អត្ថបទដោយ៖ទុយ រៀម
កាលពីថ្ងៃទី១២;១៣ខែ
សីហា ឆ្នាំ២០១៥ សិស្សនិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុន
បូស្កូខេត្តព្រះសីហនុនិងខេត្តកែបបានចុះទៅទស្សនកិច្ចនៅស្ថាប័នចំនួនបីកន្លែងដែលរួមមាននៅ
ស្ថាប័ន Cambodia daily ; អាយណេត ថេកណឡជី ( KQUBE)និងស្ថានីយទូរទស្សន៍
APSARA ដែលមានគ្រូ៦នាក់និងសិស្សនិស្សិតសរុបចំនួន៣២នាក់។
ដំណើរទស្សនកិច្ចនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់សិស្សានុសិស្សអោយបានដឹងពីបែបបទនៃការសរសេរព័ត៌មាន
ការធ្វើសំភាសន៍ ការយកព័ត៌មាន ការថតរូប ការកាត់តវីឌីអូ ........។
លោក កង
ចាន់បញ្ញា ជានិពន្ឋនាយកនៃគេហទំព័រ KQUBEគាត់បានធ្វើការបង្ហាញពីប្រភេទសារព័ត៌មាននិងដំណាក់កាលនៃការយកព័ត៌មានបន្ថែមលើសទៅទៀតគាត់បាននិយាយថា
អាជីពជាអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ត្រឹមត្រូវក្នុងការយកព័ត៌មាននីមួយៗ។
លោក លេង ឈុន ជាGraphic Design និង Editor នូវស្ថានីយទូរទស្សន៌APSARA បាននិយាយថា ក្នុងនាមជាអ្នក Edit ម្នាក់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់បំផុតដើម្បីធ្វើការកែច្នៃវីឌីអូមួយអោយមានភាពទាក់ទាញស៊ីចង្វាក់គ្នានិងគួរអោយចាប់អារម្មណ៍។






0 comments:
Post a Comment