Tuesday, January 13, 2015

មរណភាពលោកហែម ថុន

M13-01-15-u-full
from កម្ពុជាថ្មី:នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៥ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​វ៉ា​ត់​ចំរើន អគ្គលេខាធិការ បាន​ដឹកនាំ​គណៈ​​ប្រតិភូ អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ហែម ថុ​ន ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ ក៏ដូចជា​សហព័ន្ធ​កីឡាហែលទឹក។
លោក ហែម ថុ​ន បាន​ទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មករា ដោយ​រោគាពាធ​ក្នុង​អាយុ​៧៦​ឆ្នាំ។ លោក​ប្រធាន​អូឡាំពិក បាន​សម្តែង​នូវ​ក្តី​សោកស្តាយ​ធំធេង​បំផុត ដែល​បាត់បង់​នូវ​ធនធាន​កីឡា​ដ៏​សំខាន់​នេះ ដោយ​លោក​បាន​ចាត់​ទុក​ថា ជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​គួរ​សោកស្តាយ​បំផុត ក្នុងពេល​អតីត​កីឡាករ​ហែល​ទឹក​ជម្រើសជាតិ​ជើងចាស់​រូប​នេះ និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាហែលទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បូជា​មួយ​ជីវិត​របស់​លោក ដើម្បី​កីឡា។

សុខភាព

T-01-13-15-n-fullfrom កម្ពុជាថ្មី​ :ភ្នំពេញ ៖ ក្រសួងសុខាភិបាល​គ្រោង​នឹង​សាងសង់​អគារ​កំពស់​២​ជាន់​នៅក្នុង​មណ្ឌល​សុខភាព​រកា​ស្ថិតនៅ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ដែល​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ច្រើន​សំរាប់​ជាទី​កន្លែង​ព្យាបាល​ជំងឺ​ឱកាស​និយម​និង​ផ្តល់​សេវា​គាំពារ​ផ្នែក​សង្គម​ព្រមទាំង​ពិនិត្យ​ព្យាលបាល​ជំងឺ​ផ្សេងៗ​ទៀត។
លោក​វេជ្ជបណ្ឌិត​មាន​ឈី​វុន​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើស្បែក​និង​កាមរោគ​បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា ដោយសារ​ឃើញ​មណ្ឌល​សុខភាព​ជាទី​កន្លែង​មួយ​មាន​ទីធ្លា​ធំ​ទូលាយ​ហើយ​មាន​ប្រជាពលរដ្ឋ​ទៅ​រក​សេវា​ច្រើន​នោះ​ទើប​ក្រសួងសុខាភិបាល​សំរេច​ថា​នឹង​សាងសង់​អគារ​មួយ​មាន​កំពស់​២​ជាន់​នៅក្នុង​មណ្ឌល​សុខភាព​នោះ​ដើម្បី​ពង្រឹង​សេវា​សុខាភិបាល​នៅ​ទៅ​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ពិសេស​ក្នុង​ការ​លើក​កំពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ជាប់​នឹង​ឃុំ​រកា​ព្រោះថា​អគារ​នេះ​មិនមែន​សំរាប់​តែ​បំរើ​លើ​ផ្នែក​ជំងឺ​អេដស៍​តែមួយ​នោះ​ទេ​ពោល​គឺ​មាន​សេវា​ជាច្រើន​ទៀត​ដូចជា​សេវា​គាំពារ​ផ្នែក​សង្គម ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម​ជាដើម។

ពុទ្ធប្បវត្តិពិស្ដារ





កំណាព្យ

Sunday, January 11, 2015

My background in khmer


ច្បាប់ក្រមង៉ុយ

Friday, January 9, 2015

from khmelorad: ជាការពិត បុរសទាំងឡាយ តែងតែត្រូវការនារីម្នាក់ មកធ្វើជាភរិយាដ៏ល្អរបស់គេ នៅថ្ងៃអនាគត។ ចុះតើអ្នកដឹងទេថា ពាក្យថា "ភរិយាល្អ"នោះ ត្រូវមាន គុណសម្បត្តិអ្វីខ្លះដែរ? ១) បង្ហាញក្តីស្រឡាញ់ដាក់គាត់៖ បុរសគ្រប់រូបតែងប្រាថ្នាចង់បាន ភរិយារបស់ខ្លួន អាចស្រឡាញ់ ស្មោះស្ម័គ្រ ដោយមិនផិតក្បត់រវាងគ្នា។

Khmer Proverb