Showing posts with label ការអប់រំ. Show all posts
Showing posts with label ការអប់រំ. Show all posts

Sunday, August 21, 2016

ការ​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ ស្ងប់ស្ងាត់​ល្អ នៅ​ព្រឹក​ថ្ងៃ​ដំបូង

មាន​សេចក្ដីរាយការណ៍​ពី​អ្នក​សារព័ត៌មាន​ Sabay បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ព្រលឹម​ស្រាងៗ​រហូត​ដល់​ម៉ោង​ចូល​ប្រលង​ស្ថានភាព​ស្ងប់ស្ងាត់​ នៅ​តាម​មណ្ឌល​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ បេក្ខជន​មក​ប្រលង​ពុំ​បាន​ដាក់​វិញ្ញាសា​តាម​ខ្លួន​ដូច​មុនៗ ហើយ​បេក្ខជន​ហាក់​មាន​ទំនុក​ចិត្ត​ជាង​មុន។


លោក គង់ វិសាល អ្នក​យក​ព័ត៌មាន​ Sabay ដែល​កំពុង​ប្រចាំ​ការ​នៅ​មណ្ឌល​ប្រលង​វិទ្យាល័យ​ស៊ីសុវត្ថិ បាន​រាយការណ៍​មក​ថា ស្ថានភាព​គឺ​ស្ងប់ស្ងាត់ ដោយ​អ្នក​ត្រួតពិនិត្យ​ មិន​បាន​រក​ឃើញ​សំណៅ​ឯកសារ​ណា​មួយ​នៅ​តាម​ខ្លួន​នោះទេ ដែល​ខុស​ពី​ឆ្នំា​មុនៗ​ សំណៅ​ឯកសារ​ចាប់​បាន​នៅ​អំឡុង​ពេល​ត្រួត​ពិនិត្យ។

លោក​មាន រតនា អ្នក​រាយការណ៍​ព័ត៌មាន​ប្រចាំ​ការ​នៅ​មណ្ឌល​ប្រលង​អនុ​វិទ្យាល័យ​ចតុមុខ ដែល​បាន​ទៅ​ឃ្លាំ​មើល​តាំង​ពី​ម៉ោង ៦ ព្រឹក​នេះ ឲ្យ​ដឹង​ថា ស្ថានភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ ការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​សំណៅ​ឯកសារ​ខ្លះៗ តែ​តិច​តួច​បំផុត។

កញ្ញា សុនា បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា គិត​ចាប់​ពី​ម៉ោង ៦:០០-៧:០០ ព្រឹក​ ស្ថានភាព​ស្ងប់​ស្ងាត់​នៅ​ឯ​វិទ្យាល័យ​ច្បារ​អំពៅ។


នៅ​មុន​នេះ​បន្តិច​ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​ កីឡា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដែរ​ថា ឆ្នាំ​នេះ បេក្ខជន​ប្រលង​គោរព​បាន​តាម​ទិសស្លោក​ “អ្នក​ចេះ​ គឺជាប់”។ ឆ្នាំ​នេះ សិស្សានុសិស្ស ហាក់​បាន​ត្រៀម​លក្ខណៈ​បាន​ល្អ ដោយ​ពុំ​ទាន់​រក​ឃើញ​មាន​បាតុភាព​អ្វី​នៅ​ឡើយ​ទេ នៅ​ព្រឹក​នេះ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ធ្វើ​ជា​តំណាង​កាត់​វិញ្ញាសា​ សម្រាប់​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង បំពេញ​វិជ្ជា នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ កាល​ពី​ព្រឹក​មិញ​នេះ៕

Friday, August 21, 2015

បេក្ខជន​ប្រលង​បាក់ឌុប​នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ ​មាន​សង្ឃឹម​ជាប់​៧០​ភាគរយ ​

រាជធានី​ភ្នំពេញ​៖ ​បេក្ខជន​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២៤-២៥ ខែ​សីហា ​ខាង​មុខ​នេះ ​មក​ពី​បណ្ដា​វិទ្យាល័យ​ចំនួន​ពីរ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល ​បាន​ប្រាប់​ KQUBE ឲ្យ​បាន​ដឹង​នូវ​ការ​រំពឹង​ទុក​​នៃ​ការ​ប្រលង​របស់​ពួក​គេ​ថា ​ពួក​គេ​មាន​ការ​សង្ឃឹម​​ជាប់​ត្រឹម​តែ​៧០​ភាគរយ​ប៉ុណ្ណោះ ​ចំពោះ​ការ​ប្រលង​ដែល​កៀក​ជិត​មក​ដល់​ខាង​មុខ​នេះ​។


បេក្ខជន សៅ សុធន មក​ពី​វិទ្យាល័យ​ចំរើន​រ័ត្ន ​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា រូប​គេ​មាន​សេចក្ដី​សង្ឃឹម​ត្រឹម​តែ​៧០​ភាគរយ​ប៉ុណ្ណោះ ​ចំពោះ​លទ្ធផល​នៃ​ការ​ប្រលង​សញ្ញាប័ត្រ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​២៤ ​ខាង​មុខ​នេះ​។ បេក្ខជន​រូប​នេះ​បាន​បន្ត​ថា ដោយ​ហេតុ​តែ​គេ​មាន​សេចក្ដី​សង្ឃឹម​ត្រឹម​តែ ​៧០​ភាគរយ​ដូច្នេះ ​ព្រោះ​នេះ​ជា​អ្វី​ដែល​រូប​គេ​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ថ្ងៃ​ប្រលង​នោះ ចំណែក​ឯ​៣០​ភាគរយ​ទៀត​ដែល​រូប​គេ​មិន​ធ្វើ​ការ​រំពឹង​ទុក​ឲ្យ​គ្រប់​១០០​ភាគរយ​នោះ ដោយសារ​តែ​គេ​មិន​ដឹង​ថា វិញ្ញាសា​ប្រលង​នោះ ចេញ​មក​លំបាក​ប៉ុណ្ណា ឬ​ក៏​ស្រួល​ប៉ុណ្ណា ​ត្រង់​នេះ​គេ​មិន​ដឹង​។ ហេតុដូច្នេះ​ហើយ សុធន ​គឺ​សុំ​សង្ឃឹម​ទុក​ត្រឹម​តែ​៧០​ភាគរយ​សិន​បាន​ហើយ​។

​ក្នុង​នោះ​ដែរ​បេក្ខភាព​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​ប្រលង​បាក់ឌុប​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ដែរ ពួក​គេ​មក​ពី​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ក្នុង​ឱកាស​ពួក​គេ​ចូល​ស្ដាប់​បទ​បង្ហាញ​មួយ​ស្ដី​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​ការ​ប្រលង​បាក់ឌុប នូវ​អាគារ​កោះ​ពេជ្រ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​គេហទំព័រ​ព័ត៌មាន KQUBE ឲ្យ​បាន​ដឹង​ផង​ដែរ​ថា ពួក​គេ​ក៏​មាន​សង្ឃឹម​ទៅ​ការ​ប្រលង​បាក់​ឌុប​នៅ​ថ្ងៃ​ខាង​មុខ​នេះ ត្រឹម​តែ​៧០​ភាគរយ​ផង​ដែរ ព្រោះ​ថា​មក​ដល់​ពេល​នេះ ពួក​គេ​ទាំង​សុទ្ធ​តែ​ដឹង​យ៉ាង​ច្បាស់​ថា ក្រសួង​អប់រំ​មាន​ការ​រឹត​បន្តឹង​ក្នុង​ការ​ប្រលង ហើយ​ក្នុង​នោះ​ដែរ ក្រសួង​ក៏​បាន​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​ដើម្បី​ឃ្លាំមើល​ការ​ប្រលង​នេះ​ផង​ដែរ ​ដូច្នេះ​អ្វី​ដែល​ពួក​គេ​សង្ឃឹម​៧០​ភាគរយ​នោះ ​គឺ​ជា​អ្វី​ដែល​ពួក​គេ​បាន​ត្រៀម​ទុក ក៏​ដូច​ជា​ចំណេះដឹង​ដែល​ពួក​គេ​បាន​រៀន​នា​ពេល​កន្លង​មក​តែ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ផង​ដែរ ​ចំពោះ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ដែល​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ​ខាង​មុខ​នេះ លោក​គ្រូ ជ័យ ថាវី សាស្ត្រាចារ្យ​គីមី​វិទ្យា​ដ៏​ល្បី​ឈ្មោះ ក៏​បាន​ផ្ដល់​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ​ដើម្បី​ជូន​ដល់​ប្អូន​ៗ​បេក្ខភាព​ដែល​ត្រូវ​ប្រលង​នៅ​ថ្ងៃ​ខាង​មុខ ​ទុក​ជា​ការ​ត្រៀម​ខ្លួន  ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រលង​ផង​ដែរ​។ សូម​ទស្សនា​វីដេអូ​របស់​លោក​ខាង​ក្រោម​៖

Tuesday, April 7, 2015

ក្បួន​​តុប​តែង​ផ្ទះ​ឱ្យ​​​មាន​លាភ​ពេល​ចូល​ឆ្នាំ​ខ្មែរ​

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​​​មក​ដល់​ រឿង​ដែល​ប្រជាជន​ខ្មែរ​​ភាគ​ច្រើន​និយម​ធ្វើ​មុន​គេ​បង្អស់​ គឺ​ប្រាកដ​ជា​រៀប​ចំ​ផ្ទះ​​សម្បែង​​មិន​ខាន។ ប៉ុន្តែ​ការ​រៀប​ចំ​ផ្ទះ​សម្បែង​នេះ​ មិន​មែន​ចេះ​តែ​ធ្វើ​ៗ​នោះ​ទេ។ ការ​រៀប​ចំ​​ផ្ទះសម្បែង​សម្រាប់​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ ត្រូវ​បាន​អាចារ្យ​វត្ត​កំសាន្ត​ ក្នុង​រាជធានី​ភ្នំពេញ​ លោកតា​ សៅ សារឿន ​យល់​ថា​ សំខាន់​ណាស់​ ព្រោះ​វា​នឹង​ផ្ដល់​​សិរីសួស្ដី​សម្រាប់​​ឆ្នាំ​ថ្មី​។

លោក ​តា​មាន​ប្រសាសន៍​ថា​ ដំបូង​ សមាជិក​គ្រួសារ​នីមួយៗ​គប្បី​បោស​សំអាត​ផ្ទះ ​ជូត​ផ្ទះ​ បោស​ពីង​ពាង​ រៀប​ចំ​ទុក​ដាក់​របស់​របរ​ក្នុង​ផ្ទះ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ ជូត​លាង​ជាមួយ​សាប៊ូ​ បាញ់​ទឹក​អប់​ឲ្យ​ក្រអូប​សាយ​ពេញ​ផ្ទះ​ជា​ដើម​ ដើម្បី​ទទួល​បាន​សិរី​ជ័យ​លាភ​មង្គល​ និង​អារម្មណ៍​សប្បាយ​រីករាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី។

Happy-New-Year3


ក្រោយ ​ពី​សម្អាត​ផ្ទះ​សម្បែង​ហើយ​ លោក​អាចារ្យ​ សៅ សារឿន​ មាន​ប្រសាសន៍​បន្ត​ថា៖ ​“គេ​អាច​តុប​តែង​ផ្ទះ​តាម​វិធី​របស់​គេ ​ដោយ​ផ្អែក​លើ​លទ្ធភាព​គ្រួសារ​នីមួយ​ៗ។ អ្នក​ខ្លះ​ជួល​គេ​មក​តុបតែង​ផ្ទះ​ ដោយ​ទិញ​គ្រឿង​លំអ​ រៀប​បិទ​បូ​ ឬ​ទិញ​បដា​រនាំង​បូ​ដែល​មាន​អក្សរ​ សួស្ដី​ឆ្នាំ​ថ្មី​ មក​បិទ​នៅ​ខ្លោងទ្វារ​ក៏​មាន”។

អាចារ្យ​វត្ត​ដដែល ​ពន្យល់​ពី​សិរីសួស្ដី​បាន​មក​ពី​ការ​តុបតែង​លំនៅឋាន​នេះ​ថា៖ “ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ អ្វីៗ​ត្រូវ​ផ្លាស់​ប្ដូរ​ លាង​ជម្រះ​​រឿង​អាក្រក់​ចាស់​ចោល​ មក​ចាប់​យក​រឿង​ល្អ​ថ្មី​ៗ​ពី​ឆ្នាំ​ថ្មី​ ទើប​នាំ​ឲ្យ​ចិត្ត​របស់​យើង​ជ្រះ​ស្រលះ​ទៅ​តាម​នោះ។ បើ​សិន​ជា​មាន​របស់​បែក​បាក់​ ឬ​ខូច​​ ត្រូវ​យក​ទៅ​ជួស​ជុល​ ឬ​ផ្លាស់​ដោយ​របស់​ថ្មី​ទៅ​តាម​លទ្ធភាព”។

លើស​ពី​នេះ​ អាចារ្យ​វត្ត​បន្ថែម​ថា​ បើ​ម្ចាស់​ផ្ទះ​នីមួយ​ៗ​​អាច​និមន្ត​ព្រះសង្ឃ​មក​ប្រោះ​ព្រំ​ដើម្បី​បើក​ សិរីសួស្ដី​ទៀត​ គឺ​រឹត​តែ​ល្អ​​ នឹង​នាំ​សេចក្ដី​សុខ​​ចម្រើន៕

Happy-New-Year1

Neak Leoung-sabay09

Happy-New-Year2

Tuesday, January 13, 2015



Cambodian security guards clash with opposition demonstrators in the capital, Phnom Penh, on July 15







from khmer post:Five members of the opposition Cambodia National Rescue Party arrested in a July protest remain in custody due to a court ruling that denied them bail.
The court in the capital, Phnom Penh, rejected the bail request on Thursday.
In July, eleven members of the CNRP were arrested during an opposition protest in the capital over the 2013 elections – which the opposition disputes. Eighteen security guards were beaten up during the protest.
According to reports, guards attacked the CNRP supporters with batons.
Six of the detainees were released on bail later in November.
Meach Sovannara, the director of the opposition Khmer Post Radio, is among the five members who were denied bail on Thursday.
Defense attorney, Chan Chen, said the court rejected the bail request over flight risk and accusations that the detainees exhibited bad behavior during the July protest.
The five are still expected to appeal the bail decision, Chan added.
Human rights group, Licadho, criticized the Thursday court decision, saying it favored the ruling Cambodian People’s Party (CPP) because of current negotiations with the opposition over the political system.
In 2013, the government of Prime Minister Hun Sen said it won the disputed July election despite gains by the opposition.
The opposition says the vote was rigged to allow Hun Sen to remain in power. The CNRP has called for the premier to resign; or for the government to hold a re-run of the vote.

Sunday, January 11, 2015

ច្បាប់ក្រមង៉ុយ

Khmer Proverb