Tuesday, November 3, 2015

ក្រុមហ៊ុន Facebook មិនអោយបុគ្គលិក ប្រើប្រាស់ ទូរស័ព្ទ iPhone

from khmer-note
ឥឡូវនេះក្រុមហ៊ុន​ Facebook បានកំពុងធ្វើ ការបង្កើត Policy ដែលការប្រើប្រាស់ Facebook ដោយមិនទាក់ទងនឹង iPhone (no-iPhone policy)។ នៅក្នុងសនិសិទ្ធកាសែត ប្រធាន Facebook លោក Chris Cox បាននិយាយថា គាត់ចង់អោយមាន ការផ្លាស់ប្តូរការ ប្រើប្រាស់ Facebook ពី iPhone ទៅ Andriod វិញ។
យើងបានដឹងហើយថា ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុន ដែលធំជាងគេបំផុត នៅក្នុងពិភពលោក ហើយក្រុមហ៊ុននេះបាន យកធ្វើការសហការ ជាមួយនឹងក្រុមហ៊ុន Apple ដើម្បីធ្វើអោយ Facebook មានភាពល្បីល្បាញ។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយអ្នក ដែលប្រើទូរស័ព្ទ Android Operating System មានចំនួនច្រើន ជាងអ្នកប្រើប្រាស់ទូរស័ព្ទ iPhone។
លោក Cox បាននិយាយថា ការប្រើប្រាស់ Android OS អាចធ្វើអោយ ពួកគេធ្វើការ reporting bugs។​ ដូច្នេះហើយគាត់បាន អោយបុគ្គលិក ដែលនៅក្នុងក្រុមហ៊ុន Facebook ទាំងអស់ធ្វើការ ប្រើប្រាស់កម្មវិធី Android វិញ៕
facebook-no-iphone-android

រាជរដ្ឋាភិបាល​ផ្អាក​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៥​និង​ការ​ណែនាំ​​៤​ចំណុច​គួរ​តែ​អាន​

​From khmer- press
រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥​ ​នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារាចរ​ឲ្យ ផ្អាក​ការ​ប្រារព្ធ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ឆ្នាំ​២០១៥​នេះ ដោយ​ឆ្នាំ​នេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ចំពោះ​មុខ ព្រះ​រាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ។
រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥​ ​នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារាចរ​ឲ្យ ផ្អាក​ការ​ប្រារព្ធ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ឆ្នាំ​២០១៥​នេះ ដោយ​ឆ្នាំ​នេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ចំពោះ​មុខ ព្រះ​រាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ។
08
12196230_828126673952210_7373219070369682958_n
12065606_828126690618875_8042169511061329087_n






រមណីយដ្ឋានឋានសូគ៌បូកគោ

​  រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ ជាទីកន្លែងដែលមានភាពទាក់ទាញបំផុតទាំងភ្ញៀវជាតិ​​ និង អន្តរជាតិ។​ នៅលើកំពូលភ្នំបូកគោ មានសំណង់អាគារចាស់ៗជាច្រើនដែលជាស្នាដៃបុព្វបុរសខ្មែរជំនាន់មុនដែលបានកសាងឡើងតាំងតែពីមុនសម័យអាណានិគម​បារាំង​​​​ ក៏ប៉ុន្តែសព្វថ្ងៃនេះមានអាគារមួយចំនួនត្រូវបានបោះបង់ចោលហើយ។​​​


ភ្នំបូកគោ​មានចំងាយ ៤២​គីឡូម៉ែត្រពី​ក្រុងកំពត ។​ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល​ព្រះបាទស៊ីសុវត្ថ។ កាលដំបូងឡើយ បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ។  ​​​​    ​​​​   ​​​  ​  
 ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋទាព​ខ្លះៗ​នៃក្រុងកំពត​ ​​​​​ក្រុងព្រះសីហនុ ក្រុងកែប  ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។

លោក ​ហោ​ ណាំ​ហុង​ ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​អាស៊ី​‑​អឺរ៉ុប​លើក​ទី​១២​នៅ​ប្រទេស​លុ​ច​សំបួ

រាជ​ធានីភ្នំពេញ​ ៖ ​លោក​ហោ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ កាល​ពី​ថ្ងៃ​ទី​២ ​វិច្ឆិកា ​​២០១៥ ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុ​ជាមួយ​ក្រុម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ី​-អឺរ៉ុប​លើក​ទី​១៤ ​នៅ​ប្រទេស​លុ​ច​សំបួ​ ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៦ ​វិច្ឆិកា ​​២០១៥ ​ក្រោមប្រធានបទ​ «​ធ្វើការ​រួម​គ្នា​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព ​និង​សន្តិភាព​»​។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា ​លោក​ហោ​ ណាំ​ហុង ​នឹង​ថ្លែង​សុ​ន្ទ​រក​ថា​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នេះ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​របៀបវារៈ​សម្រាប់​ឆ្នាំ​២០៣០​ ការ​អភិវឌ្ឍ​ដោយ​ចីរភាព ការ​កាត់​បន្ថយ ​និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។
​ក្នុង​ពេល​មាន​វត្ត​មាននៅ​ប្រទេស​លុ​ច​សំបួ​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​នឹង​ជួប​ទ្វេរ​ភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​លុ​ច​សំបួ​លោក ហ្វ្សី​ហ្គោ​រស៍ ស្តេ​ធី​ណា​។
ក្រៅពី​កិច្ចប្រជុំ​ក៏នឹង​មានការ​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ូ​ឡូញ​ និង​ជួប​ជាមួយ​លោក​សា​តាច អា​ហ្សី​ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​ និង​ការ​បរទេស​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ ​កិច្ចប្រជុំ​នេះ​ជា​វេទិកា​មួយ​ដ៍​សំខាន់​ណាស់​ដែល​ជជែក​សន្ទនា​នយោបាយ កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​សង្គម​រវាង​អាស៊ី​ និង​អឺរ៉ុប​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​តំបន់​ទាំង​២​ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​និង​​ស្មើភាព​គ្នា​៕

Monday, November 2, 2015

មិនមែន ម៉ៅ ហា​ជី និង សៅ ឧត្តម នី រតនា​ជា​ម្ចាស់​ជ័យ​លា​ភី​ខេ​ម​បូ​ឌៀ​ន អាយ​ដល

From kohsantepheapdaily
រាជធានី​ភ្នំពេញ ៖ បេក្ខជន​៣​នាក់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល ម្នាក់​ពី​ខេត្តស្វាយរៀង ម្នាក់​ពី​ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​ពី​ខេត្តបាត់ដំបង សុទ្ធតែ​មានការ​គាំទ្រ​ពី​មហាជន​ដូច​គ្នា ហើយ​មហាជន​ខ្លះ​ទស្សន៍​ទាយ​ថា អ្នក​នេះ ខ្លះ​ថា​អ្នក​នោះ ប៉ុន្តែ​ជាក់ច្បាស់​គឺ​បេក្ខជន នី រតនា ពី​ខេត្តកំពង់ធំ ជា​ម្ចាស់​ពានរង្វាន់ ។ ការ​ប្រកួត​ចម្រៀង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ។
ក្នុង​រាត្រី​នោះ ទស្សនិកជន​ច្រើន​កុះករ​ចូលរួម​ទស្សនា និង​បោះ​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ចំពោះ​បេក្ខជន​ដែល​គេ​ពេញចិត្ត ។ វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ទី​១ នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល​នេះ​មាន​បេក្ខជន​៣​រូប ជា​ជើង​ខ្លាំង គឺ​លោក​នី រតនា ពី​ខេត្តកំពង់ធំ​, លោក​ម៉ៅ ហា​ជី មក​ពី​ខេត្តបាត់ដំបង និង​លោក​សៅ ឧត្តម ពី​ខេត្តស្វាយ​រៀង ។ វគ្គ​ចុង​ក្រោយ​នេះ​បេក្ខជន​ទាំង​៣​រូប ត្រូវ​ច្រៀង​បទ​បែប​មនោសញ្ចេតនា​ម្នាក់​២​បទ បែប​ញាក់​កន្ត្រាក់​អារម្មណ៍​១​បទ និង​បទ​មនោសញ្ចេតនា​ច្រៀង​រួម​គ្នា​១​បទ ។ ពួក​គេ​ខំប្រឹង​បញ្ចេញ​ទេព​កោសល្យ រៀង​ៗ​ខ្លួន​ជូន​ទស្សនិកជន​វាយតម្លៃ និង​បោះ​ឆ្នោត​គាំទ្រ ។
បន្ទាប់​ពី​ការ​បញ្ចេញ​ទេព​កោសល្យ​របស់​បេក្ខជន​ចប់​ហើយ​នោះ ការ​បោះ​ឆ្នោត​តាម​ទូរស័ព្ទ​ចាប់ផ្តើម ដោយ​ខាង​អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ជូន​អ្នក​ទស្សនា​ថា បេក្ខជន​ដែល​គណៈកម្មការ​លើក​សរសើ​រ​មិន​មាន​ន័យ​ថា​ល្អ​ទាំងស្រុង​ទេ គឺ​ស្ថិត​នៅ​លើ​សំឡេង​មហាជន​ជា​អ្នក​កំណត់​។ បើ​យល់​ថា​បេក្ខជន​ណា​ល្អ​នោះ មហាជន​អាច​ផ្ញើ​សារ​គាំទ្រ​ដើម្បី​ឱ្យ​បាន​ទទួល​ជ័យ​លា​ភី ។
ទីបំផុត​ពិធីករ​លោក​ជា វិបុល ប្រកាស​លទ្ធផល​ផ្តល់​ជ័យ​លា​ភី​ចំពោះ​បេក្ខជន​នី រតនា ធ្វើ​ឱ្យ​ម្ចាស់ខ្លួន​ត្រេកអរ​ឥត​ឧបមា ។ បេក្ខជន​នី រតនា ជា​ម្ចាស់​ពានរង្វាន់​រដូវ​កាល​ទី​១​នៃ​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល នេះ បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ក៏​ដូច​ជា​ទស្សនិកជន​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ដោយសារ​តែ​គេ​បាន​វិ​វ​ឌ្ឍ​ខ្លួន​ល្អ​ទៅ​តាម​ទម្រង់​នៃ​បទ​ចម្រៀង ព្រមទាំង​ត្រងត្រាប់​ការ​ពន្យល់​ណែនាំ​ពី​របៀប​ច្រៀង​របស់​រៀមច្បង ។ ទោះបីជា​ប្រភេទ​បទ​អ្វី​ក៏​ដោយ​ក៏​លោក​នី រតនា តស៊ូ​ហាត់រៀន​ច្រៀង​ឱ្យ​ទាល់តែ​បាន​សម្រេច ។ កន្លង​មក​នៅ​លើ​វេទិកា​នី រតនា ប្រមូល​អារម្មណ៍​ច្រៀង​បាន​ល្អ ចេះ​ដាក់​មនោសញ្ចេតនា​តាម​ប្រភេទ​បទ ទាំង​បទ​មនោ​សញ្ចា​ត​នា ទាំង​បទ​ញាក់ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រឡាញ់​​ពេញចិត្ត  ។ អ្វី​ដែល​ទស្សនិកជន​ជក់ចិត្ត​ខ្លាំង​បំផុត គឺ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់់ព្រ័ត្រ​លោក​នី រតនា​ស្រែកច្រៀង​បទ «​ស៊ូ​ឃ្លាត​» ដែល​ជា​បទ​តឹង បូក​រួម​ទាំង​បទ​មួយ​ចំនួន​ទៀត​ក៏​ច្រៀង​បាន​ល្អ ។  ចាប់តាំងពី​ពេល​នោះ​មក​ប្រជាប្រិយភាព​របស់​លោក​នី រតនា កាន់តែ​ឡើង​ខ្ពស់ ហើយ​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។
លោក​នី រតនា ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល ពី​ម្ចាស់​កម្មវិធី​ខេ​ម​បូ​ឌៀ​ន អាយ​ដល និង​បាន​រង្វាន់​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​២.៥០០​ដុល្លារ ។ ក្រៅពី​រង្វាន់​ទាំងនោះ​នី រតនា​ក្លាយជា​តារាចម្រៀង​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស ។ ដោយឡែក​បេក្ខជន​២​រូប​ទៀត គឺ​លោក​ម៉ៅ ហា​ជី និង​លោក​សៅ ឧត្តម ដែល​មិន​ទទួល​បាន​ជ័យ​លា​ភី​ទទួល​បាន​ប្រាក់​រង្វាន់​ពី​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស លោក​ឧកញ៉ា​អឹុ​ង សុខ​ងួ​ន ១.០០០​ដុល្លារ ក្នុង​ម្នាក់ និង​រង្វាន់​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​គឺ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ក្នុង​ម្នាក់​២.០០០​ដុល្លារ ៕






Sunday, November 1, 2015

បេ​ក្ខ​នារី​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ពិភពលោក​2015​បង្ហាញខ្លួន​នៅ​ចិន

បណ្តា​បេ​ក្ខ​នារី​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ពិភពលោក ២០១៥ (MISS MODE Of The WORLD 2015) ពី​ប្រទេស និង​ដែនដី​ចំនួន​៦០ បាន​បង្ហាញខ្លួន​ហើយ​កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៥ នៅ​ទីក្រុង SHENZHEN ខេត្ត​ក្វា​ង​ចូ​វ ភាគ​ខាងត្បូង​ប្រទេស​ចិន ។
ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជ្រើសរើស​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ឆ្នាំ​២០១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដំណាច់​ខែតុលា​នេះ​ក្នុង​ទីក្រុង SHENZHEN ។
សូម​រង់ចាំ​តាមដាន​មើល តើ​តារា​បង្ហាញ​ម៉ូ​ដ​ប្រទេស​ណា​ជាប់​ចំណាត់ថ្នាក់​លេខ​១​គ្រង​មកុដ​បវរកញ្ញា​បង្ហាញ​ម៉ូ​ដ​ពិភពលោក ៕​


ឆេះ​ក្នុង​ក្លិប​រាត្រី​មួយ​នៅ​រដ្ឋធានី​រូ​ម៉ា​នី​ស្លាប់​27​នាក់

ក្រោយ​ការ​ឆេះ​ក្លិប​រាត្រី​មួយ​កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា នៅ​ទីក្រុង​ប៊ុ​យ​កា​រ៉េ​ស រដ្ឋធានី​រូ​ម៉ា​នី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៧​នាក់ ភាគច្រើន​ជា​យុវជន ប្រធានាធិបតី​រូ​ម៉ា​នី លោក KLAUS IOHANNIS កាលពី​ថ្ងៃ​ទី​៣១ តុលា បាន​ចោទ​លើ​ការ​មិន​គោរព​បណ្តា​បទដ្ឋាន​សន្តិសុខ ទើប​កើត​មាន​សោកនាដកម្ម​នេះ ។

ប្រមុខរដ្ឋ​ថ្លែង​ថា ខ្ញុំ​មានទុក្ខ​ក្រៀមក្រំ តែ​មិន​អស់ចិត្ត​ឡើយ ដែល​សោកនាដកម្ម​មួយ​បែប​នេះ​អាច​កើត​មាននៅ​កណ្តាល​ក្រុង​ប៊ុ​យ​កា​រ៉េ​ស ។ អាជ្ញា​ធរមាន​តម្រុយ​នានា​រួច​ហើយ ដែល​បង្ហាញ​ថា បែបបទ​សន្តិសុខ​មិន​ត្រូវ​បាន​គេ​គោរព ។

ក្រោយ​ទៅ​កាន់​កន្លែង​កើត​គ្រោះថ្នាក់ ប្រធានាធិបតី​រូ​ម៉ា​នី​មាន​ប្រសាសន៍​ថា ជា​រឿង​នឹក​ស្មាន​មិន​ដល់ ដែល​មនុស្ស​យ៉ាងច្រើន​អាច​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ក្នុង​ហាង​ឌី​ស្កូ​ចង្អៀត​មួយ ហើយ​សោកនាដកម្ម​មួយ​អាច​កើត​មាន​ក្នុង​ពេល​ដ៏​ខ្លី​បំផុត ក៏​ព្រោះតែ​បទដ្ឋាន​សន្តិសុខ​ត្រូវ​គេ​ធ្វើ​មិនដឹងមិនឮ ។

ក្រោយ​សោកនាដកម្ម​នេះ រដ្ឋាភិបាល​ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ ។

យុវជន​ជា​ច្រើន​រយ​នាក់ ដែល​យោង​តាម​ក្រសួងមហាផ្ទៃ​ថា រវាង​ពី​៣០០​ទៅ​៥០០​នាក់ បាន​លើក​ទៅ​ជួបជុំ​គ្នា​ក្នុង​ក្លិប​រាត្រី COLECTIV ដោយនៅ​ទីនោះ​មានការ​ប្រគំ​តន្ត្រី​មួយ​របស់​ក្រុម​រ៉ុ​ក​រូ​ម៉ា​នី GOODBYE TO CRAVITY ដែល​ផ្សាយពាណិជ្ជកម្ម​ពី​អាល់​ប៊ុ​ម​ថ្មី​របស់​ខ្លួន ។ អ្នក​កាន់​ហ្គី​តា​២​នាក់​របស់​ក្រុម​តន្ត្រី​នេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​សមាជិក​ក្រុម​៣​នាក់​ទៀត​របួសធ្ងន់ ។ មានការ​ផ្ទុះ​ខ្លាំង​មួយ​មុន​ពេល​ចប់​ការ​ប្រគំ​តន្ត្រី​នេះ ហើយ​ភ្លើង​បាន​ឆាបឆេះ​ភ្លាម​ៗ និង​រាលដាល​យ៉ាង​ឆាប់​នាំ​ឱ្យ​មាន​ផ្សែង​យ៉ាង​ក្រាស់ ញ៉ាំង​ឱ្យ​មនុស្ស​ម្នា​ផ្អើល​រត់​ចេញ ហើយ​ជាន់​គ្នា​ព្រោះ​ច្រកចេញ​មាន​បើកចំហ​តែ​មួយ ។ ក្រៅពី​អ្នក​ស្លាប់ មនុស្ស​ជិត​២០០​នាក់​រង​របួស ក្នុង​នោះ​១៤៦​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕

Khmer Proverb