Saturday, December 12, 2015

ព្រៃឈើ​ក្នុង​ដែនដី​សហគមន៍​ជនជាតិភាគតិច​ច្រា​យ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ

ខេត្តរតនគិរី ៖ ព្រៃឈើ​ក្នុង​ដែនដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ច្រា​យ ស្ថិត​ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម​ចូលលុក​លុយ​កាប់​បំផ្លាញ ​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ក៏​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ។
លោក រ​ម៉ា​ម អិ ជា​គណៈកម្មការ​សហគមន៍​ភូមិ​កេ​ត បាន​រាយការណ៍​ឲ្យ​ដឹង​ថា ចាប់តាំងពី​ខែមិថុនា​រហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៥​នេះ ក៏​នៅ​តែ​មានការ​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​សហគមន៍​នោះ​ដដែល ដូច​ជា​ប្រភេទ​ស្រឡៅ កកោះ គគី សុ​ក្រំ​... ក្នុង​ដែនដី​សហគមន៍​ភូមិ​កេ​ត តំបន់​ភ្នំ​តេ ភ្នំ​ក្រហម ភ្នំ​សូ​ខ្មាំ​អូរ​ប៉ា​តេស អូរ​ប៉ា​ឡា អូរ​តា​កង់ ស្ថិត​ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះឡើយ ។
លោក រ​ម៉ា​ម អិ អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​ជា​ពិសេស​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​មេត្តា​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ​ផង ។ លោក​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ ឈើ​ក្នុង​តំបន់​សហស​គម​ន៍​នឹង​វិនាស​ហិនហោច​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ​ ជាក់​ជា​មិន​ខាន​ឡើយ ។
មតិ​ភាគច្រើន​ក៏​បាន​ធ្វើការ​រិះគន់​ផង​ដែរ​ដល់​លោក​ប្រធាន​ថ្មី​ដែល​ កំពុង​តែ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​តែ​បទល្មើស​ការ​ដឹក និង​ស្តុក​ឈើ​ប្រណីត​ក្បែ​ៗ​ក្លៀក​​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​អាច​ប្រមូល​បាន​ឈើ​ទុក​សម្រាប់​ផលប្រយោជន៍​ពួក​ខ្លួន​ទៀត​ផង ចំណែក​ករណី​បទល្មើស​ខាងលើ​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រយាល ត្រូវ​ចំណាយ​ក្នុង​ការ​ធ្វើ​មធ្យោបាយ​អស់​ច្រើន និង​ពេលវេលា​វែង​ឆ្ងាយ​ទៀត តែ​បាន​ប្រយោជន៍​តិចតួច ទើប​ពួក​សមត្ថកិច្ច​ចេះ​តែ​មើល​រំលង និង​ធ្វើ​មិន​ដឹង​មិន​លឺ​​បែប​នេះ ៕
>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

Sunday, November 29, 2015

ប្តី​និង​កូនស្រី​តូច​ស្លាប់ ប្រពន្ធ​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​និង​រថយន្ត ​នៅ​លើ​ស្ពាន​ទឹកសាប

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម​ម្នាក់ និង​កូនស្រី​អាយុ​៥​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជិវិត ឯ​ប្រពន្ធ​បាន​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ប្តី​ប្រពន្ធ​និង​កូនស្រី​តូច ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​នៅ​លើ​ស្ពាន​ទឹកសាប ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ។
ប្រភព​បាន​បន្ត​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

ក្រុម​ចោរ ​AK​​ សម្រុកចូល​​ផ្ទះ​ ជាងកាត់សក់​ សម្តេច​តេជោ ​រើ​.កកាយ​ យកបាន​កាំភ្លើង​មួយ​ដើម​ គេចខ្លួន​បាត់​​

ខេត្ត​កំពង់​ស្ពឺ ៖ ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើងAKគ្រប់​ដៃ​បាន​សម្រុកចូល​រើ​.កកាយ​របស់របរ​នៅ​ក្នុងផ្ទះ​របស់​ប្រធាន​ពន្ធដារ​ខេត្តកណ្តាល​ និង​ជា​​ជាងកាត់សក់​ឱ្យ​សម្តេច​នាយករ​ដ្ឋមន្ត្រី​ យក​បាន​កាំភ្លើង​១​ដើម​រត់គេច​ខ្លួន​បាត់​ស្រមោល ​កាលពី​វេលា​ម៉ោង​៦ ​និង​៤០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រកា ឃុំ​រកា​កោះ ស្រុក​គងពិសី ​។
​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ ​ផ្ទះ​របស់​ជន​រង​គ្រោះ​ខាងលើ​មិន​មាន​អ្នក​ណា​នៅ​​ឡើយ ​ហើយ​កូនប្រុស​ម្នាក់​ឈ្មោះ អ៊ុំ សំរេច អាយុ​១៧​ឆ្នាំ បាន​ត្រឡប់​មក​ពី​រៀន​វិញ​ក៏​ចាក់សោ​ទ្វារ​រួច​បាន​ដើរ​ចូល​ក្នុងផ្ទះ​ខាងក្រោម ​ស្រាប់តែ​បានឮ​សំលេង​​​នៅ​ខាងលើ​ក៏​បាន​ទូរ​សព្ទ័​ទៅ​បងស្រី​របស់​គេ​ថា​ មាន​​ចោរ​​​រើ​.កកាយ​នៅ​ក្នុងផ្ទះ​ ។
ភ្លាម​ៗ​នោះ​បងស្រី​របស់​គេ​​បាន​ទូរ​សព្ទ័​ទៅ​ប្តឹង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍​ដែល​មាន​វត្តមាន​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ សុខ ខេ​ម​រិ​ន ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ លោក​វរសេនីយ៍ឯក គង់ ស​ត្ថា​រិ​ន ​អាវុធហត្ថ​ក្រុងភ្នំពេញ សមត្ថកិច្ច​នគរបាល ​និង​អាវុធហត្ថ​ស្រុក​អង្គស្នួល នគរបាល​ស្រុក​គងពិសី អាវុធហត្ថ​ស្រុក​គងពិសី នគរបាល​ស្រុក​សំរោង​ទង អាវុធហត្ថ​ស្រុក​សំរោង​ទង នគរបាល​ខេត្តកំពង់ស្ពឺ ព្រមទាំង​កំលាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដែល​ដឹកនាំ​ដោយលោក​វរសេនីយ៍ឯក សៅ ពន្លឺ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ក្រោម​បញ្ជា​របស់​លោក​ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ទៅ​ដល់​ធ្វើការ​ឡោម​ព​ទ្ធ័​ រួច​​ប្រើ​យុទ្ធសាស្ត្រ​ចូល​រំដោះ​បានកូន​ប្រុស​ម្ចាស់ផ្ទះ​បាន​មិន​មាន​រង​របួស​ឡើយ​។
ប្រភព​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​រំដោះ​បានកូន​ម្ចាស់ផ្ទះ​ហើយ ​កំលាំង​ចម្រុះ​បាន​សម្រុកចូល​ក្នុងផ្ទះ​ជាន់​ខាងលើ​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​នោះ​ ជា​លទ្ធផល​មិនឃើញ​មាន​អ្វី​ទាល់តែ​សោះ​ គ្រាន់តែ​ឃើញ​មាន​ស្នាម​កាត់​ចំរឹង​បង្អួច​ខាងក្រោយ​ផ្នែក​ខាងត្បូង​ និង​រើ​កកាយ​សម្ភារ​មួយ​ចំនួន​ ព្រមទាំង​បាន​យក​កាំភ្លើងខ្លី​១​ដើម​ម៉ាក ប៉េ​រ៉េ​តា​ទៅ​បាត់​ផង​ដែរ​។​
ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ ទាវ សា​វឿ​ន ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ ជា​ប្រធាន​ពន្ធដា​រខេត្តកណ្តាល​ និង​ជា​ជាងកាត់សក់​ឱ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។
ក្រោយ​កើតហេតុ​ដោយ​មិនឃើញ​មាន​ក្រុម​ជនសង្ស័យ​នោះ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ​កូនប្រុស​ម្ចា​ស់​ផ្ទះ​ដើម្បី​កំណត់​មុខសញ្ញា​។
បើ​តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៦​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ស្លៀកពាក់​ប៉ា​រ៉ា ព្រមទាំង​មាន​ពាក់​ម៉ាស់​ទៀត​ផង​។​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ក្រុម​ចោរ​ទាំងនេះ​អាច​ជា​ក្រុម​តែ​មួយ​ដែល​ប្លន់​ផ្ទះ​ថៅកែ​សំណង់​នៅ​ភូមិ​អង្គ​មេត្រី​ ឃុំ​រលាំងគ្រើល​ កាលពី​វេលា​ម៉ោង​០៧​យប់​ ថ្ងៃ​ទី​១៣ វិច្ឆិកា ​កន្លង​ទៅ​​​៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព

ឥណ្ឌា​បញ្ជាក់​ជំហរ​ជា​ថ្មី មិន​មានការ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទេ


រាជធានី​ភ្នំពេញ ៖ តាម​ការ​ណែនាំ​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Monika K.Mohta លេខាធិការ នៃ​ក្រសួងការបរទេស​ឥណ្ឌា និង​លោក Shri K.K Mittal លេខាធិការ​នៃ​ក្រសួង​វប្បធម៌​ឥណ្ឌា ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត នៅ​រដ្ឋ Bihar ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​លោកជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ។

ជា​លទ្ធផល​នៃ​ការ​ជួប​ពិភាក្សា​នេះ លោក​ជំទាវ Monika K.Mohta លេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា បាន​លើក​ទ្បើ​ង​ថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​ទប់ស្កាត់​មិន​ឱ្យ​មានការ​សាងសង់​ទេ ។ ​ក្រសួង​បាន​ជម្រាប​ក្រុមហ៊ុន The Mahavir Mandir Trust មិន​ឱ្យ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទ្បើ​យ ។

ក្រុម​ហ៊ុន​នេះ​បាន​សន្យា​ថា នឹង​មិន​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទេ ប៉ុន្តែ​សុំ​សាងសង់​ប្រាសាទ​មាន​រចនាបថ​ប្រាសាទ​ឥណ្ឌា ហើយនឹង​បញ្ជូន​គម្រោង​សាងសង់​នេះ​ទៅ​ក្រសួង​វប្បធម៌ និង​ក្រសួងការបរទេស​ឥណ្ឌា ដើម្បី​ស្នើ​សុំ​ការ​សាងសង់ ។

ចំណែក​លោក Shri K.K Mittal លេខាធិការ​ក្រសួង​វប្បធម៌​ឥណ្ឌា បាន​លើក​ទ្បើ​ង​ថា ក្រសួង​វប្បធម៌​ឥណ្ឌា នឹង​ធ្វើការ​សិក្សា និង​បញ្ជូន​គម្រោង​ថ្មី​នេះ ទៅ​ក្រសួងការបរទេស​ឥណ្ឌា ៕

ទិដ្ឋភាព​នៅ​មុខ​ព្រះ​បរមរាជវាំង យប់​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ


ទិដ្ឋភាព​នៅ​មុខ​ព្រះ​បរមរាជវាំង យប់​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ











ទិដ្ឋភាព​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រកួត​ប្រណាំងទូក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​, លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោក​ឧកញ៉ា លោក​ជំទាវ អ្នកតំណាង​រាស្ត្រ គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ និង​វត្តមាន​ចូលរួម​របស់​ប្រធាន​ក្រុមប្រឹក្សា អភិបាលខេត្ត​ឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក អង្គការ​សង្គម​ស៊ី​វិល ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ ។
មាន​ប្រសាសន៍​បើក​ការ​ប្រកួត​ប្រណាំងទូក​(​ង​)​នា​ឱកាស​នោះ លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៤-១៥​កើត ខែកត្តិក នៅ​ក្នុង​តំបន់​អង្គរ​ក្រុង​សៀមរាប ហើយ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ល្អ​ប្រសើរ ដែល​កត្តា​ចម្បង​នេះ​បាន​និង​កំពុង​មាន​ឥទ្ធិពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​កំសាន្ត​ខេត្តសៀមរាប​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លើស​ពី​នេះ​ទៀត​ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ ក៏​ជា​ការ​ឧទ្ទិស​ដល់​អតីតកាល នៃ​អធិរាជ នៃ​អាណាចក្រ​ខ្មែរ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបាទ​សម្តេច​ជ័យ​វ​រ័​ន្ម​ទី​៧ ព្រះ​មហា​វីរក្សត្រ​ជំនាន់​នោះ ដែល​ព្រះ​អង្គ​ទ្រង់​បាន​ដឹកនាំ​កងទ័ពជើងទឹក​ដ៏​ក្លាហាន​ប្រកបដោយ​វីរៈភាព​អង់អាច និង​ពោរពេញ​ដោយ​សមត្ថភាព​ប្រយុទ្ធ បាន​រំដោះជាតិ​មាតុភូមិ​ចេញ​ផុត​ពី​ការ​ឈ្លានពាន​របស់​បច្ចាមិត្ត ហើយ​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​កសាង​សង្គម​ជាតិ​ឲ្យ​រីក​ចម្រើន​ថ្កុំថ្កើង​រហូត​ដល់​ក្លាយជា​អច្ឆរិយៈ​ប្រទេស​ដ៏​កំពូល​នា​សម័យ​នោះ ។
លោក ឃឹម ប៊ុ​ន​សុង បាន​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត​យើង​ទាំងអស់​គ្នា​ប្រាកដជា​យល់​ដឹង​ហើយ​ថា ព្រះរាជ​ពិធីបុណ្យ​នេះ គឺជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​ពាក់ព័ន្ធ​និង​ជំនឿ​យ៉ាង​ជ្រាលជ្រៅ ក្នុង​មនោសញ្ចេតនា​របស់​យើង​ដែល​បុព្វបុរស​ខែ្ម​របា​ន​ប្រារ​ព្វ​ធ្វើ​តាំងពី​យូរយា​ណាស់​មក​ហើយ ដើម្បី​ជា​កា​រំលឹក​ដឹងគុណ​ដល់​ព្រះ​គង្គារ ដែល​ហូរ​នាំ​ដីល្បាប់​ដ៏​មាន​ជីជាតិ​សម្រាប់​បង្កបង្កើន​ផល នៃ​ប្រជា​កសិករ​យើង​ហើយ​ក៏​ជា​រំលឹក​ដឹងគុណ​ដល់​ព្រះ​បរមគ្រូ ដែល​យកកំណើត​ជា​សត្វ​ទន្សាយ​ព្រះ​ពោធិសត្វ ហើយ​ឧទ្ទិស​ថ្វាយខ្លួន ដើម្បី​សម្រេច​នូវ​ព្រះ​សម្មា​សម្ពោធិញ្ញាណ ។ ជាមួយ​គ្នា​នេះ​ដែរ ព្រះរាជ​ពិធីបុណ្យ​បណ្តែតប្រទីប គឺជា​ការ​ឧទ្ទិស​ដល់​អា​រុក្ខ​អារក្សអ្នកតា បារមី​ថែរក្សា​ទឹកដី ដើម្បី​សុំ​សេចក្តីសុខ​ក្សេមក្សាន្ត​ដល់​កូនចៅ ដែល​រស់នៅ​ឲ្យ​ទទួល​បាន​សុខ​សុភមង្គល​ចម្រើន​រុងរឿង និង​ដើម្បី​ព្យាករណ៍​អាកាសធាតុ​សម្រាប់​បង្កបង្កើន​ផល​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ ។
លោក ឃឹម ប៊ុ​ន​សុង ក៏​លើក​ឡើង​ផង​ដែរ​ថា ក្នុង​រយៈពេល​កន្លង​មក រដ្ឋបាល​ខេត្ត ក្រុង​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព និង​ប្រមូលផ្តុំ​ធនធាន​ក្នុង​ការ​រៀបចំ​កែសម្រួល ជួសជុល ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង គួប​ផ្សំ​ជាមួយនឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​ផ្នែក​ឯកជន និង​បណ្តា​ខេត្ត ក្រុង​ជា​សម្ព័ន្ធមេត្រីភាព ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទីក្រុង​សៀមរាប​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្ថានភាព ភូមិសាស្ត្រ ធម្មជាតិ​បៃតង ។  ក្នុង​ន័យ​នេះ យើង​ក៏​មាន​មោទនភាព ដោយ​ក្រុង​សៀមរាប​យើង​ទទួល​បាន​នូវ​កិត្តិនាម​ដ៏​ល្បី​ខ្ទរខ្ទារ​នៅ​លើ​ពិភពលោក ក្លាយជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក  ចូល​មក​ទស្សនា​កម្សាន្ត ។
លោក​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ជនរួមជាតិ​ទាំងអស់ ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ សូម​ចូលរួម​ថែរក្សា​នូវ​អនាម័យ បរិស្ថាន ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌  សោ​ភ័​ណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​អង្គរ ព្រមទាំង​រក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន សំខាន់​កុមារ​តូច​ៗ នៅ​ក្នុង​ពិធីបុណ្យ​ផង​ដែរ ។
តាម​សេចក្តីរាយការណ៍​របស់ លោក សោម សារ៉ូ  អនុប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ការ​ប្រណាំងទូក​(​ង​)​មាន​ទូក​ចូលរួម​ចំនួន​៣០​ទូក មាន​ទូក​នារី​៨​ទូក ដែល​មាន​ចំណុះ​២២​នាក់​(​ក្នុង​១​ទូក​) ហើយ​មាន​កីឡាករ កីឡា​ការី សរុប​៩០០​នាក់ នារី​២១០​នាក់ តាម​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ដែល​បាន​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ក ដើម្បី​សម្រាប់​ប្រ​គួ​ត​ជា​លក្ខណៈ​ជាតិ អន្តរជាតិ ។ ក្នុង​ពិធី​ប្រណាំងទូក​(​ង​)​នេះ​ក៏​មាន​ទូក​មក​ពី​ខេត្តឧត្តរមានជ័យ​ចំនួន​មួយ និង​កងពល​ឆ​ត្រ័​យោង លេខ​៩១១ ចំនួន​១​ទូក បាន​ចូលរួម​ផង​ដែរ ព្រមទាំង​ការ​ប្រកួតប្រណាំង​នូវ​ក្រឡោ ដែល​ជា​សម្បត្តិ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​នៅ​ខេត្តសៀមរាប ៕












Saturday, November 7, 2015

ផលប្រយោជន៍ដ៏អស្ចារ្យនៃថ្នាំដុសធ្មេញ ទាំង១២ចំណុច ដែលលោកអ្នកមិនដែល ដឹងទាល់តែសោះ

From៖ Khmerload 
តើលោកអ្នកធ្លាប់ជ្រាប អំពីគុណសម្បត្តិផ្សេងៗទៀត នៃថ្នាំដុសធ្មេញ ក្រៅពីប្រើសម្រាប់ដុសធ្មេញដែរឬទេ? លោកអ្នកប្រហែលជាបានគិតថា ថ្នាំដុសធ្មេញ ប្រើបានសម្រាប់តែ ការពារសុខភាពមាត់ធ្មេញ តែមួយមុខ តែប៉ុណ្ណោះ ។ ប៉ុន្តែលោកអ្នក ប្រាកដជាមានភាពភ្ញាក់ផ្អើលជាក់ជាមិនខានឡើយ នៅពេលបានស្វែងយល់អំពី ផលប្រយោជន៍ផ្សេងៗទៀតនៃថ្នាំដុសធ្មេញ ដែលលោកអ្នកប្រហែលជា មិនដែលនឹកស្មានដល់នោះឡើយ  ។ ដូច្នេះ ខ្មែរឡូត សូមបង្វែរអារម្មណ៍របស់ប្រិយមិត្ត មកទទួលជ្រាបនូវ សារៈសំខាន់ក្នុងការដុសសំអាត របស់ថ្នាំដុសធ្មេញ ទាំង១២ចំណុច ដូចខាងក្រោម៖
១. សម្រាប់កំចាត់ ស្នាមប្រឡាក់និងស្នាមឆ្កូត ដែលមាននៅលើអេក្រង់ទូរស័ព្ទ
២. ថ្នាំដុសធ្មេញ អាចជួយជម្រះ ស្នាមប្រឡាក់នៅលើ សំលៀកបំពាក់
៣. អាចសំអាតស្នាមប្រឡាក់ ដែលនៅជាប់នឹងបាតឆ្នាំងអ៊ុតខោអាវ
៤. ថ្នាំដុសធ្មេញ មានប្រសិទ្ធភាពខ្ពស់ ក្នុងការលាងសំអាត ផើងលាងចាន បានយ៉ាងសភ្លឺស្អាត
៥.  អាចប្រើសម្រាប់ សំអាតកញ្ចក់វ៉ែនតាមួយចំនួនដូចជា វ៉ែនតាសម្រាប់ហែលទឹក វ៉ែនតាសម្រាប់ការជិះកង់ និងវ៉ែនតាសម្រាប់ជិះស្គី ផងដែរ
៦. ថ្នាំដុសធ្មេញ អាចជួយធ្វើឲ្យរបស់របរចាស់ៗរបស់អ្នក ភ្លឺរលោងបានយ៉ាងមានប្រសិទ្ធភាព
៧. ប្រើថ្នាំដុសធ្មេញតែបរិមាណតិចល្មម ក៏អាចកំចាត់ ស្នាមឆ្កូតចេញពី CD ឬ DVD ផងដែរ
៨. ជាមួយគ្នានេះដែរ ថ្នាំដុសធ្មេញ អាចសំអាតភាពកង្វក់ ដែលនៅជាប់នឹងទ្វារកញ្ចក់ក្នុងបន្ទប់ទឹកផងដែរ
៩. យើងក៏អាច យកថ្នាំដុសធ្មេញ ទៅដុសសំអាតស្នាមប្រឡាក់ ឬស្នាមអុចខ្មៅ លើស្បែកជើងកីឡារបស់យើងបានផងដែរ
១០. ពេលចិញ្ចៀនពេជ្រ ឬមាស របស់អ្នកប្រឡាក់ឬស្រអាប់ មិនចាំបាច់ទៅជាងនោះទេ ថ្នាំដុសធ្មេញអាចដោះស្រាយបាន
១១. សារៈសំខាន់របស់ថ្នាំដុសធ្មេញមួយទៀតនោះ គឺវាអាចប្រើដើម្បីលាងសំអាតដៃរបស់អ្នក ជំនួសឲ្យ ឬក៏ប្រសើរជាងសាប៊ូធម្មតាផងដែរ ជាពិសេសគឺការ កំចាត់ក្លិនអាក្រក់ដែលជាប់នឹងដៃអ្នក
១២. ចុងក្រោយ ថ្នាំដុសធ្មេញ អាចដើរតួរជាអ្នកប៊ូលា ចង្កៀងភ្លើងរថយន្តរបស់អ្នក ឲ្យកាន់តែភ្លឺរលោងផងដែរ​ ៕


Khmer Proverb