Sunday, March 22, 2015

អគ្គិ​ភ័យ​​ឆេះ​ស្មៅ​ក្នុង​ក្លិប​វាយ​កូន​ហ្គោល​រ៉ូយ៉ាល់​ភ្នំពេញ​

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា អគ្គិ​ភ័យ​កំពុង​ឆេះ​ស្មៅ​​នៅ​ក្នុង​ក្លិប​វាយ​កូន​ហ្គោល​រូយ៉ាល់​ភ្នំពេញ​ ស្ថិត​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​អក​រំដួល​ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម និង​ភូមិ​អណ្តូង​គ្រាច​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២ មីនា ២០១៥​។
មូល​ហេតុ​នៃ​ការ​ឆេះ​ស្មៅ​នេះ ត្រូវ​អាជ្ញា​ធរ​ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា កើត​ឡើង​ដោយ​សារ​មាន​អ្នក​ដុត​លេង​។
ពេល​នេះ​រថយន្ត​ពន្លត់​អគ្គិ​ភ័យចំនួន​៦​គ្រឿង​ ​ក្នុង​នោះ​រថយន្ត​របស់​កង​ពល​តូច​លេខ​៧០​ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​ស្នង​ការ​ដ្ឋាន​រាជ​ធានី​៣​គ្រឿង​ រួម​ជាមួយ​កម្លាំង​ប្រជា​ការ​ពារ​បាន​នាំ​គ្នាអន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​កាច់​មែក​ឈើ​មក​វាយ​ពន្លត់​ភ្លើង​ដើម្បី​កុំ​ឱ្យ​ឆេះ​រាល​ដាល​ដល់​ផ្ទះ​ ប្រជា​ពលរដ្ឋ​៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

0 comments:

Post a Comment

Khmer Proverb