិយាល័យនេះនឹងផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល
និងបរិស្ថាន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងដូច្នេះ បន្ទាប់ពីកិច្ចជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយអ្នកស្រី ហ្គ្រីធិ ហ្វែរម៉ូ (Grete Faremo) អគ្គលេខាធិការរង និងជានាយកប្រតិបត្តិអង្គការសហប្រជាជាតិទទួលបន្ទុកសេវាគម្រោងជំនួយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងបរិស្ថាន នាថ្ងៃទី២៣ មីនា ២០១៥នេះនៅទីស្តីការក្រសួង។
លោក កុយ គួង បញ្ជាក់ថា ការបើកការិយាល័យUNOPS របស់អង្គការសហប្រជាជាតិ គឺមានគោលបំណងពិនិត្យ និងចង់ជួយបន្ថែមទៀត ដល់កម្ពុជាទាក់ទងនឹងវិស័យខាងលើនេះ។ លោក កុយ គួង បានមានប្រសាសន៍បន្តថា ប្រមុខការទូតកម្ពុជា បានស្វាគមន៍ចំពោះសំណើរបស់អ្នកស្រី ក៏ហ្គ្រីធីហ្វែរម៉ូ ហើយក៏បានស្នើសុំឲ្យ UNOPS ផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាមរណមាតា និងទារកឲ្យបានជាអតិបរិមា រួមជាមួយការលើកកម្ពស់ការសិក្សារបស់ស្ត្រីនៅកម្ពុជា ព្រោះថាបច្ចុប្បន្ននេះការសិក្សានៅកម្ពុជាមិនមានតុល្យភាពរវាង ស្ត្រីនិងបុរស ។
លោក កុយ គួង បានបញ្ជាក់ទៀតថា «កន្លងមកអង្គការ UNOPS បានទាក់ទងក្រសួងសាធារណការ និងដឹកជញ្ជូន», ក្រសួងសុខាភិបាល «ជំងឺគ្រុនចាញ់ ជំងឺឆ្លងផ្សេងៗ និងជំងឺអេដស៍», ក្រសួងបរិស្ថាន «ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ បណ្តុះបណ្តាលសហគមន៍មូលដ្ឋាន ឲ្យយល់ដឹងការការពារព្រៃឈឺផ្សេងៗជាដើមផងដែរ»៕

0 comments:
Post a Comment