Showing posts with label ចរាចរណ៏. Show all posts
Showing posts with label ចរាចរណ៏. Show all posts

Thursday, April 2, 2015

ម្សិលមិញ​គ្រោះថ្នាក់ចរាចរណ៍​សម្លាប់មនុស្ស០៥នាក់​ និងរបួសធ្ងន់ស្រាល១៨នាក់

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់​មនុស្ស០៥នាក់​បានស្លាប់និងរបួស១៨នាក់​ ក្នុងនោះ១៤នាក់របួសធ្ងន់ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍១២លើក​នៅ​ទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី០២ ​មេសា ២០១៥ ។
បើតាមរបាយការណ៍​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃបាន​បង្ហាញទៀតថា ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទំាង១២ខាងលើ​ ​បានបណ្តាល​ឲ្យ​ខូចខាត​យានយន្តសរុប២១គ្រឿង​ ក្នុងនោះម៉ូតូ១៥គ្រឿង ​រថយន្តធុនតូច០៣គ្រឿង ​និងយានផ្សេងៗ​០៣គ្រឿង ។
របាយការណ៍​ដដែលបានបញ្ជាក់ទៀតថា​ មូលហេតុដែលបង្កឲ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍ ​បណ្តាលមកពីល្បឿន០៦លើក ​ស្រវឹង០២លើក​ មិនប្រកាន់​​ស្តំា​០២លើក​ ប្រជែងគ្រោះថ្នាក់០១លើក​ និង​មិនគោរពសិទ្ឋិ​អាទិភាព០១លើក ៕

Thursday, February 26, 2015

ជិះកង់ ៥ឆ្នាំ ជុំវិញពិភពលោក ដើម្បីបំបែកឯតទគ្គកម្មពិភពលោក បែរជា ត្រូវស្លាប់ដោយសារ គ្រោះថ្នាក់ ចរាចរណ៍

ថៃ៖ អ្នកជិះកង់ ជនជាតិឈីលីម្នាក់ មានបំណងចង់បំបែក កំណត់ត្រាពិភពលោក ពេលនេះ ក្តីរំពឹងត្រូវចប់សព្វគ្រប់ បន្ទាប់ពីគាត់ត្រូវរថយន្តបុកស្លាប់ នៅក្នុងប្រទេស ថៃ កាលពីសប្តាហ៍មុន។

រូបភាពមុន និងក្រោយពេលកើតហេតុ
លោក Juan Francisco Guillermo ប៉ុនប៉ង ជិះកង់ក្នុងចំងាយផ្លូវ ២៥០,០០០ គីឡូម៉ែត្រ ជុំវិញពិភពលោក ក្នុងរយៈពេល៥ឆ្នាំ។ បុរសវ័យ ៤៧ឆ្នាំ រូបនេះ បានចាប់ផ្តើម ការជិះកង់ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១០ ហើយគ្រោងនឹង បញ្ចប់នៅប្រទេសអូស្ត្រាលី ក្នុងខែវិចិ្ឆកា ឆ្នាំ ២០១៥នេះ។ យោងតាមសារព័ត៌មានក្នុងប្រទេសថៃ បានផ្សាយថា គ្រោះថ្នាក់បានកើតឡើង នៅពេលដែលបុរសរងគ្រោះ រួមទាំងប្រពន្ធ និងកូន បានឈប់សំរាក នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស មួយកន្លែង។ ខណៈដែល លោក Guillermo រៀបចេញដំណើរវិញ ស្រាប់តែមានរថយន្តប្រភេទភីកអាប់ (pickup) មួយគ្រឿង ដែលបើកក្នុងល្បឿន យ៉ាងលឿនមកបុក ធ្វើឲ្យគាត់ខ្ទាតចេញពីកង់ ហើយស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែកឯ រថយន្តភីកអាប់ វិញ បានក្រឡាប់ ធ្លាក់ចូលទៅ ប្រឡាយក្បែរផ្លូវ ប៉ុន្តែអ្នកបើកបរ មិនបានរងរបួសអ្វីនោះទេ។
ប្រភពព័ត៌មានមួយ បានឲ្យដឹងថា ប្រពន្ធ និងកូនរបស់លោក Guillermo គឺស្ថិតលើកង់មួយផ្សេងទៀត នៅកំឡុងពេលគ្រោះថ្នាក់ តែយ៉ាង ណាមិញ អ្នកស្រី Ng ជាប្រពន្ធ បានរងរបួសបាក់ជើងឆ្វេង ចំនែកកូនរបស់គាត់ក៏ រងរបួសស្រាលផងដែរ។ បើតាមប៉ូលិសអះអាងថា គ្រោះថ្នាក់កើតឡើង ដោយសារតែ ភាពខ្វះការប្រុងប្រយ័ត្នរបស់ អ្នកបើកបររថយន្ត ព្រោះផ្លូវនៅទីនោះ គឺជាផ្លូវត្រង់ ហើយអ្នកជិះកង់គឺជិះ នៅលើចំណែកផ្លូវរបស់គេ ប៉ុណ្ណោះ។

លោក Guillermo និងប្រពន្ធកូន
គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តបង្កហេតុឈ្មោះ Tiwarat Ratchaipidet អាយុ៤៧ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ បង្កឲ្យមានមនុស្សស្លាប់ ដោយសារ ការបើកបរមិនប្រុងប្រយ័ត្ន។ ជនបង្កអាចនឹងត្រូវជាប់ ពន្ធនាគារលើសពី ១០ ឆ្នាំ ប្រសិនបើ រកឃើញថា មានទោសមែននោះ៕

លោក Guillermo ប៉ុនប៉ងជិះកង់ ចំងាយផ្លូវ ២៥០,០០០ គីឡូម៉ែត្រ ជុំវិញពិភពលោក ក្នុងពេល៥ឆ្នាំ

រថយន្តបង្កហេតុ ក្រឡាប់ធ្លាក់ក្បែរផ្លូវ តែម្ចាស់រថយន្ត មិនមានរងរបួសនោះទេ

គ្រោះថ្នាក់នេះធ្វើឲ្យលោក Guillermo ស្លាប់ រីឯប្រពន្ធបាក់ជើង និងកូនរបស់គាត់រងរបួសស្រាល
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត

Tuesday, January 27, 2015

រថយន្តក្រុង​ធ្លាក់​ជ្រោះ​ស្លាប់​6​នាក់​និង​20​នាក់​ទៀត​រង​របួស​នៅ​ប៉ា​ណា​ម៉ា

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​មក​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​៦​នាក់ និង​២០​នាក់​ទៀត​រង​របួសស្រាល​ក្រោយ​ពី​រថយន្តក្រុង​មួយ​គ្រឿង​ធ្លាក់​ជ្រោះ​ដ៏​ជ្រៅ​នៅ​ខេត្ត​Chiriqui ប្រទេស​ប៉ា​ណា​ម៉ា ក្បែរ​ព្រំដែន​ប្រទេស​កូ​ស្ដា​រី​កា កាលពី​ថ្ងៃ​ទី​២៥ មក​រា កន្លង​មក ។

របាយការណ៍​បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ពី​នាយកដ្ឋាន​សង្គ្រោះ​បន្ទាន់​របស់​ប៉ា​ណា​ម៉ា​បញ្ជាក់​ថា រថយន្តក្រុង​ខាងលើ​បាន​រអិល​ចេញ​ទៅ​ក្រៅ​ផ្លូវ​ក៏​ជ្រុល​ធ្លាក់​ជ្រោះ​ក្បែរ​មាត់ទន្លេ​ជា​ជ្រលង​ភ្នំ​ដ៏​ជ្រៅ​មួយ​កន្លែង​ក្នុង​ខេត្ត​Chiriqui បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាងតិច​៦​នាក់ និង​២០​នាក់ ទៀត​រង​របួស ។ ចំណែក​ទី​ភ្នា​ក់​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា លោក​ប្រធានាធិបតី​អីុសា​ប៊ែ​ល សា​អី​ុ​ន​ម៉ា​ឡូ ដេ​អាល់​ប៉ា​រ៉ា​ដូ របស់​ប៉ា​ណា​ម៉ា បាន​ចេញ​បញ្ជា​ដល់​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ស៊ើ​ប​អង្កេត​លើ​ហេតុការណ៍​នេះ​និង​បញ្ជា​ដល់​មន្ត្រី​សង្គ្រោះ​បន្ទាន់​ត្រូវ​រួសរាន់​ជួយ​ជន​រង​គ្រោះ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

តាម​ទិន្នន័យ​បញ្ជាក់​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​ខាងលើ​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ជ្រោះ​ក្រោយ​ពេល​ចេញដំណើរ​ទៅ​ក្រុង​សាន​លូ​ស្ស ដេ​ដា​ប៊ីត  ជាទី​ក្រុង​ធំ​លំដាប់​ទី​៣​របស់​ប៉ា​ណា​ម៉ា ៕

Khmer Proverb