Friday, February 27, 2015

២​នាក់​ប្ដី​-ប្រពន្ធ​កំពុង​ស្វែងរក​យុ​ត្តិ​ធ​ម៌ ​ក្រោយ​ពី​ភរិយា​លោក​​ប៉េ​អឹ​ម​ម្នាក់​​កាប់​ឱ្យ​របួស​រឿង​​លក់​​​​មាន់


ខេត្តបាត់ដំបង ​៖ ស្ត្រី​ម្នាក់​បាន​​ឱ្យ​​កោះសន្តិភាពដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧​ កុ​ម្ភៈ ​នេះ​ ថា ភរិយា​មន្ត្រី​កងរាជអា​វុធហត្ថ​ខេត្ត​ម្នាក់ ​បាន​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ប្អូនស្រី​ និង​ស្វាមី​ បណ្ដាល​ឱ្យ​របួសធ្ងន់ ដោយសារ​ខឹង​ប្អូនស្រី​គាត់​ និង​ស្វាមី​មិន​ព្រម​ទិញ​មាន់​របស់​ខ្លួន ​(​មាន់​ប្រពន្ធ​ប៉េ​អឹ​ម​) ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ កំពុង​ស្វែងរក​កិច្ច​អន្តរា​គម​ន៍​ពី​សមត្ថកិច្ច​​នានា និង​ស្ថាប័ន​តុលាការ ដោយ​រិះគន់​​​​ថា មិន​យកចិត្តទុកដាក់​​លើ​សំណុំរឿង​នេះ​។
ស្ត្រី​ដែល​អះអាង​​ថា ត្រូវជា​បង​ស្ត្រី​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា ប្អូនស្រី​របស់​ខ្លួន​ដែល​រង​គ្រោះ​ឈ្មោះ​ហុច វ៉ា​ន់ អាយុ​២៩​ឆ្នាំ រង​របួស​ដៃ​ខាងស្ដាំ រីឯ​ស្វាមី​ឈ្មោះ​ខែ​ន ទេ​ន អាយុ​៣២​ឆ្នាំ រង​របួស​រយះ​លើ​ផ្ទៃមុខ នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​ ។ ដោយ​ឡែក​ស្ត្រី​ដៃដល់​ឈ្មោះ​ស្រី​កា អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់​ឈ្មោះ​សាន ​។
ប្រភព​ខាងលើ​​បាន​បញ្ជាក់​ថា ឈ្មោះ​ស្រី​កា បាន​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ប្អូន​របស់​គាត់​និង​ប្ដី​តាំងពី​ព្រឹក​ ថ្ងៃ​ទី​២៥ ​កុ​ម្ភៈ នៅ​ក្នុង​ផ្សារ​​អន្លង់​វិល ក្នុងស្រុក​សង្កែ ដោយសារ​ខឹង​ប្អូនស្រី​គាត់​មិន​ព្រម​ទិញ​មាន់ខ្លួន​ (​ប្រពន្ធ​ប៉េ​អឹ​ម​) ​។
គាត់​និយាយ​ថា ក្រោយ​កើតហេតុ​ស្ត្រី​ដៃដល់​បាន​រត់​ចូល​ក្នុង​ទីបញ្ជាការ​មូល​ដ្ឋាន​ កងរាជអាវុធហត្ថ​ស្រុក​សង្កែ ដែល​នៅ​ក្បែរ​នោះ តែ​គ្មាន​អ្នក​ជួយ​អន្តរា​គម​ន៍​ប្អូន​គាត់​ទេ ហើយ​ប្អូនស្រី​គាត់​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ សង្កែ ក៏​គេ​មិន​ហ៊ាន​ចាត់ការ​លើ​ស្ត្រី​ដៃដល់​នោះ​ដែរ​ ។ ដូច្នេះ​ពេល​នេះ​ គាត់​សំណូមពរ​សុំ​ឲ្យ​លោកស្នងការ​ខេត្ត ឬ​ស្ថាប័ន​តុលាកា​ជួយ​អន្តរា​គម​ន៍​រឿង​នេះ​ផង ។

តើ​អ្វី​ទៅ​ជា​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ?


រាជធានី​ភ្នំពេញ ៖ តាម​និយម​ន័យ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺជា​ជំងឺ​មួយ​ដែល​មានការ​ប៉ះពាល់​មុខងារ​របស់​ប្រព័ន្ធ​ប្រសាទ ហើយ​កើតឡើង​ភ្លាម​ៗ​អាច​ស្ទះ​សរសៃឈាម ឬ​ក៏​ជា​ហេតុ​បណ្តាល​ឱ្យ​ធ្លាយ​សរសៃ​ហូរ​ឈាម​ចូល​ក្នុង​ខួរក្បាល ។
ទាក់ទិន​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​នេះ លោក​សាស្ត្រាចារ្យ​ច័ន្ទ សំឡេង ប្រធាន​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​បញ្ជាក់​យា​៉​ង​ ដូច្នេះ​ថា គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​មាន​បែងចែក​ការ​ស្ទះ​ជំងឺ​សរសៃឈាម​មួយ​ភ្លែត ហើយ​មាន​ហូរ​ឈាម​ក្នុង​ខួរក្បាល និង​ហូរ​ឈាម​ចូល​ទៅ​ក្នុង​ស្រោមខួរ ជួនកាល​ការ​ហូរ​ឈាម​នេះ​ដំបូង​អាច​ហូរ​ក្នុង​សាច់​ខួរក្បាល បន្ទាប់​មក​ក៏​ហូរ​ចូល​ទៅ​ក្នុង​ស្រោមខួរ ។
តើ​រោគ​សញ្ញា​នេះ​មាន​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​មាន​ គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល? ភាគច្រើន​យើង​បានដឹង​ទាំងអស់​គ្នា​គឺ​រោគ​សញ្ញា សម្បូរ​ឃើញ​ការ​ស្លាប់​មួយ​ចំហៀង​ខ្លួន ដោយ​ប៉ះពាល់​ទៅ​លើ​ផ្ទៃមុខ វៀច​មុខ ប៉ះពាល់​ទៅ​លើ​ដៃ​អ្នកជំងឺ​លើកដៃ​មិន​រួច ប៉ះពាល់​ទៅ​លើ​ជើង​អ្នកជំងឺ​លើកជើង​មិន​រួច ខ្សោយ​មួយ​ចំហៀង​ខ្លួន ឬ​ក៏​ងាប់​មួយ​ចំហៀង​ខ្លួន​តែ​ម្តង ។ ជួនកាល​អ្នកជំងឺ​ត្អូញត្អែរ​ថា ស្ពឹក​ស្ព​ន់​មួយ​ចំហៀង​ខ្លួន ឬ​ក៏​ចូល​មក​ជួប​គ្រូពេទ្យ​ដោយសារ​គាត់​ងើបឡើង​ក្រោយ​ពី​សម្រាន្ត​ស្រាប់តែ​ គាត់​និយាយ​មិន​ចេញ ឬ​ពាក់ព័ន្ធ​នឹង​ស្រវាំងភ្នែក​មើល​មិន​ច្បាស់ ឬ​ក៏​ងងឹតភ្នែក​ជាដើម​។ ជួនកាល​អ្នកជំងឺ​ចូល​មក​ជួប​គ្រូពេទ្យ​ពេល​គាត់​លេប​ចំណីអាហារ​មិន​ចូល ជួនកាល​គាត់​មាន​វិបត្តិ​នោម​មិន​ចេញ ឬ​ហូរ​ទឹកនោម​មករ​ហូត ។ ទាំងនេះ​សុទ្ធតែ​ជា​រោគ​សញ្ញា​ដែល​យើង​សង្ស័យ​ថា គាត់​មាន​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ។
ភាគច្រើន​នៃ​អ្នកជំងឺ គឺ​ទាក់ទង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម នេះ​គឺជា​កត្តា​បង្ក​គ្រោះថ្នាក់​ធំ​ជាងគេ ។ បន្ទាប់​មក​មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ជា​មូលហេតុ​នៃ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ។ ជំងឺ​បេះដូង​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ទៀត​ដូច​ជា ជាតិ​ខ្លាញ់​លើស ជាតិ​អា​សុ​ី​ត​លើស អ្នក​ធាត់ អ្នក​ជក់បារី ហូប​ស្រា​ច្រើន និង​នៅ​មាន​កត្តា​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត ។
លោក​សាស្ត្រាចារ្យ ច័ន្ទ សំឡេង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​អញ្ជើញ​មក​ពិនិត្យ​សុខភាព​របស់​ខ្លួន​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ ត ដែល​បច្ចុប្បន្ន​មាន​បំពាក់​បរិក្ខារ​ទំនើប​ៗ​ក្នុង​ការ​ព្យាបាល​ជំងឺ​ គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល សូមកុំ​ឲ្យ​ធ្លាក់ខ្លួន​កើត​ជំងឺ​សរសៃឈាម​ខួរក្បាល​ហើយ​ទើបរ​ត់រក​គ្រូពេទ្យ ​ព្យាបាល​នោះ វា​មិន​ស្រួល​ទេ​ព្រោះថា ជំងឺ​សរសៃឈាម​ខួរក្បាល​កាលណា​កើតឡើង​ហើយ បើ​ទោះជា​មាន​ស្ថានភាព​តូច​ក៏​ពិតមែន​បុ​៉​ន្តែ​កា​រវិ​វ​ឌ្ឍ​របស់​វា​យើង​ មិន​អាច​ទស្សន៍​ទាយ​បាន​ឡើយ​។ ដូច្នេះ​ការ​ដែល​មក​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​ស្វែងរក​កត្តា​បង្ក​ គ្រោះថ្នាក់​ហើយ​យើង​ព្យាបាល​ទៅ ជា​ការ​ការពារ​កុំ​ឲ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​ក្នុង​ជំងឺ​គ្រោះថ្នាក់​ សរសៃឈាម​ខួរក្បាល​។ នេះ​ជា​ការ​ការពារ​បឋម បុ​៉​ន្តែ​បើសិនជា​អ្នកជំងឺ​ធ្លាប់​ស្លាប់​មួយ​ចំហៀង​ខ្លួន ត្រូវ​តែ​មក​ជួប​គ្រូពេទ្យ​ដើម្បី​ការពារ​នូវ​ជំហាន​ទី​២ កុំ​ឲ្យ​កើត​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​បន្ត​ទៅ​ទៀត​។ កាលណា​កើត​មាន​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ម្តង​កោសិកា​ខួរក្បាល​ខូច​អស់​ មួយ​ដុំ ហើយ​ដល់​យើង​បណ្តោយ​ឲ្យ​គ្រោះថ្នាក់​ម្តងទៀត​ការ​ខូចខាត​កោសិការ​ខួរក្បាល​ របស់​យើង​ក៏​កាន់តែ​រីក​ធំ​ទៅ​ៗ ជួនកាល​អាច​លើក​ទី​២ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង ។
លោក​សាស្ត្រាចារ្យ ច័ន្ទ សំឡេង ប្រធាន​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​បញ្ជាក់​ថា យើង​មិន​ត្រូវ​មានការ​សោកស្តាយ​លុយកាក់​បន្តិចបន្តួច​ក្នុង​ការ​ទៅ​ពិនិត្យ​ ឈាម​ទេ បើ​យើង​ធ្លាក់ខ្លួន​ចូល​ទៅ​ក្នុង​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពេល​នោះ​យើង​នឹង​ចំណាយ​លុយ​អស់​រាប់​ពាន់​ដុល្លារ​ដើម្បី​សង្គ្រោះ​ជីវិត ។
បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​ម៉ាស៊ី​ន​អុឹ​ម​ប្រាយ​ដើម្បី​ ពិនិត្យ​ដុំ​ស្ទះ​ក្នុង​សរសៃឈាម​ហើយ​​ម៉ាស៊ី​ន​អុឹ​ម​ប្រាយ​បាន​បង្ហាញ​ ច្បាស់​ជាង​ស្កា​នែរ​ទៅ​ទៀត ទោះបីជា​ដុំ​ស្ទះ​នោះ​តូច​ប៉ុ​ណ្ណា ក៏​ចាប់​រូបភាព​ច្បាស់ ។ មាន​តែ​វិធី​ការពារ​ទេ​ដែល​ធ្វើ​ឲ្យ​ថយ​នូវ​ចំនួន​អ្នក​កើត​សរសៃឈាម​ ខួរក្បាល ៕
បុគ្គល ​ដែល​មាន​ឈាម​ប្រភេទ A, B​និង AB​គួរ​ប្រយ័ត្នប្រយែង​ឱ្យ​បាន​ខ្លាំងក្លា​បំផុត​ពី​សុខភាព​របស់​ខ្លួន និង​ឧស្សាហ៍​ពិនិត្យ​ឈាម​រក​មើល​កម្រិត​ជាតិ​ស្ករ​ខណៈ​អំណះអំណាង​ វិទ្យាសាស្ត្រ​ថ្មី​មួយ​បាន​លើក​ឡើង​ថា
មាន ​ដើម​កំណើត​នៅ​ឥណ្ឌា និង​ត្រូវ​បាន​គេ​យក​មក​ដាំ​ដុះ​ជា​ដំណាំ​កសិកម្ម​ដំបូង​បំផុត​នៅ​ប្រទេស​ ចិន​នា​ដើម​មជ្ឈិមសម័យ ត្រប់វែង​បច្ចុប្បន្ន​ត្រូវ​គេ​ទទួលស្គាល់​ថា ជា​ប្រភេទ​
អ្នក ​ស្រាវជ្រាវ​អា​មេ​រិ​កបាន​អះអាង​ថា ការ​ទទួលទាន​ផ្លែ​ប៊័រ​ចំនួន​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កែ​លម្អ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ ពួក​គេ​បន្ត​ថា ការ​ទទួលទាន​ជា​ប្រចាំ ផ្លែ​ឈើ​ប្រភេទ​នេះ
ទុរេន ​មិន​ខុស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត​ក្នុង​តំបន់​ត្រូ​ពិ​ក​តួយ៉ាង​ដូច​ជា ចេក ផ្លែ​ប៊័រ និង​ខ្នុរ នោះ​ទេ គឺ​វា​ផ្ទុក​ទៅ​ដោយ​ថាមពល​សារធាតុ​រ៉ែ​និង​វីតាមីន​ក្នុង​កម្រិត​យ៉ាង​ខ្ពស់ ។ ទុរេន​ស្រស់​១០០​ក្រាម​ផ្ទុក
ដោយ ​មានការ​យកចិត្តទុកដាក់ និង​តាមដាន​យ៉ាង​សកម្ម​ក្នុង​ការ​ព្យាបាល​ជំងឺរបេង​របស់​ក្រសួងសុខាភិបាល​ ធ្វើ​ឱ្យ​ជំងឺរបេង​នៅ​ប្រទេស​កម្ពុជា​សះស្បើយ​មាន​កម្រិត​ខ្ពស់ រហូត​ដល់​ទៅ​៩០% ។ ការ​ព្យាបាល​ជំងឺរបេង

ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​បន្ត​​ពិភាក្សា​គ្នា​​លើជំពូក១០,១១ និង១២


រាជធានីភ្នំពេញ ៖ នាវេលាម៉ោងរសៀល​ថ្ងៃទី​២៧ កុម្ភៈ ២០១៥ នេះ នៅ​វិមាន​រដ្ឋសភា ក្រុមការងារ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​បន្ត​ ពិភាក្សា​គ្នា​លើជំពូក​ទី១០-និយាយ​អំពី​ទោស​បញ្ញតិ​ ជំពូកទី១១-និយាយ​ពី​អន្តរ​បញ្ញតិ និង​ជំពូកទី១២-​និយាយ​ពី​អវសាន្តបញ្ញតិ ។
ប្រភពបាន​ឱ្យ​ដឹងថា ការ​បន្ត​ពិភាក្សា​គ្នា​លើ​ជំពូក​ទាំង៣​ខាងលើនេះ បន្ទាប់​ពី​ក្រុម​ការងារ​ទាំង២​បាន​ឯក​ភាពគ្នា​ដាក់​ចំណុច​​​ចំនួន​​ដែល​មិន ​ឯក​ភាពគ្នា​ទៅ​ជូន​ថ្នាក់​ដឹកនាំ​ជា​អ្នក​សម្រេច​ កាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមក ។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

Thursday, February 26, 2015

ក្រុមហ៊ុន Samsung បង្ហាញផលិត ផល បច្ចេកវិជ្ជាទំនើប សម្រាប់ជីវិត ឆ្លាតវៃ ក្នុងពិព័រណ៌ អឡិច ត្រូនិច អាស៊ីអាគ្នេយ៍ 2015

ដូចអ្វីដែលបានរំពឹងទុក ឆ្នាំនេះក្រុមហ៊ុន Samsung Electronics បានរៀបចំពិព័រណ៌ អេឡិចត្រូនិក អាស៊ីអាគ្នេយ៍ 2015  (Samsung SEA FORUM 2015) នៅទីក្រុង បាងកក ប្រទេសថៃ។ ព្រឹត្តិការណ៍ នោះត្រូវបាន ចូលរួមដោយ ភ្ញៀវកិត្តិយស ប្រមាណជាង 2000 អ្នក និងបណ្តា អ្នកសារព័ត៌មាន មកពីប្រទេសចំនួន9 រួមទាំង ប្រទេសកម្ពុជា ផងដែរ ។ គោលបំណងធំ របស់ពិព័រណ៌ ផលិតផល អេឡិចត្រូនិកនេះ គឺដើម្បី ធ្វើការបង្ហាញ ផលិតផល អេឡិចត្រូនិក ឆ្លាតវៃ និងទំនើបចុងក្រោយ បំផុតសម្រាប់ ជីវិតរស់នៅ ប្រចាំថ្ងៃ ក៏ដូចជាពង្រឹង ទីផ្សារក្នុង តំបន់អាស៊ីអាគ្នេយ៍ តាមរយៈ ផលិតផលដែល នឹងត្រូវបញ្ចេញ ក្នុងឆ្នាំ 2015 នេះដោយ រាប់ចាប់ពី ទូរទស្សន៍ SUHD ទំហំ 88 អ៊ីញ ក៏ដូចជា ផលិត ផល ផ្ទះបាយ Chef Collection ទូទឹកកក ម៉ាស៊ីនបោក សម្លៀកបំពាក់ ឧបករណ៍ បំពងសម្លេង ទូរស័ព្ទដៃ រួមនិងកាមេរ៉ាស៊េរីថ្មី NX500 ផងដែរ។


យោងតាមសម្តីរបស់លោក Yong Sung Jeon ប្រធាន និងនាយកប្រតិបត្តិ Samsung Electronics ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ និងអូសេអានី បាន ដោយដឹងថា “ ក្រុមហ៊ុន Samsung បន្តបង្កើតបច្ចេក វិជ្ជាច្នៃប្រឌិតថ្មី ដែលធ្វើឲ្យ ពិភពលោក ភ្ញាក់ផ្អើល រៀងរាល់ឆ្នាំ។ ខ្ញុំពិតជាមាន ក្តីរំភើបចំពោះ បណ្តាផលិតផល ថ្មីៗដែលយើង កំពុងនាំមក ជូនអតិថិជន តាមបណ្តា ប្រទេស អាស៊ីអាគ្នេយ៍ និងខ្ញុំមាន ទំនុកចិត្តយ៉ាង ខ្លាំងថា គ្រប់ច្ចេកវិជ្ជា បំពាក់មក ជាមួយបណ្តា ផលិតផល ទំាងនេះប្រាកដជាអាច បំពេញរាល់ តម្រូវការ របស់អតិថិជន។”
ផលិតផលដែលលេចធ្លោ និងគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងពិព័រណ៌នោះ មានដូចជា៖
ទូរទស្សន៍ SUHD ផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់ឥតខ្ចោះថែមមួយកម្រិតទៀត
Samsung បានដាក់បង្ហាញទូរទស្សន៍ទំហំ 88 អ៊ីញ JS9500  ដែលបំពាក់ដោយបច្ចេកវិជ្ជាផ្ទាល់របស់ Samsung គឺ Eco-friendly nano-crystal ដែលកែពន្លឺ និងពណ៌ រូបភាព ឲ្យដូចពណ៌ ធម្មជាតិពិតៗ និងច្បាស់ជាង ទូរទស្សន៍ធម្មតា រហូតដល់ទៅ 64 ដង ។ ជាមួយបច្ចេក វិជ្ជា ឆ្លាតវៃ SUHD re-mastering engine មានលទ្ធភាព កែសម្រួលពន្លឺ និងធ្វើឲ្យ រូបភាពដិតល្អ ដោយស្វ័យប្រវត្តិ ដើម្បីរូបភាព កាន់តែលម្អិត ច្បាស់ឥត ខ្ចោះក្នុង កម្រិត UHD ក៏ដូចជាគ្មានការរំខាន រឿងបញ្ហាចាំាង ពន្លឺផងដែរ។ ទូរទស្សន៍ SUHD នឹងមានលក់នៅ លើទីផ្សារជា មួយ ជម្រើស 3 ម៉ូឌែល ដូចជា JS9500, JS9000 និង JS8500 ដែលមាន ទំហំចាប់ពី 55 អ៊ីញ រហូតដល់ 88 អ៊ីញ។
ម៉ាស៊ីនបោកសម្លៀកបំពាក់ActivewashTM
ម៉ាស៊ីនបោកសម្លៀកបំពាក់ថ្មី activewashTM  ជាម៉ាស៊ីនសម្លៀកបំពាក់ជំនាន់ថ្មីដែលអាច ធ្វើការផ្លាស់ ប្តូរវិធី បោកជម្រះ សម្លៀកបំពាក់ របស់លោក អ្នកជាមួយមុខងារ 2 យ៉ាង។ ម៉ាស៊ីនបោក សម្លៀកបំបាក់ នេះភ្ជាប់មក ជាមួយឡាបូ ដែលអនុញ្ញាត ឲ្យអ្នកធ្វើការ ដុសជម្រះ ដោយផ្ទាល់លើ ផ្នែកប្រឡាក់ខ្លាំង មុនពេល ដាក់ទៅក្នុងម៉ាស៊ីនបោក សម្លៀកបំពាក់។ ម៉ាស៊ីនបោក សម្លៀកបំពាក់នេះ ពិតជាឆ្លាតវៃ ដែលអាច ជម្រះស្នាម ប្រឡាក់ខ្លំាង បានងាយ តាមរយៈ បច្ចេកវិជ្ជា កាំរស្មី ដែលធ្វើឲ្យការបោកគក់ បានស្អាតល្អ និងចំណាយ ពេលខ្លី។
ក្រៅពីនេះ Samsung ក៏បានបង្ហាញទូរស័ព្ទ Galaxy A ដែលជាស៊េរីទូរស័ព្ទកាលីប សម្រាប់ យុវវ័យ និងមានរាង ស្តើងបំផុត។  ចំពោះស្រ្តីមេផ្ទះ ពិតជាពេញចិត្តទទួលយក ជំនួយការ ចុងភៅ ដ៏ជំនាញតាម រយៈឈុត ផ្ទះបាយ Chef Collection។ មិនតែ ប៉ុណ្ណោះ កាមេរ៉ា Samsung NX500 ប្រាកដជា ធ្វើឲ្យលោក អ្នករីករាយក្នុង ការផ្តិតយក រូបថត និងវីដេអូក្នុងកម្រិត 4K និង UHD។ ពិសេស ជាងនេះទៅទៀត លោកអ្នក ប្រាកដជាពេញចិត្ត ជាមួយផលិត ផលតន្រ្តី New Premium Audio។



អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរ ឲ្យកាន់ តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធ អគ្គិសនី និងដំណោះ ស្រាយផ្សេងៗ ប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។
from khmerload

ជិះកង់ ៥ឆ្នាំ ជុំវិញពិភពលោក ដើម្បីបំបែកឯតទគ្គកម្មពិភពលោក បែរជា ត្រូវស្លាប់ដោយសារ គ្រោះថ្នាក់ ចរាចរណ៍

ថៃ៖ អ្នកជិះកង់ ជនជាតិឈីលីម្នាក់ មានបំណងចង់បំបែក កំណត់ត្រាពិភពលោក ពេលនេះ ក្តីរំពឹងត្រូវចប់សព្វគ្រប់ បន្ទាប់ពីគាត់ត្រូវរថយន្តបុកស្លាប់ នៅក្នុងប្រទេស ថៃ កាលពីសប្តាហ៍មុន។

រូបភាពមុន និងក្រោយពេលកើតហេតុ
លោក Juan Francisco Guillermo ប៉ុនប៉ង ជិះកង់ក្នុងចំងាយផ្លូវ ២៥០,០០០ គីឡូម៉ែត្រ ជុំវិញពិភពលោក ក្នុងរយៈពេល៥ឆ្នាំ។ បុរសវ័យ ៤៧ឆ្នាំ រូបនេះ បានចាប់ផ្តើម ការជិះកង់ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១០ ហើយគ្រោងនឹង បញ្ចប់នៅប្រទេសអូស្ត្រាលី ក្នុងខែវិចិ្ឆកា ឆ្នាំ ២០១៥នេះ។ យោងតាមសារព័ត៌មានក្នុងប្រទេសថៃ បានផ្សាយថា គ្រោះថ្នាក់បានកើតឡើង នៅពេលដែលបុរសរងគ្រោះ រួមទាំងប្រពន្ធ និងកូន បានឈប់សំរាក នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស មួយកន្លែង។ ខណៈដែល លោក Guillermo រៀបចេញដំណើរវិញ ស្រាប់តែមានរថយន្តប្រភេទភីកអាប់ (pickup) មួយគ្រឿង ដែលបើកក្នុងល្បឿន យ៉ាងលឿនមកបុក ធ្វើឲ្យគាត់ខ្ទាតចេញពីកង់ ហើយស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែកឯ រថយន្តភីកអាប់ វិញ បានក្រឡាប់ ធ្លាក់ចូលទៅ ប្រឡាយក្បែរផ្លូវ ប៉ុន្តែអ្នកបើកបរ មិនបានរងរបួសអ្វីនោះទេ។
ប្រភពព័ត៌មានមួយ បានឲ្យដឹងថា ប្រពន្ធ និងកូនរបស់លោក Guillermo គឺស្ថិតលើកង់មួយផ្សេងទៀត នៅកំឡុងពេលគ្រោះថ្នាក់ តែយ៉ាង ណាមិញ អ្នកស្រី Ng ជាប្រពន្ធ បានរងរបួសបាក់ជើងឆ្វេង ចំនែកកូនរបស់គាត់ក៏ រងរបួសស្រាលផងដែរ។ បើតាមប៉ូលិសអះអាងថា គ្រោះថ្នាក់កើតឡើង ដោយសារតែ ភាពខ្វះការប្រុងប្រយ័ត្នរបស់ អ្នកបើកបររថយន្ត ព្រោះផ្លូវនៅទីនោះ គឺជាផ្លូវត្រង់ ហើយអ្នកជិះកង់គឺជិះ នៅលើចំណែកផ្លូវរបស់គេ ប៉ុណ្ណោះ។

លោក Guillermo និងប្រពន្ធកូន
គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តបង្កហេតុឈ្មោះ Tiwarat Ratchaipidet អាយុ៤៧ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ បង្កឲ្យមានមនុស្សស្លាប់ ដោយសារ ការបើកបរមិនប្រុងប្រយ័ត្ន។ ជនបង្កអាចនឹងត្រូវជាប់ ពន្ធនាគារលើសពី ១០ ឆ្នាំ ប្រសិនបើ រកឃើញថា មានទោសមែននោះ៕

លោក Guillermo ប៉ុនប៉ងជិះកង់ ចំងាយផ្លូវ ២៥០,០០០ គីឡូម៉ែត្រ ជុំវិញពិភពលោក ក្នុងពេល៥ឆ្នាំ


រថយន្តបង្កហេតុ ក្រឡាប់ធ្លាក់ក្បែរផ្លូវ តែម្ចាស់រថយន្ត មិនមានរងរបួសនោះទេ


គ្រោះថ្នាក់នេះធ្វើឲ្យលោក Guillermo ស្លាប់ រីឯប្រពន្ធបាក់ជើង និងកូនរបស់គាត់រងរបួសស្រាល
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត

អត្ថប្រយោជន៍ ទាំង៥យ៉ាង របស់ស្រាបៀរ ជួយដោះស្រាយ បញ្ហាមួយចំនួន លើសក់អ្នកបាន


ភាគច្រើន គេតែងយកស្រាបៀរ មកពិសារ ដើម្បីអបអរក្នុងពិធី រឺក៏ ជប់លៀងជាមួយ មិត្តភក្កិ និងក្រុម គ្រួសារ ប៉ុន្តែតើអ្នក ដែរដឹងទេថា ស្រាបៀរ ក៏មានប្រយោជន៍ ចំពោះសក់របស់អ្នក បានយ៉ាង ល្អផងដែរ៖
១) ជំនួយដល់ សុខភាពសក់៖ ស្រាបៀរ ផ្ទុកជាមួយវីតាមីនជាច្រើន និងសារធាតុល្អៗ មួយចំនួនទៀត ដែលអាចជួយ ពង្រឹងសរសៃសក់ ឲ្យរឹងមាំ បានល្អ។ ជាពិសេស វាក៏អាចធ្វើឲ្យ សរសៃសក់របស់អ្នក មានទម្ងន់ និងសុខភាពល្អ ជាងផលិតផលគីមីផ្សេងៗ  ដែលអ្នកកំពុងប្រើ ទៅទៀត។
២) ជួយឲ្យសក់ទន់៖  ចំពោះស្រាបៀរ ជួយលាងសម្អាត កាកសំនល់កខ្វក់ ដែលជាប់សក់ ឲ្យស្អាត ល្អបាន។ មិនតែប៉ុណ្ណោះ ស្រាបៀរ ក៏បានដើរ តួនាទី យ៉ាងសំខាន់ ក្នុងការជួយបន្ទន់ សក់របស់អ្នក ឲ្យរលាស់ល្អ ទន់ និងមានពន្លឺផងដែរ។
៣) ជួសជុលបញ្ហាសក់ស្ងួត និងសក់ខូច៖ ជាតិប្រូតេអ៊ីន ដែលមានក្នុងស្រាបៀរ អាចជួយ ជួសជុលសក់ខូច ស្ងួត ឲ្យត្រឡប់ជា សក់ល្អ ស្អាត វិញ។ ជាពិសេស បញ្ហាសក់បែកចុង ក៏ស្រាបៀរ អាចជួយបានដែរ ប៉ុន្តែត្រូវចងចាំថា បញ្ហាបែកចុង គឺកើតឡើងមក ពីមូលហេតុ ច្រើនយ៉ាង ដូច្នេះ អ្នកក៏គួរតែ ពិសារទឹកឲ្យ បានច្រើន និង បរិភោគអាហារ ឲ្យបានគ្រប់គ្រាន់ ទើបអាចជួយការពារ បញ្ហាបែកចុងបានមួយ កម្រិតទៀត។
៤) ជួយលាងសម្អាត ជាតិគីមី ជាប់សរសៃសក់៖ ដូចអ្នក បានដឹងស្រាប់ហើយថា សាប៊ូកក់សក់ មួយចំនួនគឺផ្ទុក សារជាតិគីមី ដែលពេលខ្លះ ក៏អាចប៉ះពាល់ ដល់សរសៃសក់ របស់អ្នក បានផងដែរ ប៉ុន្តែអ្នកកុំបារម្ភ ស្រាបៀរ អាចដោះស្រាយ បញ្ហានេះបាន ពីព្រោះ វាអាចជួយ លាងសម្អាត ជាតីគីមី បានយ៉ាងល្អ ដែលជាប់សសៃសក់។ វិធីអនុវត្ត៖ យកទឹកខ្មេះ ដែលផ្សំពី ផ្លែប៉ោម(Apple Cider Vinegar) និងចាក់ស្រាបៀរបន្តិច ចូលក្នុងចាន រួចកូរឲ្យសព្វ បន្ទាប់មក ញីសរសៃសក់ ឲ្យបានយូរ ចុងក្រោយ លាងទឹកចេញ ជាការស្រេច។
៥) ជាអ្នកលាងសម្អាត បញ្ហាអង្គែ៖ ស្រាបៀរ មិនត្រឹមតែជួយ ឲ្យសក់ទន់ ប៉ុណ្ណោះទេ ថែមទាំង ជាអ្នក សម្អាត បញ្ហាអង្គែបានទៀត។ វិធីអនុវត្ត៖ យកស្រាបៀរបន្តិច ចាក់លើសក់ បន្ទាប់មកញី ឲ្យបាន សព្វ ទុករយៈពេល១ ទៅ២ ម៉ោង មុននឹងអ្នក លាងសម្អាត ជាមួយនឹងទឹកធម្មតា។ ចំពោះស្រាបៀរ អាច ជួយ កាត់បន្ថយបញ្ហាអង្គែ ដែលកើតលើ ក្បាលរបស់អ្នកបាន យ៉ាងល្អ។
ទាំងនេះជា អត្ថប្រយោជន៍ របស់ស្រាបៀរ លើសរសៃសក់របស់អ្នក ដូច្នេះអ្នក ក៏អាចអនុវត្តបាន នៅផ្ទះផងដែរ ដើម្បីធ្វើឲ្យសក់របស់អ្នក កាន់តែ ទន់រលោង ទ្វេរមួយកម្រិតទៀត៕

ប្រភព magforwoman
ដោយ៖ កា
ខ្មែរឡូត

ឆយី ស្ទើរតែក្លាយ ជាមនុស្ស​ឆ្កួត ពេល​ប្រុស​ជាទី​ ស្រឡាញ់​ក្បត់

 from khmer load
ភ្នំពេញ៖ ជាទូទៅទស្សនិកជន ធ្លាប់តែបានឃើញ តារាសម្តែងស្រី សិចស៊ី សម្បូរសាច់ ដើមទ្រូង ទ្រលុកទ្រលន់ អ្នកនាង ឆយី បង្ហាញភាពសប្បាយ រីករាយ រស់នៅយ៉ាងហ៊ឺហារ ស៊ីវិល័យ និងមានកន្លង់ ជាច្រើនហិចហើរ តាមក្រេបលំអង ប៉ុនប៉ងធ្វើជា ម្ចាស់ស្នេហ៍ ប៉ុន្តែនៅពីក្រោយខ្នង នៃភាពសប្បាយរីករាយ នោះទស្សនិកជន មិនធ្លាប់បានដឹងទេ ថាតារាស្រីរូប នេះធ្លាប់បាន ពើបប្រទះ ការឈឺចាប់ ស្នេហា ខកបំណងច្រើន ប៉ុណ្ណានោះឡើយ ។
តារាស្រីសិចស៊ី ចូលចិត្តតុបតែង ខ្លួនបែបលេចលើ ចំហរក្រោម អ្នកនាង ឆយី បានចេញមុខ រៀបរាប់ដោយបើកចំហរ ជាសាធារណៈ នៅលើកញ្ចក់ ទូរទស្សន៍ ក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗ កន្លងទៅនេះ ដោយនាងបាន ជីកកកាយពី អតីតកាល ឈឺចាប់ថា នាងធ្លាប់ជួប ស្នេហាច្រើនណាស់ ប៉ុន្តែក្លាយទៅ ជាមនុស្សស្រី អភ័ព្វស្នេហ៍ ម្តងជាពីរដង។
ជាក់ស្ដែង កាលពីប៉ុន្មាន ឆ្នាំមុននាង ធ្លាប់មានស្នាមដំបៅ ឈឺចាប់មួយ ដោយសារតែស្នេហា ខកបំណងធ្វើឲ្យនាង ស្ទើរតែសម្លាប់ ខ្លួនដោយសារតែ រឿងនេះទៀតផង ។
តារាស្រីធ្មេញជំពើស សាច់សររូបនេះ បានបន្តទាំង សំឡេងអួល ដើមកថា « កាលពីប៉ុន្មានឆ្នាំ មុនខ្ញុំធ្លាប់ជួបរឿង ស្នេហាខកបំណង ឈឺចាប់មួយ ដោយខ្ញុំត្រូវបាន មនុស្សជាទី ស្រលាញ់២នាក់ បោកប្រាស់ខ្ញុំ ដោយម្នាក់ជាមិត្តភក្តិ ជិតដិតខ្ញុំ ស្រលាញ់ខ្លាំង ហើយម្នាក់ទៀត ជាស្វាមីខ្ញុំ ពួកយើងរស់នៅ ជាមួយគ្នាមិនបាន រៀបការឡើយ ខ្ញុំស្រលាញ់ ពួកគេទាំងពីរ នាក់ខ្លាំងណាស់ ខ្ញុំស្ទើរតែមិនជឿ ទេថាពួកគេ ទាំងពីរនាក់ នាំគ្នាក្បត់ខ្ញុំ ទាំងភ្នែកស្រស់ បែបនេះឡើយ»។
តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឆយី បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នៅពេលដែល នាងដឹងរឿងនេះមាន អារម្មណ៍ថាឈឺចាប់ គ្មានអ្វីដែល ឈឺជាងមនុស្ស ជាទីស្រលាញ់ ២នាក់ក្បត់ ប្រៀបដូចជាយក កាំបិតមកចាក់ដោត បេះដូងនាង ដូចជាមនុស្ស ឆ្កួតទៅហើយ ។
តារារូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា «ឆាកជីវិតខ្ញុំ មានតែបទពិសោធន៍ បរាជ័យច្រើន ហើយកន្លងមក ខ្ញុំក៏ធ្លាប់ត្រូវ បានភាគីខាង អតីតមិត្តភក្តិប្តឹង ឡើងតុលាការ ច្រើនដងទៀត។ មេរៀនកន្លងមកពិតជា ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង ប៉ុន្តែខ្ញុំ ចាត់ទុកថា ការឈឺនោះ ជាបទពិសោធន៍ ដែលឲ្យ ខ្ញុំតស៊ូមករហូត ដល់ពេលនេះ ..!»៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

Khmer Proverb