Friday, August 21, 2015

ដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ

អត្ថបទដោយ៖ទុយ​ រៀម
កាលពីថ្ងៃទី១២​;១៣​ខែ សីហា ឆ្នាំ២០១៥​ សិស្សនិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុនិងខេត្តកែបបានចុះទៅទស្សនកិច្ចនៅស្ថាប័នចំនួនបីកន្លែងដែលរួមមាននៅ ស្ថាប័ន Cambodia daily  ; អាយ​ណេត ថេក​ណឡ​ជី ( ​KQUBE)និង​ស្ថានីយទូរទស្សន៍ APSARA​​​   ​​​ដែលមាន​គ្រូ​៦​នាក់និងសិស្សនិស្សិតសរុបចំនួន៣២នាក់។
ដំណើរទស្សនកិច្ចនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់សិស្សានុសិស្សអោយបានដឹងពីបែបបទនៃការសរសេរព័ត៌មាន​ ការធ្វើសំភាសន៍ ការយកព័ត៌មាន​ ការថតរូប ការកាត់តវីឌីអូ​ ........។
​                                                    

​          លោក កង ចាន់បញ្ញា ជានិពន្ឋនាយកនៃគេហទំព័រ KQUBEគាត់បានធ្វើការបង្ហាញពីប្រភេទសារព័ត៌មាននិងដំណាក់កាលនៃការយកព័ត៌មានបន្ថែមលើសទៅទៀតគាត់បាននិយាយថា​ អាជីពជាអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ត្រឹមត្រូវក្នុងការយកព័ត៌មាននីមួយៗ។


        លោក លេង ឈុន ជាGraphic Design និង Editor  នូវស្ថានីយទូរទស្សន៌APSARA បាន​និយាយថា ក្នុងនាមជាអ្នក ​Edit ម្នាក់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់បំផុតដើម្បីធ្វើការកែច្នៃវីឌីអូមួយអោយមានភាពទាក់ទាញស៊ីចង្វាក់គ្នានិងគួរអោយចាប់អារម្មណ៍។




Friday, July 17, 2015

សំលៀងខួរក្បាល៖ គិតបែបកូនក្មេងទើបអាចដោះស្រាយសំណួរនេះបាន!

តើមានអារម្មណ៍អត់ផ្សុក មិនដឹងធ្វើអ្វីដែរឬទេ? ចង់​សាកសំលៀង​ខួរក្បាលរបស់អ្នក​ឲ្យ​កាន់​តែមុតស្រួចដែរឬទេ?​ ចង់​ប្រើប្រាស់​ពេលវេលាដែលទំនេរ​ធ្វើ​អ្វីដែលប្លែកដែរទេ? ចង់​ធ្វើ​លំហាត់ប្រាណខួរក្បាលរបស់អ្នកដែរទេ? សាកល្បង​ដោះស្រាយ​នូវលំហាត់នេះទៅមើល!
number-question1
លំហាត់នេះត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​Google+ ​របស់វិស្វករ​ Eric Martindale ភ្ជាប់​ជាមួយ​នូវការ​បកស្រាយ​ដូចខាងក្រោម៖
“ថេរវេលាដែលត្រូវចំណាយ​សម្រាប់​ការ​ដោះស្រាយ​លំហាត់នេះគឺមានរយៈ​​ ពេល​៥-១០នាទីសម្រាប់កុមារ​ដែលរៀននៅមត្តេយ្យសិក្សា ១ម៉ោងសម្រាប់​អ្នកសរសេរ​កម្មវិធីកុំព្យូទ័រហើយ…ម៉ោងសម្រាប់អ្នកទទួលការអប់រំថ្នាក់ឧត្តម​សិក្សា។ បើមិនជឿសាកដោះស្រាយដោយខ្លួនអ្នកមើល៎!”
ចម្លើយ​ នឹងមាន​នៅពេល​ខាងមុខ​ដ៏ខ្លី!
From kumnit.com

Thursday, July 16, 2015

ញាក់សាច់​!​ ល្បី​ថា​ LUMIA​ 940​ និង​ 940​ XL​ មាន​តម្លៃ​ថ្លៃ​ជាង​ IPHONE​ 6​ &​ SAMSUNG​ S6

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Microsoft​ ដែល​មានឈ្មោះ​ថា​ Lumia​ 940​ និង​ 940​ XL​ បាន​ក្លាយជា​ប្រធានបទ​ដែល​សារ​ព​ត៌​មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា​ វា​ប្រាកដជា​មាន​តម្លៃ​ថ្លៃ​ជាង​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ និង​ iPhone​ 6​ របស់​ក្រុមហ៊ុន​ Apple​ ទៅ​ទៀត​។​
c1
​សារ​ព​ត៌​មាន​ទាំងនោះ​បាន​លើក​ឡើង​ថា​ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​គឺ​ខុស​ប្លែក​ពី​ Samsung​ និង​ Apple​ ត្រង់​ថា​វា​ផលិត​មក​ពី​សារធាតុ​ប៉ូ​លី​កាបូ​ណាត​ដែល​មិន​ច្រេះ​ និង​មាន​ភាពរឹងមាំ​។​ លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន​ Lumia​ 940​ គឺ​បំពាក់​មក​ជាមួយ​នូវ​ Snapdragon​ 808​ SoC​ ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.2​ អ៊ី​ង​ Full​ HD​ (1920​ x​ 1080​ ភិ​ច​សែ​ល​)​។​ វា​ភ្ជាប់​ជាមួយនឹង​ RAM​ ទំហំ​ 3GB​ និង​មាន​ Memory​ ទំហំ​ 32GB​ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​បំពាក់​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ទំហំ​ 20MP​ និង​កាមេរ៉ា​មុខ​ទំហំ​ 5MP​ ។​
​ c2
​ចំនែក​ស្មា​ត​ហ្វូ​ន​ Lumia​ 940XL​ វិញ​បាន​ភ្ជាប់​ជាមួយនឹង​ Chipset​ ប្រភេទ​ Snapdragon​ 810​ ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​ Quad​ HD​ (2560​ x​ 1440)​ និង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ Lumia​ 940​ ដែរ​។​ យ៉ាងណាមិញ​ ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​គ្រោង​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​៕
c3
​ប្រភព​៖​ goal.com

ដឹង​អត់​?​ ឥរិយាបថ​ នៃ​ការ​លេង​ FACEBOOK​ ក៏​អាច​ធ្វើ​ឲ្យ​ មាន​គ្រោះថ្នាក់​ ដល់​ជីវិត​ដែរ​

ការ​សិក្សា​ថ្មី​មួយ​ ដែល​ធ្វើ​ឡើង​ ដោយ​ទស្សនា​ វ​ដ្ដី​វេជ្ជសាស្ត្រ​ និង​បច្ចេកវិទ្យា​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ ដែល​លោក​អ្នក​ កំពុង​ឱនក្បាល​ ចុះ​ក្រោម​លេង​ Facebook​ ឬ​ Chat​ ជាមួយ​អ្នក​ណា​ម្នាក់​តាម​រយៈ​ ទូរស័ព្ទ​ដៃ​ក្នុង​រយៈ​ ពេល​យូរ​នោះ​ វា​គឺជា​ឥរិយាបថ​មួយ​ ដែល​អាច​បម​ន្ថែ​ម​ ទម្ងន់​ទៅ​លើ​ឆ្អឹងខ្នង​របស់​អ្នក​ ដល់​ទៅ​ ២៧​ គឺ​ឡូ​ក្រាម​។​
ការ​សិក្សា​បាន​បន្ត​ថា​ ជា​ទូទៅ​ពេល​ដែល​លោក​អ្នកលេង​ Facebook​ លោក​អ្នក​តែងតែ​ឱនក្បាល​ចុះ​ ក្រោម​ ហើយ​ប្រសិនបើ​លោក​អ្នក​បន្ត​ឥរិយាបថ​នេះ​ក្នុង​រយៈពេល​ពី​ ២​ ទៅ​ ៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ឬ​ បន្ត​រហូត​ដល់​ ១០​ ម៉ោង​នោះ​ វា​ជា​ការ​បំផ្លាញ់​ឆ្អឹងខ្នង​របស់​អ្នក​យ៉ាងធ្ងន់ធ្ងរ​ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ អាក្រក់​ដល់​ ក​ សាច់ដុំ​ សរសៃពួរ​ឆ្អឹងខ្នង​ និង​ សរសៃ​ផ្សេងៗ​ទៀង​ផង​។​
​ការ​សិក្សា​ដដែល​នេះ​បាន​អះអាង​ថា​ ប្រសិនបើ​លោក​អ្នក​ឱនក្បាល​ចុះ​ក្រោម​ក្នុង​មុំ​ 15​ ដឺ​ក្រេ​ លោក​អ្នក​ និង​បន្ថែម​ទម្ងន់​ដល់​ខ្អឹ​ង​ខ្នង​ 12​ គីឡូក្រាម​។​ ឱនក្បាល​ចុះ​ក្រោម​ក្នុង​មុំ​ 45​ ដឺ​ក្រេ​ បន្ថែម​ទម្ងន់​ដល់​ខ្អឹ​ង​ខ្នង​ 22​ គីឡូក្រាម​ ហើយ​ប្រសិនបើ​លោក​អ្នក​ឱនក្បាល​ចុះ​ក្រោម​ក្នុង​មុំ​ 60​ ដឺ​ក្រេ​ នោះ​លោក​អ្នក​បន្ថែម​ទម្ងន់​ ដល់​ឆ្អឹងខ្នង​ ២៧​ គីឡូក្រាម​។​
​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពី​គ្រោះ​ថា្ន​ក់​ដ៏​អាក្រក់​មួយ​នេះ​ លោក​អ្នត​ត្រូវ​តែ​កាត់​បន្ថយ​ពេលវេលា​លេង​ Facebook​ របស់​លោក​អ្នក​ ហើយ​ការ​លេង​នោះ​ទៀត​សោត​ ត្រូវ​តែ​ប្រាកដ​ថា​លោក​អ្នក​ស្ថិត​នៅ​ក្នុង​ ឥរិយាបថ​ដ៏​សមរម្យ​មួយ​៕
How-Your-Texting-or-Facebooking-Posture-is-Killing-You

from :norko24.com

អាយុខ្លី ដោយសារតែមើលទូរទស្សន៍ច្រើនពេក

ការមើលទូរទស្សន៍ច្រើនពេក អាចធ្វើឱ្យអ្នក មានអារម្មណ៍ថាស្ពឹកខួរក្បាល ​ហើយអាចនឹងឆក់យកជីវិត របស់អ្នកក្នុងប្រការ ណាមួយបាន ក្នុងរយៈ​ពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នេះបើតាមការសិក្សាថ្មីមួយបានបង្ហាញ។ កាន់តែមើលប៉ុណ្ណា ហានិភ័យនៃការស្លាប់របស់អ្នក កាន់តែខ្ពស់ ជាពិសេសអាចមកពីកើត ជំងឺបេះដូងទៀត នេះជាអ្វីដែល ក្រុមអ្នកស្រាវជ្រាវបានរកឃើញ។
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានរកឃើញដោយ លោកសាស្ត្រាចារ្យ Miguel Martinez ដែលមកពី សាកលវិទ្យាល័យ Navarra ក្នុងទីក្រុង Pampolona បានបង្ហើបពីការស្រាវជ្រាវនេះថា « យើងបានធ្វើការ សិក្សាស្ទាបស្ទង់ ទៅលើមនុស្សពេញវ័យ ៨៨០០នាក់ ហើយបានរកឃើញនូវ មូលហេតុដ៏គួរអោយភ្ញាក់ផ្អើលមួយ គឺថាការមើលទូរទស្សន៍ច្រើន បានបង្កអោយ មានគ្រោះ​ថ្នាក់ដល់សុខភាព ព្រោះពួកគេមិនបានធ្វើសកម្មភាព អ្វីផ្សេងក្រៅពីអង្គុយស្ងៀមឡើយ ហើយសំឡឹងទូរទស្សន៍ឡើយ។
លោកបានបន្តថា ​មនុស្ស៨៨០០នាក់នោះ អាចនឹងប្រឈមមុខនឹងជំងឺ បេះដូងធ្ងន់ធ្ងរ ហើយបើប្រៀបធៀបទៅនឹង អ្នកដែលបានមើលទូរទស្សន៍ តិចជាងពីរម៉ោងក្នុងមួយថ្ងៃ នឹងអ្នកដែល បានមើល បួនម៉ោងឬច្រើនជាង អ្នកដែលចំណាយច្រើនជាង ៤ម៉ោងមានអត្រាស្លាប់៤៦ ភាគរយ អាចនឹងទំនងជាស្លាប់ដោយសារមូលហេតុណាមួយ ក្នុងពេលស្រាវនេះ ក៏បានអោយដឹង ថា មានមនុស្ស ២៨៤នាក់បានស្លាប់ផងដែរ។ លោកបញ្ជាក់ថា « សុខភាពរបស់មនុស្ស វានឹងចុះខ្សោយ ប្រសិនណាបើ មិនបានធ្វើចលនា ក្នុងរយៈពេល ៤ម៉ោងឡើង »។From :norkor 24.com

Tuesday, July 7, 2015

Kind of Camera

       កាមេរ៉ាថតគឺជាឧបករណ៍អុបទិកសម្រាប់ធ្វើការថតរូប។  ពាក្យថាម៉ាស៊ីនថត នេះគឺបានមកពីការបំពាក់កាមេរ៉ាអប់ស្កូដែលមានន័យថា«អង្គជំនុំជម្រះទីងងឹត "និងគឺជាឈ្មោះឡាតាំងនៃឧបករណ៍ដើមសម្រាប់បញ្ចាំងរូបភាពពីការពិតខាងក្រៅទៅលើផ្ទៃផ្ទះល្វែងមួយ។ រូបថតសម័យទំនើបកាមេរ៉ាច្នៃពីកាមេរ៉ានៅអប់ស្កូ។ ការប្រព្រឹត្តទៅនៃកាមេរ៉ានេះគឺស្រដៀងទៅនឹងការប្រព្រឹត្តទៅនៃកែវភ្នែករបស់មនុស្ស។
v  ចំពោះ Camera Kodak C1013
              -ឈ្មោះពេញដោយ: ក្រុមហ៊ុន Kodak EasyShare C1013
              -គុណភាពបង្ហាញ: 10.00 មេហ្គាភិច
               -ទំហំឧបករណ៍ចាប់សញ្ញា: 1 / 2.3 អ៊ីញ (6.2mm x 4.6mm)
               -viewfinder: អេក្រង់ LCD
               -ISO: 80 - 1000
               -ល្បឿន: 1/1400 វិនាទី
               -វិមាត្រ: 3.6 x 2.4 x 1.0 (91 x 62 x 25 មម)
               -ទំងន់: 4.8 oz (137 ក្រាម)
            -អេក្រង់ LCD 2,4 អ៊ីងក្នុងការបង្ហាញពណ៌ក្នុងផ្ទះ។






        ក្រុមហ៊ុន Kodak EasyShare C1013 នេះ​គឺ​ផ្អែក​ជុំវិញលើ​មេ​ហ្គា​ភិ​ច 1 / 2.3 រូបភាព​ដប់​និង​មួយ CCD កញ្ចក់​ពង្រីក 3x ក្រុមហ៊ុន Kodak ម៉ាក​ជា​មួយ​នឹង​ការ 34 - ជួរ​បង្គោល 102mm ដែល​មាន​តំលៃ​ស្មើ​។ មុំ​ធំ​ទូលាយ​តឹង​បន្តិច​ដើម្បី telephoto មធ្យម​មួយ​ដូច​ដែល​អ្នក​អាច​រំពឹង​ថា​នឹង​នៃ​ធាតុ​បញ្ចូល​មួយ ម៉ាស៊ីន​ថត​របស់ level នេះ​ក្រុមហ៊ុន Kodak C1013 មាន​អេក្រង់ LCD ទំហំ​គ្រាន់​តែ 2,4 អ៊ីញ​ជាមួយ resolution ចំណុច 115,000​, និង​មិន​មាន viewfinder អុបទិក​។ ពួកគេ​ជា​ជម្រើស​ដ៏​កម្រ​​កាន់តែ​ខ្លាំង​ឡើង​ពេល​បច្ចុប្បន្ន​នេះ​ប៉ុន្តែ​ម៉ាស៊ីន​ថត viewfinders អុបទិក​បន្ថែម​កម្រិត​ដ៏​ល្អ​នៃ versatility​, អនុញ្ញាត​ឱ្យ​អ្នក ទទួល​បាន​នៅ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​ឱ្យ​ចេញ​អេក្រង់ LCD នៅ​ក្នុង​ពន្លឺព្រះអាទិត្យ​ភ្លឺ​, ឬ​សំចៃ​ថ្ម​ដោយ​ការ​បិទ​អេក្រង់ LCD នេះ​នៅ​ពេល​ស៊ុម​ត្រឹមត្រូវ​មិន​មែន​ជា​ការ​សំខាន់ទេ។ វា​ជា​ការ​អាម៉ាស់​មួយ​ដែល C1013 ខ្វះ​ជម្រើស​នេះ​​ ​ប៉ុន្តែ​ពិត​ជា​អាច​យល់​បាន​ដែល​បាន​ផ្តល់​ឱ្យ​ការ​ចំណាយ​ដែល​ទំនងជាកត្តា​លេច​ធ្លោ​នៅ​ក្នុង​ការ​រចនា​នោះ​ទេ​។ រូបភាព​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​កាត​ឌីជីថល / SDHC សុវត្ថិភាព​, ឬ​នៅ​ក្នុង 16MB GB

Monday, July 6, 2015

ទៀងមិនឈ្នះទ័ល!

From: Champucha  thmey
មនុស្ស​តែង​មាន​គំនិត​ដោះស្រាយ​ច្រើន​ដើម្បី​បានរួចខ្លួនផង និង​ដើម្បី​បានកេង​យក​ចំណេញ​ពី​មនុស្ស​ផង។ ក្នុងនោះ​ក៏មាន​ពំនោល ឬ​ជាបណ្តាំ​ផ្ញើ​ពីបុរាណ​មួយឃ្លា​៖ “ទៀង​មិនឈ្នះទ័ល ” ទុក​គ្រាន់​ធ្វើការ​ពិចារណា និងពិនិត្យ​មើល​សកម្មភាព​របស់មនុស្ស​ដោយ​ការវាយ​តម្លៃ​ថា តើ​អ្នក​ណាជា​មនុស្ស​មានចរិត​ទៀង​ត្រង់ និងអ្នក​ណាជា​អ្នក​មានគំនិត​កុហក​បោក​ប្រាស់។
យោង​តាមន័យ​នៃទស្សនៈ នេះគេឃើញ​មនុស្ស​​នៅពេល​ទ័ល​ច្រក ឬហៅថា ទឹក​ចូលដល់​ច្រមុះ​ហើយនោះ​តែង​បាន​ប្រើប្រាស់​តាម​ល្បិច​កល​យករួច​ខ្លួន តាមសុភាសិត​បុរាណ​មួយ​ឃ្លា​ពោលថា ” ផ្លូវ​វៀច​ កុំបោះបង់ផ្លូវណាត្រង់​ កុំ​ដើរហោង ” ឬ​ “ស្លូតស្លាប់ វៀច​វេរ​មានភព្វ អាយុ​យឺនយូរ”។ គេបាន​លើក​ឧទាហរណ៍​ជាក់​ស្តែង​ថា កាលពី​សម័យ​ប្រល័យពូជសាសន៍​អ្នក​ណាក៏​ចេះ​ភូត​ភរ​ និងមាន​ល្បិច​កល​នានា​ដើម្បី​ការពារ​ខ្លួន អោយ​រួច​ផុតពី​សេចក្តី​ស្លាប់​ផងដែរ។ តែក៏​មាន​អ្នក​ខ្លះមាន​សំណាង​បានរួច​ខ្លួន និង​ក៏មានអ្នក​ជាច្រើន​ទៀត​បានស្លាប់​តាមរយៈ​ការ​ទម្លាក់​ទោស​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត។ បានសេចក្តីថា ការពោល​ពាក្យ​ដោះសាឃើញ​ថា ជាការ​គាំទ្រខ្លួនឯង​ក្នុងន័យ​ពង្វាង​ដាន​ឬជាការ​លាក់​កប់​ចោល​នូវ​ទោស​កំហុស​របស់ខ្លួន​ដែល​ជួនកាលក៏​មានការ​លាក់​បាំងជិត​ និង​ជួន​កាល​ក៏លាក់​មិនជិត​​បណ្តាល​អោយ​គេតាម​ដានទាន់​ជាន់កែង។
តាមសុភាសិត​បុរាណ​បានបញ្ជាក់ថា មនុស្ស​​គេ​យកសំដី​ដំរី​គេយកភ្លុក ដែល​ជារឿង​ដំបូង​មែន​បុ៉ន្តែ​ក្នុង​ជំហាន​ជាក់ស្តែង​បន្ទាប់​មកទៀត​នោះគឺ​គេបាន​គិត​បន្ថែម​ដោយ​ការ​ផ្ទៀងផ្ទាត់​ថា មនុស្ស​គេយក ទៅតាម​ទង្វើជាក់​លាក់​តែម្តង។ មានន័យថា គេមើល​មនុស្ស​ទៅលើ​សាច់​ការ ថាតើ មនុស្ស​នោះ​ធ្វើបាន​អ្វីខ្លះ​មកហើយ។ ប៉ុន្តែ​បើគេ​មិនទាន់​ឃើញ​មានសាច់​ការជាក់ស្តែង​នោះទេ​គេប្រាកដជា និយាយ​ពេបជ្រាយ​និង​ចំអកឡកឡឺយ​តប​ទៅវិញ​ថា ” រស់​តែ​ពាក្យ​ ត្រគាក​ស្លាប់​ស្តូក ” ហៅថា ឥត​បានផល​ប្រយោជន៍​អ្​វី​សោះឡើយ។
ទង្វើ​បែបនេះ​ឬជា​មេរៀន​នេះពិតជា​ប្រជាពល​រដ្ឋ​យើង​បាន​ធ្លាប់​ជួប​ប្រទះ​នូវ​បទពិសោធ​ន៍យ៉ាង​ច្រើន​ក្នុង​ជីវភាពរស់នៅ​និងការ​ប្រាស្រ័យទាក់ទង​ក្នុងសង្គម​កន្លងមក។ ជាពិសេស​គេបាន​ឃើញ​មនុស្ស​ដែល​មានការ​ជំពាក់​ប្រាក់​ឬបំណុល​គេនោះ​ហើយ​ដែល​មនុស្ស​នោះមិន​មាន​លទ្ធ​ភាព​ក្នុងការ​សងទៅ​គេទាន់ពេលវេលា​កំណត់​ ឬទៅតាម​កិច្ចសន្យានោះក៏​គេតែង​ដឹង​ថា អ្នក​នោះនិយាយ​មិនទៀង​ទាត់​នោះដែរ។ ត្រង់​នេះហើយ​ដែល​ពាក្យ​ចាស់​ទុំ​ពីបុរាណ​បាន​បញ្ជាក់ថា ៈ ” ទៀង​មិនឈ្នះទ័ល ” នោះ។ មាន​ន័យថា អ្នក​ដែលមាន​ការ​ជំពាក់​បំណុល​គេនោះ​តែងមាន​ការកុហក​បោកបញ្ឆោត​ ឬមានការ​បង្វែងដាន យករួចខ្លួន​និង​បន្ត​កេងយក​ចំណេញ​បន្ថែមទៀត​ឥត​ស្វាង​នោះឡើយ។
ផ្តើមចេញ​ពីទស្សនៈ “ទៀងមិនឈ្នះទ័ល ” ដែលគេបាន​ជួបប្រទះ​ក្នុង​ជីវភាពរស់នៅ​នេះ​បើគេ​ក្រឡេក​មើល​ទំព័រ​នយោបាយកន្លង​មកនេះ​ក៏គេ​បានដឹង​បញ្ហានេះដែរ។ តាម​ពិត​គេឃើញ​និងជួប​ប្រទះ​នូវ​អ្នកនយោបាយ​ដើម្បី​ទាក់ទាញ​យកប្រជាប្រិយភាព​និង​ការគាំទ្របានសន្យា​និងធានា​ជួយ​ប្រជាពលរដ្ឋ​នៅក្រោយ​ពេល​ជាប់​ឆ្នោត​…។ គេធ្លាប់​ភ្លក្ស​រសជាតិ​នៃការ​ទទួល​នូវ​សំដី​អួត​អាង​បែបនេះ​ជាច្រើន​លើក​រួច​មក​ហើយ ហើយ​ដែល​បណ្តាល​អោយអ្នក​គាំទ្រ​ទាំងនោះ​មានការ​ខកបំណងទៀតផង។
ជា​រួមមក​គេដឹងថា​ក្រុម​អ្នក​នយោបាយ​ដែល​បាន​បន្ថែម​ល្បឿន​តែពាក្យ​ឃោសនា​នោះក៏គេ​យល់​ថា ​៖​ ” ទៀង​មិនឈ្នះ​ទ័លដែរ ” ។ បានសេច​ក្តីថា បើមិន​និយាយ​កុហក​ភូតភរ​ទេ តើមាន​ស្នាដៃ​អ្វី​សម្រាប់​បង្ហាញ​អំពី​សមត្ថភាពនៃ​សិល្ប៍​វិធី​នយោបាយ​ខ្លួន? បើ​នយោបាយ​នោះមាន​តែ​បាតដៃទទេតើបាន​អ្វី​ជួយ​ជាតិ​គឺមាន​តែបន្ត​កុហក​ទៀតតែអ៊ីចឹង!…៕

Khmer Proverb