ថ្ងៃសៅរ៏ ទី១២ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង ២១:០៩
ខេត្តរតនគិរី ៖
ព្រៃឈើក្នុងដែនដីសហគមន៍ជនជាតិដើមភាគតិចច្រាយ ស្ថិតក្នុងភូមិកេត
ឃុំញ៉ាង ស្រុកអណ្តូងមាស
ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយជនជាតិវៀតណាមចូលលុកលុយកាប់បំផ្លាញ
យ៉ាងអនាធិបតេយ្យបំផុត ហើយក៏គ្មានការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាន
ឬសមត្ថកិច្ចពាក់ព័ន្ធឡើយ ។
លោក រម៉ាម អិ ជាគណៈកម្មការសហគមន៍ភូមិកេត បានរាយការណ៍ឲ្យដឹងថា ចាប់តាំងពីខែមិថុនារហូតដល់ខែធ្នូ ឆ្នាំ២០១៥នេះ ក៏នៅតែមានការកាប់បំផ្លាញឈើនៅក្នុងសហគមន៍នោះដដែល ដូចជាប្រភេទស្រឡៅ កកោះ គគី សុក្រំ... ក្នុងដែនដីសហគមន៍ភូមិកេត តំបន់ភ្នំតេ ភ្នំក្រហម ភ្នំសូខ្មាំអូរប៉ាតេស អូរប៉ាឡា អូរតាកង់ ស្ថិតក្នុងភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ។
លោក រម៉ាម អិ អំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងជាពិសេសរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលមេត្តាចុះបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនេះផង ។ លោកបន្តថា បើមិនដូច្នេះទេ ឈើក្នុងតំបន់សហសគមន៍នឹងវិនាសហិនហោចក្នុងរយៈពេលខ្លីខាងមុខនេះ ជាក់ជាមិនខានឡើយ ។
មតិភាគច្រើនក៏បានធ្វើការរិះគន់ផងដែរដល់លោកប្រធានថ្មីដែល កំពុងតែបង្ក្រាបយ៉ាងក្តៅគគុកតែបទល្មើសការដឹក និងស្តុកឈើប្រណីតក្បែៗក្លៀកប៉ុណ្ណោះ ហើយម្យ៉ាងអាចប្រមូលបានឈើទុកសម្រាប់ផលប្រយោជន៍ពួកខ្លួនទៀតផង ចំណែកករណីបទល្មើសខាងលើជាតំបន់ឆ្ងាយដាច់ស្រយាល ត្រូវចំណាយក្នុងការធ្វើមធ្យោបាយអស់ច្រើន និងពេលវេលាវែងឆ្ងាយទៀត តែបានប្រយោជន៍តិចតួច ទើបពួកសមត្ថកិច្ចចេះតែមើលរំលង និងធ្វើមិនដឹងមិនលឺបែបនេះ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE

0 comments:
Post a Comment