អស់រយៈពេល៣ថ្ងៃហើយ បន្ទាប់ពីបោកបក់ទៅលើដីគោកនោះ ព្យុះ Cyclone Nathan បន្ដ
គំរាមកំ
ហែងទៅដល់សហគមន៍នៅតាមឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី
ដែលមានអ្នកស្រុករស់នៅប្រមាណ៤០០នាក់
នៅលើកោះឆ្ងាយដាច់ស្រយាលមួយឯភាគខាងជើងកាលពីថ្ងៃចន្ទ កន្លងមកនេះ
ដែលតម្រូវឲ្យពួកគេចាកចេញទៅរកទីជម្រក បន្ទាប់ពីឧតុនិយមព្រមានថា
ព្យុះនឹងបង្កើនឥទ្ធិពលរបស់វា។
ហែងទៅដល់សហគមន៍នៅតាមឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី
ដែលមានអ្នកស្រុករស់នៅប្រមាណ៤០០នាក់
នៅលើកោះឆ្ងាយដាច់ស្រយាលមួយឯភាគខាងជើងកាលពីថ្ងៃចន្ទ កន្លងមកនេះ
ដែលតម្រូវឲ្យពួកគេចាកចេញទៅរកទីជម្រក បន្ទាប់ពីឧតុនិយមព្រមានថា
ព្យុះនឹងបង្កើនឥទ្ធិពលរបស់វា។
នេះជាលើកទីពីរហើយដែលបានកើតមានមកចាប់តាំងពីខែកុម្ភៈ កន្លងមកនេះ ចំពោះអ្នកស្រុករស់នៅកោះ Goulburn ភាគខាងជើងនៃទឹកដីអូស្ដ្រាលី ត្រូវរងការជម្លៀសចេញពីព្យុះសីុក្លូនត្រូពិកនោះ។
ព្យុះ Nathan នេះ
បានបោកបក់ឆ្លងកាត់ឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ដ្រាលី
កាលពីថ្ងៃសុក្រ មុនពេលវាធ្លាក់ចុះខ្សោយទៅពេលទៅដល់ដីគោក។
ជាធម្មតាដែលព្យុះត្រូពិកស៊ីក្លូន
តែងតែធ្លាក់ចុះខ្សោយទៅវិញយ៉ាងឆាប់រហ័សពេលបោកបក់ទៅដល់ដីគោកនោះ។
ផ្នែកឧតុនិយម និយាយថា ព្យុះ Nathan បោក
បក់ពីទិសខាងជើងឆៀងខាងលិច មានល្បឿន១២គីឡូម៉ែត្រក្នុងមួយម៉ោង
ហើយអាចពង្រឹងឥទ្ធិពលរបស់វាពេលរំកិលទៅដល់កណ្ដាលលំហសាគរមុនពេលដែល
វាត្រូវធ្លាក់ចុះខ្សោយទៅវិញ ពេលឡើងដល់ដីគោកទៀតនោះ។
ព្យុះ
នោះត្រូវបានគេរំពឹងថា ស្ថិតនៅក្នុងកម្រិត៣
ដោយវាធ្វើចលនាបោកបក់ស្របតាមឆ្នេរសមុទ្រ ដោយឆ្ពោះទៅទិសនិរតី
និងតម្រង់ទៅរកដីគោកនៅល្ងាចថ្ងៃចន្ទ កន្លងមកនេះ
ឬក៏រហូតដល់ពេលព្រឹកថ្ងៃអង្គារ
នេះបើយោងតាមការឲ្យដឹងពីការិយាល័យឧតុនិយមរបស់អូស្ត្រាលី៕































